ភាគ58៖មនុស្សឆ្កួត

5.1K 278 6
                                        

"យើងមិនមែនជាម្ចាស់បំណុលរបស់ឯងទេ, កុំនិយាយពាក្យនេះឲ្យយើងឮអី" ចប់សម្ដីភ្លាម ថេហ៍ក៏រហ័សងើបមុខឡើងបំណងសួរនាំបញ្ជាក់៖

"ចុះលោកជា--"

"ជាប្ដីរបស់ឯង" មិនដឹងថាការឆ្លើយបែបហ្នឹង ព្រោះតែក្នុងន័យអ្វីឡើយ តែបើតាមនាយស្មានដឹង អាការៈមនុស្សដូចជាថេហ្យុង គឺត្រូវតែផ្ដល់ការយល់ចិត្ត ធ្វើអ្វីឲ្យគេសប្បាយចិត្តជៀសវាងបង្កភាពភ័យខ្លាច មិនមែននាំតែទុក្ខនោះទេ។

"ជាប្ដីរបស់ខ្ញុំ អ៊ីចឹងខ្ញុំជាប្រពន្ធរបស់លោកមែនទេ?" ធម្មតា បើគេជាប្ដីខ្លួន យើងហ្នឹងឯងជាប្រពន្ធរបស់គេ តែថាហេតុអ្វីបានជានៅសុខៗ គេត្រូវទទួលនាមមួយនេះទៅវិញ។

"ហឹម~ឯងមានកូនជាមួយនឹងយើង ក៏ដូចជាប្រពន្ធរបស់យើងដែរ" ឃើញទឹកមុខងឺងឆ្ងល់របស់ក្មេងដែលមិនដឹងខ្យល់អីហើយ ជុងហ្គុកមិនចាំឲ្យគេសួររកហេតុផលទាន់ឡើយ នាយផ្ដល់ចម្លើយឲ្យដឹងមុនតែម្ដង វានៅក្នុងន័យនេះ ការដែលប្រាប់ថាជាប្ដី ព្រោះតែពួកគេមានកូនជាមួយគ្នានឹងឯង។

"ក្រែងខ្ញុំត្រឹមជាកូនបុលនោះអី?" ទោះបីជាពេលនេះថេហ៍ក្លាយជាមនុស្សថ្មីក៏ដោយ តែគ្រប់ពាក្យសម្ដីរបស់ជុងហ្គុក គឺគេនៅតែចងចាំជានិច្ចគ្មានថ្ងៃភ្លេចទេ ។

"ឈប់និយាយទៅ" ជុងហ្គុកស្ដីតែត្រឹមនេះ រួចទើបលើកកាយតូចយកមកបីមុននឹងដើរចេញទៅ នាយត្រូវសម្អាតខ្លួនឲ្យថេហ៍សិនសឹម ចុះទៅជាន់ខាងក្រោមបន្ត។

គ្រប់សកម្មភាពរបស់ជុងហ្គុកដែលស្ដែងមកនាពេលនេះ បានធ្វើឲ្យថេហ្យុងរំភើប ហើយក៏ប្លែកចិត្តជាខ្លាំង វាគឺជាលើកដំបូងក្នុងមួយឆាកជីវិតហើយដែលគេអាចទទួលបានអារម្មណ៍ដ៏ល្អបែបនេះ បើបានបែបហ្នឹងរហូតទៅ សេចក្ដីសុខរបស់កំលោះតូចច្បាស់ជាគ្មានថ្ងៃរលុបទេ ។

"ជុងហ្គុក!" អំឡុងពេលដែលជុងហ្គុកដឹកដៃដើរចុះពីជណ្ដើរ ថេហ្យុងក៏បង្អាក់ដំណើរហើយបន្លឺហៅអ្នកខាងមុខ ទើបគេឈប់បន្តិច រួចងាកមកក្រោយ

"មានការអី?" ជុងហ្គុកឆ្លើយតបធម្មតា សូម្បីតែកាយវិការក៏ផ្លាស់ប្ដូរដែរ ធ្លាប់តែងាកមកសម្លក់សម្លឹង បើមិនចឹងសួរថាមានការស្អី តែឥលូវត្រូវប្ដូរ សង្ស័យតែវិញ្ញាណខ្មោចថ្មីចូលមកជំនួសខ្មោចចាស់ហើយ><

⚜កូនបំណុលចងចិត្ត⚜(ចប់)Where stories live. Discover now