ភាគ57៖ខ្ញុំទៅណាមិនបានឡើយ

5.1K 298 10
                                        


         "អ្ហឹកៗអ្ហឺៗៗ-- បានហើយ កុំធ្វើបាបខ្ញុំអីអ្ហឹក~ ខ្ញុំខ្លាចហើយអ្ហឹក- ឯណាកូន? កូនខ្ញុំនៅឯណា លោកយកគេចេញពីខ្ញុំមែនទេ?ឲ្យកូនមកខ្ញុំវិញមក"

         "????" នាយគាំងធ្មឹងឡើងរឹងខ្លួនអស់ហើយ បន្ទាប់ពីឃើញអាកប្បករិយាដ៏ប្លែករបស់ថេហ្យុង កាលពីយប់មិញគេនៅធម្មតានៅឡើយ ចុះហើយពេលនេះកើតអ្វីឲ្យប្រាកដទៅ?

        "ឲ្យកូនខ្ញុំវិញមកអ្ហឹក~ ឈប់ធ្វើបាបគេទៀតទៅខ្ញុំសូមអង្វរណាជុងហ្គុក," រាល់ពេលឲ្យតែជុងហ្គុកធ្វើបាបខ្លួន ថេហ៍តែងតែគិតខ្វល់ពីកូនក្នុងពោះជានិច្ច តែងតែខ្លាច តែងតែភ័យព្រួយ ខ្លាចក្រែងថា នាយក្រាស់ធ្វើបាបរហូតដល់ថ្នាក់នាំទុកដល់កូន បើកើតអ្វីទៅ គេក៏មិននៅទៀតដែរ។ យល់ថានេះគឺជាកូនសំណងមែនពិត ប៉ុន្តែក្មេងនេះជាសាច់ ជាឈាមរបស់ខ្លួន វាក៏មានឥទ្ធិពលចំពោះសេចក្ដីស្រលាញ់របស់ថេហ្យុងដែរ គ្មានម្ដាយឯណាដែលថាមិនស្រលាញ់កូនខ្លួនឯងនោះទេ។

        "ថេហ៍~" ឃើញបែបហ្នឹង នាយដឹងហើយ ពេលនេះថេហ៍មិនដូចមុនឡើយ មនុស្សដូចជាជុងហ្គុកឆ្លាតណាស់ មិនចាំបាច់មានអ្នកមកពន្យល់ប្រាប់ថាក្មេងនេះកើតអ្វីនោះទេ គឺនាយអាចដឹងបាន។

         "ចេញទៅ~ ឲ្យខ្ញុំក្រាបសំពះលោកក៏បានដែរ តែសុំកុំធ្វើបាបខ្ញុំនិងកូនទៀតអីណា~" ថេហ្យុងនិយាយឡើងញ័រមាត់តតាត់ ព្រមទាំងលើកដៃសំពះមនុស្សប្រុសនៅចំពោះមុខ មិនតែពិននឹង នៅឱនក្បាលចុះទៅដល់ដីស្ទើតែប៉ះនឹងជើងរបស់ជុងហ្គុកទៀតផង, ចង់ថាគេជាក្មេងល្ងង់ក៏បាន ប៉ុន្តែការដែលធ្វើទៅនេះ ព្រោះតែចង់ការពារកូន ។

           "ឯង--,,,,,," ជុងហ្គុកចង់បន្លឺឡើងណាស់ តែមិនដឹងថាគួរយកពាក្យអ្វីមកនិយាយ ពេលនេះមានអារម្មណ៍ថាពិបាកខ្លាំង ដើមកបែជាតឹងគ្មានមូលហេតុចំណែកឯចុងច្រមុះប្រែជាឆួលឡើងឆិបៗ អាការៈបែបហ្នឹងតើវាកើតឡើងដោយសារតែអ្វី?

           "លោកព្រមដែលទេជុងហ្គុក? ខ្ញុំសំពះបាតជើងលោកហើយ បើនៅតែមិនពេញចិត្តខ្ញុំគ្មានវិធីទៀតទេ,មែនហើយ ភ្លេចគិតទៅថាលោកស្អប់ខ្ញុំ អ៊ីចឹងហើយទោះបីជាខ្ញុំធ្វើអីក៏មិនសមស្របតាមចិត្តរបស់លោកដែរ" ចង់ដឹងខ្លាំងណាស់ តើរាល់ថ្ងៃនេះ នាយមានដែលគិតថាថេហ្យុង ជាមនុស្សម្នាក់ដូចគេដូចឯងឬអត់? ឬមួយគ្រាន់តែគិតថា ថេហ៍ត្រឹមជាកោសិកាដ៏គំរួកមួយប៉ុណ្ណោះ ហើយគេសាកសមនឹងទទួលបាននៅរឿងទាំងអស់នេះណាស់តើមែនទេ?

⚜កូនបំណុលចងចិត្ត⚜(ចប់)Where stories live. Discover now