ភាគ64៖មកលេងកូនមែនទេ?

6.4K 293 9
                                        

"ឆ្ងល់ស្អី?"

"ក៏ឆ្ងល់ថា ដេកមិនដែលគ្រប់គ្រាន់ផង ចេះរស់នឹងគេនឹងឯងដែរ" ជេហ្យុន

"អាឃ្យុន!!" ជុងហ្គុក អត់ទ្រាំមិនបានទេ យកស្អីគប់កូនចៅម្នាក់នេះសិន អត់មាត់ៗឥលូវឈ្លើយទេតើ មនុស្សកំពុងតែមិនដែលសប្បាយចិត្តស្រាប់ផង មកបង្អាប់ទៀត អ្នកណាមិនក្ដៅ ។

"អូយ,ចៅហ្វាយឈឺ" តាមថាមិនសូវឈឺប៉ុន្មានទេ ប៉ុន្តែចេះតែធ្វើត្អូញទៅជៀសវាងកុំឲ្យចៅហ្វាយយកអីមកគប់ទៀត តែទោះជាខំប្រាប់ថាឈឺក៏ជុងហ្គុកមិនបានខ្វល់ដែរ រៀបនឹងយកអីមកគប់ទៀតហើយ ។

"ចៅហ្វាយៗ-ឈប់ៗ ខ្ញុំសុំទោស បើចៅហ្វាយគប់ខ្ញុំទៀត ខ្ញុំអត់ប្រាប់ទេណាថាមកមានការអី" ទាល់តែលើកហេតុផលនេះមកនិយាយ កុំអីបានត្រូវទៀតបាត់ជេហ្យុន។

"មានស្អីក៏ឆាប់និយាយមក" ជុងហ្គុកអង្គុយចុះ ងាកមកមើលកុំព្យូទ័រវិញ រងចាំស្ដាប់នូវអ្វីដែលកូនចៅរៀបនឹងប្រាប់នៅពេលបន្តិចទៀតនេះ ។

"សុំពេលមួយភ្លេតចៅហ្វាយ" មកយូរដែរហើយតែភ្លេច ទៅមើលក្មួយឥលូវសុំពេលតិច មកមើលក្មួយសិនសឹមប្រាប់តាមក្រោយ។

"អាហ្យុន---" ឃើញថាអ្នកជាកូនចៅរូបនេះ ពន្យារពេលសំបើមណាស់ អស់ពីលេះលោះនាំឲ្យនាយខឹងហើយ នៅមកលើកអាល្អិតបីលេងធ្វើព្រងើយ បើតែម៉ាកៗនឹង រឿងដែលចង់យកមកនិយាយនឹងកាលណាបានឲ្យជុងហ្គុកដឹង ។

"រឿងគឺមានពីរ រវាងអ្នកនាងអុននីនិងថេហ្យុង ឥលូវចៅហ្វាយជ្រើសទៅ ចង់ដឹងមួយណាមុន រវាងប្រពន្ធនិងសង្សា" ផ្ដើមប្រយោគនាយសួរធម្មតាតែដល់ប្រយោគនាយធ្វើជានិយាយខ្សឹបៗតែក៏មានបំណងឲ្យជុងហ្គុកឮដែរ។

"និយាយរឿងថេហ៍មក" រាល់ថ្ងៃនេះអ្នកដែលនឹករលឹកខ្លាំងបំផុតគឺជាថេហ្យុង អ៊ីចឹងគ្មានហេតុផលអ្វីផ្សេងទេក្រៅពីចង់ដឹងពីសុខទុក្ខរបស់គេបែបណា មានពេលខ្លះក៏ថាំចិត្តម្ដងៗដែរទម្រាំតែដឹងត្រូវឆ្លងកាត់ពីម្ដាយខ្លួនទៀតសែនវេទនា ។

មិនមែនលោកស្រីចនធ្វើទៅព្រោះតែចង់បំបែកបំបាក់ទេ ប៉ុន្តែគាត់ចង់ដឹងមើលថាការដែលបាត់ថេហ្យុង ហើយមិនផ្ដល់ដំណឹងឲ្យ តើកូនប្រុសគាត់ទៅជាយ៉ាងណា ឥលូវមើលឃើញជាក់ស្ដែងហើយ នឹកគេគ្មានលួស ហ៊ានតែទំនេរដៃបន្តិចអង្គុយនឹកអត់បាយអត់ទឹកទៀតឥលូវហើយកុំជោរជាមួយឥទ្ធិពលជំងឺនឹកគេម្នាក់ឯង ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Место, где живут истории. Откройте их для себя