ភាគ33៖គរទៀតហើយ?

3.7K 228 1
                                    

"ចុះហេតុអីលោកយកខ្លួនមកបៀតជាមួយនឹងមនុស្សដូចខ្ញុំ?"ថេហ្យុង សួរនាំទាំងទម្លាក់មុខចុះព្យាយាមលាក់បាំងនៅទឹកសន្សើមដែលហៀបនឹងលិចមកម្ដងបន្តិចៗ ពួកវាកំពុងតែនាំគ្នាប្រដេញចេញមកហើយទោះខំទប់ក៏មិនបានដែរដោយសារតែឥទ្ធិពលនៃសម្ដីរបស់ប្រុសកំណាចជុងហ្គុកហ្នឹងឯង។

"ធម្មតាទេ លុយត្រូវអស់ទៅរាប់លាន បើនៅទទេៗមិនបានផលស្អីសោះវាមិនកើត អ៊ីចឹងហើយយើងចេះតែទ្រាំទៅ ដើម្បីកុំឲ្យខាត តែកុំភ័យអីតែយើងលេងឆ្អែតយើងបោះចោលហើយ"ជុងហ្គុក បន្តសម្ដីដោយគ្មានគិតអំពីអ្វីទេ សូម្បីតែចិត្តរបស់ក្មេងនេះ មិនមែនគេមិនដឹងទេ ថាការនិយាយពាក្យទាំងហ្នឹង គឺវាបីដូចជាកំពុងតែវាយប្រហារអារម្មណ៍របស់ថេហ្យុង ឲ្យខ្ទិចខ្ទាំយ៉ាងអនេក កាលដែលជុងហ្គុកស្រដីបែបហ្នឹងតើក្នុងបំណងអ្វី? ចង់ឲ្យថេហ៍ឈប់ស្រលាញ់ខ្លួនឬមួយចង់ឲ្យគេឈឺចិត្តឈប់គិតពីអារម្មណ៍ឆ្កួតឡប់អស់ទាំងនោះ ។

"ហ្ហឹក~!" ក្រោយពេលជុងហ្គុកដើរចេញទៅផុត ទើបថេហ៍សម្រេចថាលែងទប់ទល់នៅទឹកសន្សើមដែលទាមទារសម្រក់មកនេះ បណ្ដោយឲ្យវាស្រក់ចុះ ស្រក់ឲ្យអស់ក្នុងយប់ហ្នឹងហើយស្អែកប្រែក្លាយជាថ្មី អ្វីៗត្រូវតែផ្លាស់ប្ដូរ ព្រោះយើងបានសាកវារួចហើយ ថែមទាំងបានដឹងទៀតផង ថាលទ្ធផលដែលជាទទួលបានវាបែបណា ជាក់ស្ដែងដូចជាឥលូវហ្នឹងអ៊ីចឹង។

"លោកប៉ាខ្ញុំហត់ ខ្ញុំពិតជាហត់ខ្លាំងណាស់តើប៉ាដឹងដែលទេអ្ហឹក បើអាចខ្ញុំចង់ត្រឡប់ក្រោយ ខ្ញុំចង់សុំបដិសេធ ខ្ញុំមិនចង់ស្គាល់ជុងហ្គុកទេ" ហេតុអ្វីព្រហ្មលិខិតលេងសើចនឹងជីវិតរបស់គេម្លេះ ចាំបាច់អីឲ្យគេស្គាល់មនុស្សដូចជាជុងហ្គុក ចាំបាច់អីឲ្យគេលោលង់នឹងសង្សាអ្នកដទៃបែបនេះ ពេលចូលដូចជាងាយណាស់ តែពេលចេញវិញមិនដឹងថាអាចកើតឬអត់ទេ?

"ឯងមើលទៅបងប្រុសម្នាក់នោះទៅ គាត់យំមើលតែកូនក្មេងហិហិ"

"ធំហើយនៅយំទៀត ចាញ់ទាំងអូនដែលជាកូនក្មេងផងហាស៎ហ្អា៎"

"ម្ដេចឯងត្រូវសើចគាត់? គ្មានកន្លែងណាដែលគួរឲ្យចង់សើចទេ" ក្នុងចំណោមនោះ ក្មេងដែលមានវ័យខ្ពស់ជាងគេក៏ស្រដីប្រាប់ទាំងសម្លឹងមើលមុខថេហ៍មិនដាក់សោះឡើយ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin