ភាគ23៖មែនខ្ញុំល្ងង់~

3.4K 192 0
                                    

ដោយសារតែថេហ្យុងចេញទៅយូរពេក ទើបអ្នកដែលនៅវិមានឯណេះ ចេះតែមិនស្រណុក ពេលទៅក្រុមហ៊ុនក៏គ្មានអារម្មណ៍ធ្វើការងារដែរ។ ដើម្បីបំបាត់ភាពកង្វល់ទាំងនេះ ជុងហ្គុកបានធ្វើដំណើរទៅកាន់ផ្ទះលោកគីម តែម្ដង

"ថេហ៍មិនទាន់ទៅវិញទេ?" បន្ទាប់ពីឮជុងហ្គុកសួររកថេហ្យុង លោកគីមគាត់ចងចិញ្ចើមបន្ទរឡើងទាំងបង្ហាញទឹកមុខមិនដឹងខ្យល់អីដូចគ្នា ព្រោះតែមុននឹងថេហ៍បានចេញទៅហើយ ស្មានតែទៅវិមានវិញ តែឥលូវជុងហ្គុកមកសួរនាំបែបហ្នឹងគាត់រៀងភ័យដែរហ្នឹងណា។

"ស្មានមិនខុសពិតមែន, កូននឹងដឹងតែរត់ចេញមក អញ្ចឹងមិនមែនគេមកសួររកដល់ផ្ទះទេ" វ័យចំណាស់រអ៊ូរទាំ ទាំងចិត្តកំពុងតែខឹងហ្នឹងកូន ចំណែកឯជុងហ្គុកគិតតែពីសម្លឹងមើលគាត់ដោយមិនស្រដីអ្វីទេ។

"ខ្ញុំសុំទោសជំនួសកូនខ្ញុំផង អ៎រមួយទៀតបើសិនជាគេរឹងរូសខ្លាំងពេក លោកប្រធានអាចស្ដីថាឲ្យគេបានប៉ុន្តែ,,,," មើលទៅគាត់ដូចជាចង់លើករឿងមួយមកនិយាយបន្ត តែគ្មានភាពក្លាហាននឹងប្រើវាជាមួយនឹងជុងហ្គុកទេ។

"ប៉ុន្តែអី?" ឃើញគាត់ដូចជាចង់ប្រាប់តែនៅរារេមិនហ៊ាន ទើបជុងហ្គុកបន្ទរសួរភ្លាម

"សុំលោកកុំវាយកូនខ្ញុំអីណា ខ្ញុំដឹងថាការសុំមួយនេះប្រហែលជាគ្មានសិទ្ធទេ តែខ្ញុំជាឪពុករបស់គេ ពេលឃើញកូនត្រូវអ្នកដទៃវាយ ខ្ញុំពិតជាពិបាកនឹងទទួលយកណាស់" មិនមែនគាត់មិនខ្វល់ពីកូនសោះឯណា គ្រាន់តែថាការខ្វល់ខ្វាយរបស់គាត់មិនអាចជួយអ្វីបាន ក្រៅពីនិយាយចេញមកតែមាត់ វាគ្មានបានអ្វីលើសពីហ្នឹងទេ តែថាបើសិនជាថេហ៍អាចបានឮប្រហែលជាកក់ក្ដៅផង ។

"បើលោកចេះគិតបែបហ្នឹងដែរ គួរតែឈប់ប្រព្រឹត្តរឿងល្បែង បើគ្រាន់តែនិយាយថាបារម្ភ ប៉ុន្តែទង្វើមិនបង្ហាញដដែល អញ្ចឹងទោះខំប្រឹងនិយាយចេញមកប្រាប់ថាបារម្ភក៏គ្មានន័យដែរ" ស្មានតែមនុស្សនេះមិនចេះខ្វល់ខ្វាយពីអ្នកណាហើយទេតើ ការពិតចិត្តមានខ្លះ ប៉ុន្តែគ្រាន់តែមិនព្យាយាម បើអាចកាត់ផ្ដាច់រឿងនោះបានមួយទៀត ច្បាស់ជាល្អហើយ ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ