"លោកលែង,ចាប់ខ្ញុំធ្វើអី?" ថេហ្យុង
"ស្ងាត់!"ជុងហ្គុក គំហ៊កប្រាប់ទើបនាយល្អិតស្ដាប់បង្គាប់ព្រមស្ងាត់តាមសម្ដីគេភ្លាម ។
ជុងហ្គុកលីថេហ៍រហូតទាល់តែមកដល់បន្ទប់ខ្លួន ចូលមកហើយ នាយបិទទ្វាសិនសឹមយកថេហ៍ទៅទម្លាក់លើគ្រែ*ផឹប!
"យកខ្ញុំមកធ្វើអី?" កំលោះតូចចោទសួរទាំងមិនយល់, នៅសុខៗក៏ចាប់គេមកទាំងគ្មានមូលហេតុអញ្ចឹង?
"អម្បាញ់មិញឯងនិយាយស្អីជាមួយនឹងកូនចៅរបស់យើង" នាយក្រាស់មិនឆ្លើយតបបែជាឈរជ្រែងហោប៉ៅសួរត្បកមកកាន់ថេហ៍វិញ។
"ខ្ញុំគ្រាន់តែនិយាយលេងជាមួយគាត់ធម្មតាប៉ុណ្ណោះ" គ្រាន់តែប៉ុន្នឹងសោះ តើត្រូវចាប់គេយកមកសួរនៅក្នុងនេះដែរ?
"ធម្មតា? ធម្មតារបស់ឯង អាកាលដែរឱនមុខទៅរកគ្នាអញ្ចឹងហ្ហេស៎?" គេសួរនាំដោយសម្លេងខ្លាំងៗ, រូបភាពដែលបានឃើញ វាគឺហាក់បីជាស្និទ្ធស្នាលណាស់ ហើយមកប្រាប់ថាគ្រាន់តែនិយាយលេងធម្មតាគិតថានាយជឿឬ?
"ពេលនឹងមកពីមានសត្វអ្វីចូលភ្នែករបស់ខ្ញុំ ទើបគាត់ជួយផ្លុំអោយ" ថេហ្យុងព្យាយាមរៀបរាប់តាមអ្វីដែលជាការពិត ប៉ុន្តែមើលទៅមនុស្សប្រុសនៅចំពោះមុខនេះ គេមិនខ្ចីជឿទេ។
"សត្វចូលភ្នែករបស់ឯង,ឬមួយក៏ឯងចង់ឲ្យដៃកូនចៅរបស់យើង" ម្ដងនេះនាយឱនមុខមករិតតែជិត ថែមទាំងយកដៃច្រត់ពីលើពូក ឃាំងកាយល្អិតមិនឲ្យចេញបាន។
"ឡប់ទេហ្ហេស៎? លោកយកស្អីមកគិតនឹង? ខ្ញុំនឹងគាត់ទើបតែរាប់អានគ្នាថ្ងៃនេះទេតើ" ថេហ៍ប្រឹងទប់ចិត្ត ដើម្បីស្រដីឡើងធម្មតា ទាំងដែលនេះកំហឹងចេះតែមានឡើងហើយដោយសារតែពាក្យពេចន៍មុននឹង
"ទើបតែរាប់អានគ្នាទេ តែមើលទៅស្និទ្ធស្នាលដល់ម្លឹង ចុះទម្រាំតែតទៅមុខទៀត ប្រហែលជាស្អិតជាប់គ្នាបាត់ទៅហើយមិនដឹង?" គិតទៅក្មេងនេះងាយចុះសម្រុងនឹងមនុស្សប្រុសណាស់ ជៀសវាងឲ្យនាយគិតឆ្ងាយមិនបាន ។
"ចុះលោកមកខ្វល់ធ្វើអី? ចង់តទៅមុខទៀតខ្ញុំនឹងគាត់យ៉ាងម៉េចក៏បានដែរ" ពេលដែលថេហ៍ស្រដីឡើងបែបហ្នឹង ធ្វើឲ្យអ្នកដែលបានស្ដាប់ឮហើយរៀងគាំងបន្តិចដែរ តែក៏ឆាប់រកពាក្យមកតបតវិញទាល់តែបាន៖
ŞİMDİ OKUDUĞUN
⚜កូនបំណុលចងចិត្ត⚜(ចប់)
Hayran Kurgu"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
