មួយរយៈក្រោយមកនេះ ថេហ្យុងរៀងធូរស្បើយខ្លះហើយ វាមិនប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់គេឡើយ ឥលូវអាចចេញមកធ្វើការងារផ្ទះដូចតែរាល់ដងអញ្ចឹង គ្រាន់តែមិនសូវធ្វើដូចមុន ព្រោះគ្មានអ្នកណាហ៊ានបណ្ដោយឲ្យគេធ្វើការច្រើនទេ អ្នកដែលហ៊ានប្រើគឺមានតែម្នាក់ប៉ុណ្ណោះនោះគឺ៖
"ថេហ្យុង!ទៅយកកាបូបឲ្យខ្ញុំបន្តិច" អុននីទើបតែដើរចេញពីបន្ទប់សោះ មិនកាន់កាបូបយកមកតាមខ្លួន ទេ បែជាចេញមកស្រែកប្រើគេធ្វើរឹកឡើងហំហានដូចបានក្លាយជាប្រពន្ធជុងហ្គុកតាំងពីឆ្នាំណាហើយយ៉ាងចឹង ។
",,,,,," កំលោះតូចមិនស្រដីអ្វី គ្រាន់តែសម្លឹងមើលនាងទាំងអាការៈហួសចិត្ត បើជ្រុលជាចេញមក ម្ដេចមិនយកកាបូបមកជាមួយផង សុខចិត្តចេញពីបន្ទប់ដៃទទេ អាងអីក៏ហៅថេហ៍ឲ្យបម្រើខ្លួន ។
"មើលស្អី? មិនទៅយកមក, កុំប្រាប់ណាថាចិត្តមិនចង់ ឯងកុំភ្លេចសម្ដីរបស់បងជុងឲ្យសោះ ឯងគឺជាអ្នកបម្រើរបស់ខ្ញុំនឹងគាត់ត្រូវចាំផង" តាំងពីថ្ងៃដែលថេហ្យុងទៅមន្ទីពេទ្យបាត់ពីរបីថ្ងៃ នាងនៅផ្ទះមិនដែលសុខទេ ចេះតែក្ដៅក្រហាយ ចង់ឃើញមុខថេហ្យុងរហូត ពេលគេមកវិញអ៊ីចឹង ចាប់ប្រើយកតែម្ដង សម្អាងត្រង់ថា ថេហ្យុងមាននាមត្រឹមតែជាអ្នកបម្រើ នោះគឺជានាមដែលជុងហ្គុកតែងតាំងឲ្យដោយផ្ទាល់ ។
"ចាំបន្តិច" ដោយខ្ចិលនៅមានរឿងជាមួយនឹងស្រីម្នាក់នេះច្រើន ទើបថេហ្យុងសម្រេចព្រមទៅយកឲ្យ ណាមួយគិតថាខ្លួនគឺជាអ្នកបម្រើគេមែន គេប្រើបែបនេះគឺមិនខុសនោះទេ ។
"ហ៊ឹស!មិនដឹងជាបងជុងទៅធ្វើស្អីវាទេ បានជាឥលូវងោះសំបើមម្លេះ ប្រើបានដូចចិត្តទៀត" នាងមិនត្រឹមតែនិយាយអាក្រក់ពីគេទេ នៅលេងកាយវិការពេបជ្រាយពីក្រោយគួរឲ្យស្អប់ទៀត តែអត់ទេ បើចំពោះថេហ្យុង គឺនាងស្អប់គេខ្លាំងជាង។
មួយសន្ទុះ ថេហ្យុងដើរចេញមកវិញជាមួយនឹងកាបូបនៅក្នុងដៃ គេហុចមកឲ្យនាងហើយ បម្រុងនឹងដើរចេញពីមុខនាង តែមិនទាន់នឹងលើកជើងឈានចេញផង កញ្ញាអុននីចាប់ផ្ដើមប្រើទៀតហើយ
ВЫ ЧИТАЕТЕ
⚜កូនបំណុលចងចិត្ត⚜(ចប់)
Фанфикшн"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
