♡ភាគបញ្ចប់♡

6.6K 273 9
                                    

"ឆីដេតឌី? ហូយមានម៉ាគំនរអូនមិនចេះតែថាទេ ហើយសុទ្ធតែឆីស្អាតៗ" ឮដូច្នោះកំលោះតូចងាកមកសម្លក់ដាក់នាយក្រាស់ថ្លែ ដំបូងរៀងគិតខ្លះដែរថាបើសួរទៅខ្លាចបានចម្លើយដែលខ្លួនមិនពេញចិត្ត ឥលូវពិតដូចជាការគិតមែន ។

"តេអានកូនឯងគិតអី?" ជុងហ្គុកស្ទុះវឹងមករកកូននិងថេហ្យុង តែមិនអាចចាប់ដៃថេហ៍ទាន់ដែលពេលនេះគេរត់ទៅសួនខាងក្រោយបាត់ដោយស្ងៀមស្ងាត់មិនស្ដីថាឲ្យនាយសូម្បីមួយម៉ាត់ ។

"ហេតុអ្វីបានជាកូនទៅប្រាប់ម៉ាមីបែបហ្នឹង កូនឯងដឹងទេ ដេតឌីលួងម៉ាមីទម្រាំបានតើត្រូវឆ្លងកាត់អីខ្លះ កូនមកប្រាប់អ៊ីចឹងច្បាស់ណាស់ថាម៉ាមីនឹងខឹងខ្លាំងជាមិនខាន" អ្នកជាឪពុកមិនបានស្ដីបន្ទោសកូនតូនព្រោះតែគិតថាតេអានជាក្មេង ប៉ុន្តែជំនួសដោយការមិនស្ដីបន្ទោសបែជាមករៀបរាប់ពីការព្យាយាមរបស់ខ្លួនដែលចូលទៅលួងលោមទម្រាំបាន ។

"ចុះអូននិយាយខុសត្រង់ថា ដេតឌីពិតជាមានឆីមែន អូនឃើញមួយគំនរ"

"ឃើញនៅឯណា?" ឆ្ងល់​ដែរ នាយមិនដែលទៅទាក់ទងអ្នកណាអំឡុងពេលថេហ្យុងមិននៅនោះទេ តែម្ដេចអាល្អិតនេះទៅដឹងមកពីណាថាគេមានស្រី

"ឃើញនៅក្រុមហ៊ុនដេតឌីនឹងហើយ អូនឃើញអ៊ីៗសុទ្ធតែស្អាតៗ" ឮចម្លើយហើយ ជុងហ្គុកមិនបានខឹងកូន តែបែជាសើចហួសចិត្ត ព្រោះដឹងថាអ៊ីៗដែលតេអានសម្ដៅដល់គឺជាបុគ្គលិកក្នុងក្រុមហ៊ុនរបស់ខ្លួន

"ពុទ្ធោតេអាន កូនឯងឆ្លាតពេកទេដឹង, ពួកអ៊ីៗទាំងនោះសុទ្ធតែជាបុគ្គលិកដេតឌីទេតើ ពួកគេមិនមែនជាស្រីដេតឌីទេ គ្រាន់តែជាអ្នកធ្វើការឲ្យដេតឌីតើ"

"កូនដឹងតើថាអ៊ីៗជាបុគ្គលិកដេតឌី" តេអានតូចមែនតែគេមិនបានល្ងង់ឯណា ទោះមិនប្រាប់ក៏ដឹងស្រាប់ថានារីអស់នោះគ្រាន់តែជាអ្នកធ្វើការឲ្យប៉ាខ្លួនប៉ុណ្ណោះ

"ហាក៎! ហើយកូនប្រាប់ម៉ាមីថាជាស្រីដេតឌីធ្វើអី និយាយមកដូចដេតឌីនឹងទៅទាក់ទងស្រី" ពេលខ្លះរៀងចង់ខ្យល់ជាមួយនឹងអាល្អិតខ្លះដែរហ្នឹងណា តាមមិនដែលទាន់កូននឹងសោះតែម្ដង ។

⚜កូនបំណុលចងចិត្ត⚜(ចប់)حيث تعيش القصص. اكتشف الآن