ក្រោយពីថេហ្យុងបានចេញទៅដើរលេងបាត់ ដោយការសង្ស័យរបស់អុននីទើបនាំឲ្យនាងមានបំណងមិនល្អ ឆ្លៀតឱកាសថេហ៍មិននៅ នាងក៏ចូលទៅក្នុងបន្ទប់របស់គេ ពេលចូលទៅដល់ដំបូង ដូចជាគ្មានឃើញអ្វីចម្លែកទេ ប៉ុន្តែពេលដែលនាងហួសចូលទៅក្នុងបន្ទប់ទឹក ទើបបានប្រទះឃើញនូវរបស់មួយនោះ ។
"វាពិតជាមានកូនមែន" នាងលើកឧបករណ៍ពិនិត្យទឹកនោមយកមកមើលទាំងជំហរមាត់ធ្លុង សឹងតែមិនជឿនឹងភ្នែក ថាវាគឺជារឿងពិត មនុស្សប្រុសដូចជាថេហ្យុងអាចមានកូនបានពិតមែន អ៊ីចឹងតើ ទើបលោកស្រីចនយកគេមក។
"យើងមិនដឹងថាឯងមានកូនជាមួយនឹងអ្នកណាទេ ប៉ុន្តែយ៉ាងណាយើងត្រូវតែមិនឲ្យបងជុងគិតពីរឿងកូនរបស់ឯងដាច់ខាត" ស្រដីចប់ កញ្ញាអុននីលើកទូរស័ព្ទយកមកថតឧបករណ៍ពិនិត្យទឹកនោមនេះ រួចចុចផ្ញើរូបទៅកាន់ជុងហ្គុកភ្លាម ។
មូលហេតុនេះហើយ ដែលបណ្ដាលឲ្យជុងហ្គុកស្ទុះស្ទាមកវិញយ៉ាងឆាប់រហ័សបំផុតតាមដែរអាចធ្វើបាន, កន្លងអស់ទៅជាច្រើនម៉ោង ពេលជុងហ្គុកមកកាន់វិមានវិញ នាយឃើញវត្តមានរបស់អ្នកជាសង្សាមុនគេ មនុស្សដែលនាយចង់ជួប ចង់និយាយជាមួយបែជាមិននៅទៅវិញ ជាហេតុនាំឲ្យនាយកាន់តែក្ដៅក្រហាយលើសដើម សមនឹងអុននីពិននាំភ្លើងផងនោះ ភ្លើងកំហឹងដែលមានស្រាប់ក៏កាន់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ សឹងតែអាចដុតកម្លោចមនុស្សឲ្យស្លាប់បានផង ។
"បងជុង! បើខ្ញុំនិយាយទៅ បងក៏ត្រូវធ្វើអារម្មណ៍ឲ្យស្ងប់ណា ខ្ញុំយល់ថាការដែរទទួលបានរឿងមិនល្អស្របពេលនេះបង--" នាងនិយាយមួយៗ ធ្វើឲ្យអ្នកចាំស្ដាប់ការបរិយាយរបស់នាង តឹងទ្រូងស្ទើតែស្ទះ ។
"អុននីឆាប់និយាយមក បើមិនចង់ឲ្យបងម៉ួម៉ៅរាលដាលដល់ទាំងអូនដែរ" ជាមួយនឹងសង្សាខ្លួន នាយខំព្យាយាមរំងាប់ចិត្តណាស់ ខ្លាចថាអត់ទ្រាំមិនបានត្រូវគំហ៊កដាក់នាង ធ្វើឲ្យនាងកើតការភ័យខ្លាចមិនខាន នេះចេះបារម្ភពីគ្នាសំបើមណាស់ ។
"គឺ--គឺរឿងវាបែបនេះ រូបភាពដែលអូនផ្ញើទៅឲ្យ វាគឺជារបស់ថេហ្យុងពិតមែន ប៉ុន្តែអូនមិនដឹងឡើយថាថេហ៍គេទៅបានរបស់នោះមកពីណា ប៉ុន្តែបើតាមអូនស្មាន ប្រហែលជាថេហ៍មានកូនហើយ ព្រោះមួយរយៈនេះគេប្លែកណាស់ គេតែងតែញ៉ាំច្រើន ជាពិសេសផ្លែឈើណាដែលមានរសជាតិជូរ មែនហើយ នៅចូលចិត្តដើរលេងទៀតផង" នាងរៀបរាប់ធម្មតា មើលទៅដូចជាគ្រាន់តែប្រាប់តាមអ្វីដែលមើលឃើញបែបហ្នឹង។

BẠN ĐANG ĐỌC
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt