"មិនអីទេ ឯងអាចធ្វើបានថេហ្យ៉ាង" នាងល្អិតស្ថិតក្នុងសម្លៀកបំពាក់ស៊ិចស៊ី រ៉ូបពណ៌ខ្មៅបញ្ចេញសាច់ភ្លៅនិងដើមទ្រូងបន្តិច ពិតជាគួរឲ្យទាក់ចិត្តខ្លាំងណាស់។
តាមធម្មតា ការស្លៀកពាក់បែបនេះមិនមែនជាចំណងចំណូលចិត្តរបស់នាងទេ ប៉ុន្តែយប់ហ្នឹង ដូចជាប្លែក នាងតែងខ្លួនមើលតែពួកនារីហៃសូយ៉ាងចឹង ។
បន្ទាប់ពីរៀបចំខ្លួនរួចស្រេច នាងក្រមុំបានលោបលួចដើរចេញមកខាងក្រៅដោយមិនឲ្យអ្នកផ្ទះដឹងឡើយ យប់ថ្មើនេះប្រហែលជាវ័យចំណាស់ពួកគាត់ចូលសំរានអស់ហើយ ។
"អ្នកនាងចង់ទៅណាដែរ?" ចេញមកដល់ផ្លូវថ្នល់ដែលឆ្ងាយពីមុខផ្ទះគួរសម ថេហ្យ៉ាងបក់ដៃហៅឡានតាក់ស៊ីរួច ទើបនាងចូលមកអង្គុយខាងក្រោយឲ្យបានលឿន ។
"ទៅកាស៊ីណូ violet "នាងឆ្លើយប្រាប់ហើយ តៃកុងក៏បញ្ឆេះឡានចេញទៅដោយមិនបានសួរនាំបន្តទេ ។
,,,,,
បើតាមការព្យាករណ៍ ថ្ងៃនេះឮថាមានព្រិលធ្លាក់នៅម៉ោង 7យប់ ដោយហេតុបែបហ្នឹង ទើបនៅតាមផ្លូវមាននៅការរៀបចំ ដូចជាចាំទទួលព្រិលធ្លាក់ថ្ងៃដំបូងយ៉ាងចឹង ។ ចំពោះអ្នកមានគូ ឬគ្រួសារវិញ ក៏បាននាំគ្នាដើរចេញមកកម្សាន្តតាមផ្លូវសាធារណៈដើម្បីគយគន់ព្រិលដំបូងជារួមគ្នាផងដែរ។"ចៅហ្វាយសុំអនុញ្ញាត" ជេហ្យុន ដែលទើបតែបញ្ចប់ភារកិច្ចនៅខាងក្រៅរួច ពេលនេះនាយបានមករកជុងហ្គុកនៅឯបន្ទប់ធ្វើការ។
"ចូលមក" មាត់បង្ហើបប្រាប់ កែវភ្នែកកំពុងតែជាប់រវល់នឹងកុំព្យូទ័រដដែល ស្ដាប់តែសម្លេងគឺដឹងបាត់ទៅហើយ ថាអ្នកដែលមកគឺជាកូនចៅតែមួយគ្រាប់ដែលស្និទ្ធស្នាលជាងគេ ។
"ថ្ងៃនេះ កាលវិភាគរបស់ចៅហ្វាយ អត់មានជាប់រវល់ទេទាន" អ្នកកំលោះឈរនិយាយទាំងខ្លួននៅត្រឹងដូចបន្ទាត់អ៊ីចឹង ពោលគឺស្មើធែងដូចគោរពទង់ជាតិ ។
"យើងដឹង" ដដែល សម្ដីតបសារភ្ជាប់ជាមួយនឹងទឹកមុខរាបស្មើ មើលទៅសោះកក្រោះបំផុត ឆ្ងល់ដែរកោតតែថេហ្យុងចេះស្រលាញ់ទៅរួច><
"អឺ--គឺបែបនេះទេ ខ្ញុំមកប្រាប់រឿងមួយដែលវាជាបញ្ជាររបស់លោកស្រីធំ" មិនដឹងថាជាបញ្ជារអីទេ តែបើតាមមើលទឹកមុខអ្នកនិយាយដូចជារអាៗម្ដេចមិនដឹង។
VOCÊ ESTÁ LENDO
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfic"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt