"ឯងធ្វើស្អី?" ជុងហ្គុកងាកមកសួរ,,,
"ថតផ្ញើឲ្យលោកស្រីធំ យកលុយចាយ" មនុស្សជេហ្យុនមិនដែលចេះកុហកទេ តែធ្វើអីថាហ្នឹងហើយ បើថតផ្ញើឲ្យលោកស្រីចនបានលុយពិតមែន ។
"អាមុខលុយ" ទេ,បើនិយាយរឿងប្រាក់ខែ ជុងហ្គុកមិនដែលបើកឲ្យខានមួយខែណាទេ ហើយក៏មិនដែលកាត់ទៀត មានតែផ្ដល់ប្រាក់ឲ្យលើសឯណោះ ប៉ុន្តែលោកកូនចៅម្នាក់នេះ មុខលុយ លុយជាសរសៃឈាម ទើបឆ្លៀតចាប់ឱកាសដែលបានលុយជាប់ ។
"មិនមែនមុខលុយទេ គ្រាន់តែត្រូវការលុយទេតើ" ជេហ្យុន តបបណ្ដើរដោយផ្ញើរូបភាពដែលខ្លួនថតអម្បាញ់មិញនេះបណ្ដើរ ពេលផ្ញើរួច បន្ទាប់ពីនេះ ជេហ្យុន ត្រូវជូនចៅហ្វាយទៅកន្លែងមួយផ្សេងទៀត នៅមិនទាន់ទៅវិមានភ្លាមទេ។
អាកាសធាតុត្រជាក់ណាស់ ប៉ុន្តែថេហ៍គេបែជាមានអារម្មណ៍ថាកក់ក្ដៅខ្លាំង នោះដោយហេតុតែ បានគេងកើយលើដើមទ្រូងរបស់បុរសដែលខ្លួនពេញចិត្ត សាកគិតទៅមើល បើយើងស្រលាញ់នរណាម្នាក់ គេស្រាប់តែមកបង្ហាញកាយវិការល្អ ការយកចិត្តទុកដាក់ជាមួយ ទង្វើទាំងហ្នឹង តើអាចឲ្យគេដកវត្តមានម្នាក់នោះចេញពីក្រអៅបេះដូងបានដែរឬ?
ផ្ទុយទៅវិញ ចិត្តរិតតែលោលង់ កាន់តែស្រលាញ់គេខ្លាំងឡើងៗ រាល់ម៉ោង រាល់នាទី រាល់វិនាទី អារម្មណ៍ចេះតែត្រូវការ ចង់ឃើញពីផ្ទៃមុខសង្ហាៗរបស់គេជានិច្ច នោះក៏មកពីចិត្តបង្ខំឲ្យនឹកដល់ ទោះចង់បញ្ជារវាក៏ពុំបានដែរ បើអារម្មណ៍ទាំងទ្វេ បានបញ្ជូនឲ្យគេអស់ទៅហើយនោះ។
កំពុងតែគេងគិតសុខៗ ឥឡូវពួកគេបានមកដល់កន្លែងមួយ ដែលទីនេះមានតូបលក់ដូរជាច្រើន មែនហើយ បើតាមគិត ម៉ាល្ងាចនេះមក ពួកគេនៅមិនទាន់បានបរិភោគអ្វីឡើយ ជ្រុលជាយូរៗចេញក្រៅម្ដង អ៊ីចឹងក៏ Dinner ជាមួយគ្នាតែម្ដងទៅ។
"ចៅហ្វាយចង់ចុះទៅទេ?" ដោយសារតែកន្លែងនេះមិនមែនជាភោជនីយដ្ឋានថ្លៃៗ ទើបជេហ្យុនឆ្លៀតសួរនាំសិន បើថាជុងហ្គុកមិនពេញចិត្តអាចនឹងនាំទៅកន្លែងផ្សេងវិញ។
"គ្មានរស់និយម" ជុងហ្គុកស្ដីឡើងតែមួយម៉ាត់ ស្ដាប់ឮគឺដឹងបាត់ទៅហើយ ថានាយមិនចូលចិត្តកន្លែងអស់ទាំងនេះទេ ប៉ុន្តែថេហ៍គេបែជា ប្លែកភ្នែកនៅអ្វីដែលមាននៅខាងក្រៅ មើលទៅមានតូបលក់ដូរតូចៗជាមួយនឹងអំពូលភ្លើងខាងមុខ ពិតជាសមរម្យស្អាតណាស់លាយឡំជាមួយនឹងបរិយាស មានផាសុកភាពទៀត គេរិតតែពេញចិត្តទីនេះ។
BẠN ĐANG ĐỌC
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt