"ចំពោះអុននី ម៉ាក់ទទួលមិនបានតែជាមួយគេម៉ាក់បែជាហ៊ានទទួលទាំងដែលគេជាកូនបំណុលសោះ"ជុងហ្គុក
"នាងអុននី,ម៉ាក់មិនត្រូវការទេ"
"ក្មេងនេះក៏ខ្ញុំមិនត្រូវការដែរ ខ្ញុំស្រលាញ់តែអុននីប៉ុណ្ណោះ"ស្ដីចប់ភ្លាម នាយរៀបនឹងដើរចេញទៅហើយតែក៏ត្រូវអាក់ដំណើរវិញពេលលោកស្រីចនស្រដីឡើង៖
"កុំទាន់អាលទៅ ជួយជូនម៉ាក់ទៅព្រលានយន្តហោះសិន"គ្រាន់តែឮបែបហ្នឹង កំលោះតូចរហ័សងាកមកមើលមុខគាត់ភ្លេតរីឯនាយក្រាស់ក៏ដូចគ្នា
"ម៉ាក់ទៅព្រលានយន្តហោះធ្វើអី?" ជុងហ្គុកសួរនាំស្របពេលដែលអ្នកបម្រើម្នាក់បានយកវ៉ាលីរបស់លោកស្រីចនមក
"ម៉ាក់នឹងឡើងទៅប្រទេសស្វីស មួយរយៈធំ" គាត់និយាយឆ្លើយប្រាប់មកកាន់កូនប្រុសរួចទើបងាកមករកថេហ្យុងម្ដង៖
"ពេលម៉ាក់មិននៅ កូនកុំបាច់ខ្លាចអី នៅទីនេះមានអ៊ំមេដោះ អ្នកបម្រើស្រីៗនិងអ្នកបើកឡានទៀត,មិនបាច់ភ័យខ្លាចថាប្រុសជុងនឹងធ្វើបាបបានទេ អូហ៌មែន!ពេលម៉ាក់មកវិញ សង្ឃឹមថានឹងបានចៅពរណា"
"លោកស្រីទៅយូរដែរទេ? ថ្ងៃណាទើបត្រឡប់មកវិញ" ថេហ្យុងសួរនាំទាំងបង្ហាញទឹកមុខដូចជាមិនចង់ឲ្យគាត់ទៅទាល់តែសោះ រីឯកំលោះសង្ហាខាងនេះវិញពេលដែលបានឃើញទឹកមុខក្មេងបែបហ្នឹង គំនិតខូចក៏លេចឡើងមកតែម្ដង។
"មិនយូរទេ ប្រហែលជាពីរឆ្នាំ"
"ពីរឆ្នាំ!!"ថេហ្យុងបន្ទោរពីក្រោយទាំងបើកភ្នែកធំៗ,រយៈពេលពីរឆ្នាំសម្រាប់ថេហ៍គឺយូរខ្លាំងណាស់ នេះលែងហៅថាមួយរយៈហើយគឺមួយយ៉ូជ><
"ឆាប់ឡើងមកអ្នកម៉ាក់ខ្ញុំ ប្រញាប់ទៅធ្វើការ" ជុងហ្គុកធ្វើជាតឿនឲ្យគាត់ឆាប់ទៅ
"កូនមិននៅញ៉ាំអាហារពេលព្រឹកសិនទេ?"
"អត់ទេ ចាំញ៉ាំនៅក្រុមហ៊ុន"
"អញ្ចឹងតស់" ចប់សម្ដីពួកគេក៏ចេញទៅ រីឯកំលោះតូចវិញនេះម៉ឹងម៉ាំង មិនដឹងគួរធ្វើបែបណាបន្តទេ បើលោកស្រីទៅបាត់ តើនឹងមានអ្វីកើតឡើងទៅ?
,,,,,,,
ក្រឡេកមកកាន់លោកគីមឯណេះវិញ ពេលនេះគាត់បានចេញពីមន្ទីពេទ្យហើយ បើនិយាយរឿងល្បែងវិញគឺគាត់នៅតែប្រព្រឹត្តដដែល
![](https://img.wattpad.com/cover/343344081-288-k836367.jpg)
BẠN ĐANG ĐỌC
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt