នាយម្នាក់នេះនៅតែច្រឡឺមដដែល មានកូនមួយហើយ ចរិតមិនប្រែទាល់តែសោះ តែវាក៏មិនខុសដែរ ជុងហ្គុកនិយាយការពិតទេតើ ដោយសារពេលដែលបានប៉ះពាល់សាច់ទ្រូងអ្នកខាងក្រោម ឃើញមានលេចចេញនៅសន្សើមពណ៌ស ដំបូងនាយរៀងឆ្ងល់ប៉ុន្តែពេលបាននឹកដល់តេអានទើបយល់។
ពេលដែលបានភ្លក់រសជាតិដ៏ផ្អែមមួយនេះហើយ ធ្វើឲ្យនាយរិតតែញៀន គ្មានចិត្តនឹងបញ្ឈប់សកម្មភាពឡើយទើបនៅតែបន្តឥតឈប់ បន្តទាំងមិនដឹងថាការធ្វើទៅវាប៉ះពាល់ដល់អារម្មណ៍របស់កាយតូចឬក៏អត់?
~តើពេលណាទើបលោកឆ្អែតឆ្អន់ទៅជុងហ្គុក? លោកចង់ឃើញខ្ញុំក្លាយជាមនុស្សឆ្កួតប៉ុន្មានដង? លោកមិនឆ្ងល់ទេឬថាហេតុអ្វីស្មារតីខ្ញុំប្រែមកជាប្រក្រតីវិញបែបហ្នឹង លោកមិនចាប់អារម្មណ៍ទេ? លោកមិនចម្លែក? លោកគិតតែម្យ៉ាង ខ្ញុំនៅជាមួយមនុស្សប្រុស ខ្ញុំហាច់ហើរដាក់គេឯងគ្រប់គ្នា-នេះឬជាមនុស្សដែលខ្ញុំសាកសមនឹងស្រលាញ់?~ មកដល់ពេលនេះហើយ នាយដូចជាគ្មានបានទៅចាប់ភ្លឹកអ្វីទេ ផ្ទុយទៅវិញមានតែគិតរឿងចំអេសចំអះ គិតថាថេហ៍អាស់ដាក់ប្រុសមិនរើសមុខ ចង់ដឹងណាស់តើនាយដែលមានអារម្មណ៍ថាខ្លួនឯងមានកំហុសឬក៏អត់?
ទោះបីជាការរួមមេត្រីស្នេហ៍មួយនេះគ្មានការបដិសេធពីសំណាក់អ្នកដែលមិនបានពេញចិត្តក៏ដោយ ថេហ្យុងបណ្ដោយឲ្យគេលូកលាន់តាមចិត្ត ធ្វើចុះបើគិតថាល្អ តែកុំភ្លេចណាថាការដែលសង្ងំស្ងៀមមួយនេះ គឺសង្ងំបៀមទុក្ខនូវភាពឈឺចាប់ តែទ្រាំអស់បានវានឹងធ្លោយចេញមកដោយឯកឯងហើយ ដល់ថ្ងៃនោះកុំសួរថាមកពីហេតុអ្វី? ត្រូវដឹងថាការអត់ធ្មត់គឺមានដែនកំណត់។
.....
ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ជុងហ្គុកបានភ្ញាក់ពីដំណេកទាំងភាពស្រស់ស្រាយខុសពីរាល់ថ្ងៃដែលគ្មានថេហ្យុងនៅក្បែរ ដែលតែងតែស្មុគស្មាញ ទឹកមុខពុំស្រស់បស់ ប៉ុន្តែថ្ងៃនេះអត់ទេ ព្រឹកឡើងមិនទាន់ ស្នាមញញឹមក៏ផុសមានឡើងលើផ្ទៃមុខបាត់ ពេលចុះមកជាន់ផ្ទាល់ដី ធ្វើឲ្យអ្នកបម្រើប្រុសស្រីឃើញហើយអត់នឹងឆ្ងល់ពុំបាន ។
"អ៊ំថ្ងៃនេះ ជួយរៀបចំម្ហូបឲ្យច្រើនមុខទៅណា" នាយសង្ហាហាប្រាប់ទៅវ័យចំណាស់ទាំងញញឹមស្រស់ដាក់គាត់ មកប្រាប់តែប៉ុន្នេះហើយសឹមឡើងទៅខាងលើវិញ ។
ВЫ ЧИТАЕТЕ
⚜កូនបំណុលចងចិត្ត⚜(ចប់)
Фанфикшн"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
