ភាគ48៖ឯងកើតអី?

5.8K 318 13
                                        

       នៅពេលដែលជុងហ្គុកដើរចេញពីបន្ទប់ទឹក នាយមិនទាន់បានទៅណាឆ្ងាយទេ នៅចាំមើលថេហ៍ តើគេនឹងនៅស្រែកឈឺយូរកម្រិតណា ប៉ុន្តែចៃដន្យអី គ្រាន់តែចេញមិនទាន់បានបីជំហានស្រួលបួលផង ស្រាប់តែស្ងាត់សម្លេងថេហ្យុងបាត់ ជាហេតុធ្វើឲ្យជុងហ្គុកត្រឡប់ចូលទៅខាងក្នុងបន្ទប់ទឹកវិញ ទើបប្រទះឃើញកាយតូចដេកសន្លប់ស្ដូកស្ដឹងបាត់ទៅហើយ។

        "អាហ្យុន!!!ចេញឡាន" មុននឹងស្រែកប្រាប់ទៅកាន់អ្នកជាកូនចៅ ជុងហ្គុកបានស្ទុះស្ទាមកត្រកងបីកាយតូចយកមកដាក់ក្នុងរង្វង់ដៃរួចទើបចេញពីទីនេះយ៉ាងរហ័ស ។

        "ថេហ៍~" ជេហ្យុនឃើញសភាពថេហ្យុងហើយ នាយមិនបង្អង់ឡើយ រត់ទៅបើកទ្វាឡានភ្លាម ចាំតែជុងហ្គុកចូលទៅអង្គុយខាងក្រោយ នឹងអាលបើកទៅកាន់មន្ទីពេទ្យក្បែរនេះតែម្ដង។

        បន្ទាប់ពីនោះនាយជេហ្យុន ប្រញាប់ឡើងមកអង្គុយកន្លែងតៃកុង សឹមបើកចេញទៅយ៉ាងលឿន វិះតែអ្នកដែលនៅក្នុងវិមានឯណេះចេញមកមើលមិនទាន់

       "ពួកគេទៅណានឹង?" អុននីដែលសង្ងំក្នុងនោះជាយូរ ពេលដែលឃើញឡានជិះចេញទៅបាត់ អាការៈនឹកឆ្ងល់លាយឡំជាមួយនឹងភាពមិនអស់ចិត្តបានពាំនាំឲ្យនាងនៅមិនសុខភ្លាមៗ

        ងាកមកជេហ្យុនវិញ ទោះបីជាពេលនេះកំពុងតែភ័យខ្លាំង នោះក៏មកពីអារម្មណ៍សង្ស័យខ្លះ ដែលមានតាំងពីនៅវិមានមកម្លេះ ដើម្បីឲ្យអស់ចិត្តអស់កង្វល់ទាំងហ្នឹង ទើបនាយសម្រេចថាឆ្លៀតសួរនាំបន្តិច៖

        "ថេហ្យុងក្លាយជាបែបនេះព្រោះតែចៅហ្វាយមែនទេ?" បើតាមគិតគឺនាយអាចលៃរកចម្លើយបានស្រួលដោយខ្លួនឯង តែការដែលសួរព្រោះមិនចង់ជឿនូវគោលគំនិតអវិជ្ជមានមួយទៀត។

        "ហឹម" ជុងហ្គុកក្រហឹមតបទាំងទឹកមុខរាបស្មើ ដោយប្រើក្រសែភ្នែកសម្លឹងមើលពីមុខស្លេកស្លាំងរបស់ថេហ៍ជារើយៗ ទោះកែវភ្នែកមិនបានបង្ហាញតែអារម្មណ៍នឹងភាពស្ងប់ស្ងៀម បានបង្ហាញយ៉ាងច្បាស់ថានាយកំពុងតែខកចិត្ត វាជាលើកទីមួយហើយដែលនាយមានអារម្មណ៍ថាហាក់បីដូចជាមាននរណាម្នាក់មកបំផ្លាញបេះដូងរបស់ខ្លួនដោយហាមមិនឲ្យឈឺគឺមិនបាន។

⚜កូនបំណុលចងចិត្ត⚜(ចប់)Место, где живут истории. Откройте их для себя