ភាគ63៖ស្អាតស្រាប់សម្រាប់បង

5.9K 273 2
                                        

ពន្លឺដ៏ស្រស់បំព្រងបានបន្លឺមកកាន់លោកកា នាពេលព្រលឹមស្រាងៗ បានពាំនាំនូវទឹកសន្សើមមកជាមួយផង ធ្វើឲ្យសព្វបុប្ផារីកស្គុះស្គាយ មិនត្រឹមប៉ុន្នោះនៅបង្អួតសម្រស់ដាក់សត្វបក្សាបក្សី ជាហេតុនាំឲ្យពួកវាគួចចិត្តចង់ហោះហើរប្រលែងលេង ចំណែកឯសត្វស្លាបតូចៗវិញនាំគ្នាក្រេបយកទឹកលម្អងយ៉ាងប្រទាក់។

"វីអែលឡែត!" ស្របពេលកែវភ្នែកកំពុងតែសម្លឹងមើលផ្កាខាងក្រៅ ដោយអន្លូងអន្លោចបណ្ដែតបណ្ដោយអោយអារម្មណ៍ស្លុងទៅតាមឥទ្ធិពលនៃសម្រស់របស់ផ្កាហាយដ្រេនយៀ(Hydrangea) សុខៗក៏ស្រាប់តែឮសម្លេងបុរសដែលជាទីកក់ក្ដៅ ប្រៀបដូចជា.... បានមកបន្លឺហៅសព្វនាមខ្លួន ទើបកំលោះតូចត្រូវងាកមករករួចឆ្លើយតប៖

"បាទ,មានការអ្វីមែនទេបង?" នាយតូចត្រូវកាត់ផ្ដាច់អារម្មណ៍ជាមួយផ្កា ដោយងាកមកធ្វើការសន្ទនាជាមួយនឹងអ្នកកំលោះខាងនេះវិញ ។

"ថ្ងៃនេះបងចង់នាំទៅក្រៅបន្តិច ចង់ទៅជាមួយនឹងបងឬអត់?"

"ចាំបាច់សួរដែរ? បងក៏ដឹងថាខ្ញុំមិនដែលជំទាស់នឹងបងម្ដងណាឡើយ អ៊ីចឹងចាំបន្តិចណាខ្ញុំសុំតែងខ្លួនដប់ប្រាំនាទីសិន" មែនហើយ គេមិនដែលជំទាស់នឹងមនុស្សប្រុសម្នាក់នេះសូម្បីតែម្ដង ដឹងថាមកពីហេតុអ្វីទេ? ដោយសារតែសំណើររបស់គេ មិនដែលស្នើឲ្យខុសពីចិត្តរបស់កំលោះតូចទេ។

"បងគិតថាមិនបាច់តែងខ្លួនទេ វីស្អាតស្រាប់សម្រាប់បងហើយ" រាល់ពាក្យពេចន៍របស់នាយឲ្យតែស្រដីចេញមក ចេះតែនាំឲ្យចិត្តក្មេងខ្លះមុខក្រហមព្រឿងរហូត ស្អប់ណាស់បបូរមាត់មួយនឹងពូកែវោហាសម្ដីឲ្យក្មេងបេះដូងខ្ចីអៀនតែញឹក ។

"តែខ្ញុំចង់ស្អាតសម្រាប់គ្រប់គ្នា ពេលទៅណាមកណាជាមួយនឹងបង ខ្ញុំមិនបាច់ភ័យខ្លាចថាបងត្រូវខ្មាស់គេដូចកាលពីមុនដោយសារតែខ្ញុំទេ" រំលឹកដល់រឿងនេះ កំលោះតូចក៏ផ្លាស់ប្ដូរទឹកមុខមកជាស្រពាប់ស្រពោនភ្លាម ដោយសាររឿងកន្លង នាយម្នាក់នេះឯង ធ្លាប់ត្រូវខ្មាស់គេជាច្រើនលើកព្រោះតែខ្លួនមិនដូចមនុស្សទូទៅ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Tempat di mana cerita hidup. Terokai sekarang