ភាគ34៖ជានាងទេ?

4.7K 226 3
                                        

"អូយ!!!!" នាយក្រាស់ដកមាត់មកវិញយ៉ាងរហ័សថែមទាំងមានឈាមលិចចេញមករឹមៗទៀតផង នោះមកពីថេហ៍បានខំបបូរមាត់របស់គេហ្នឹងឯង។

"ជាឆ្កែហេស៎?" ជុងហ្គុកគំហ៊កឡើងប៉ោងសរសៃក បើជាលើកដំបូងប្រហែល ថេហ៍អាចនឹងស្លត់ជាមួយនឹងសម្លេងខ្លាំងៗបែបនេះ ប៉ុន្តែឥលូវមិនសូវជាភ័យប៉ុន្មាន ដោយសារតែឮស៊ាំត្រចៀកពេកហើយ។

"អត់ទេ!ជាកូនបំណុល" មាត់មានចេះតែសួរ ភ្នែកមានប្រើដែលតើ ម្ដេចមិនសម្លឹងមើល មកសួរថាជាឆ្កែនឹង ឆ្ងល់ដែរ ឆ្កែណាចេះនិយាយ? ដល់ពេលត្បកទៅវិញអាលនឹងចេញផ្សែងតាមត្រចៀកទៀត។

"ឯងគិតថាខាំយើងហើយអាចរួចខ្លួនឬ?" នាយកំពុងតែក្រោធខ្លាំង គ្មានគិតរកមធ្យោបាយអី ដើម្បីមកពន្លត់ភ្លើងកំហឹងទេ បែជាយកសាំងមកចាក់ថែមពីលើ សង្ស័យតែក្មេងនេះលេងចង់រស់មែនទែនហើយទេតើ។

"អ្នកណាថា? ខ្ញុំដឹងតើ ខ្ញុំមិនដែលឈ្នះលោកម្ដងណាឡើយ ឥលូវនេះក៏ចឹងដែរ ខ្ញុំធ្វើអីមិនឈ្នះលោកទេ តែបើឲ្យលោកមកធ្វើបាបស្រួលពេកទៅមិនរួចទេ" មុននឹងដូចជាមិនបានឮទេ ថាគេនិយាយអាចរួចខ្លួនបាន កាលដែលខាំនាយ ព្រោះតែមិនចង់ឲ្យនាយមកឈ្លានពានបានងាយពេក គិតចង់នៅស្ងៀមៗឲ្យគេញក់ញីតាមតែចិត្តចង់ឬ? ទោះតតាំងមិនឈ្នះក៏ស៊ូសិនដែរ យ៉ាងណាបានធ្វើឲ្យប្រុសនេះឈឺខ្លះផង។

"មកពីមនុស្សដូចជាឯងគឺបែបនេះ ទើបចេះតែឈឺខ្លួន យ៉ាងម៉េច? ពេលយើងបង្កឲ្យឈឺឯងសប្បាយចិត្តមែនទេ?" មិនដែលឃើញក្មេងណាដូចក្មេងម្នាក់នេះទេ ដឹងស្រាប់ហើយ ថាកាលដែលឌឺដង ហ៊ានផ្គើន ហ៊ានប្រឆាំងជាមួយនឹងនាយក្រាស់ គេតែងតែជួបនឹងអ្វីខ្លះ នោះគឺគ្មានអ្វី ក្រៅពីឈឺខ្លួនឯង ឃើញអត់ មានអីចំណេញ?

"ប្រហែលទេដឹង" សង្ស័យតែគេយល់បែបហ្នឹងហើយ ទើបចូលចិត្តធ្វើឲ្យថេហ៍ឈឺម្លេះ បង្កឲ្យឈឺតែកាយមិនឆ្អែត នៅបង្កឲ្យឈឺចិត្តបន្ថែមទៀត សូម្បីតែពេលនេះក៏កំពុងតែឈឺដែរ។

",,,,,," ជុងហ្គុកសង្រ្គឺតជើងធ្មេញក្នាញ់ឡើងញ័រសាច់ ក្នាញ់ត្រង់ពាក្យសម្ដី ក្នាញ់ត្រង់កាយវិការដែលបង្ហាញមកដូចជាមិនកើតអី មើលទៅក្មេងនេះពិនទ្រាំណាស់ ដឹងទេថាពេលខ្លះ មានអ្នកទើសទាល់ជាមួយ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Место, где живут истории. Откройте их для себя