"អ្ហឹក~ មកពីខ្ញុំឃ្លានខ្លាំង ទើបដាច់ចិត្តធ្វើបែបហ្នឹង លោកមិនយល់ពីខ្ញុំទេ លោកដឹងទេខ្ញុំឃ្លានស្ទើតែដាច់ពោះស្លាប់ហើយអ្ហឺៗ"
"ឃ្លានខ្លាំងពេក ទើបសម្រេចធ្វើជាចោរ?" ពេលឮគេស្ដីថាឲ្យជាចោរហើយ ថេហ៍មិនគិតយូរឡើយ បែខ្លួនដើរចេញទៅភ្លាមតែម្ដង ប៉ុន្តែមិនទាន់នឹងលើកជើងដាក់លើជណ្ដើរផង ក៏ត្រូវបានដៃមាំក្រាស់រហ័សចាប់ទាញមកក្រោយវិញភ្លេត ។
"ក្រែងឃ្លានហ្ហេស៎?ចង់ទៅណា" ឃើញស្រែកថាឃ្លានទាំងទឹកភ្នែកសស្រាក់ ស្រដីតបតឡើងញ័រមាត់តតាត់ ឥលូវចង់ទៅណា ប្រុងគិតសុខចិត្តបណ្ដោយឲ្យឃ្លានអ៊ីចឹងមែនទេ?
"ទៅដេកវិញ, សុំទោសដែលធ្វើចោរមកលួចមីមួយកញ្ចប់នេះ" ត្រឹមសម្បតិ្តមីមួយកញ្ចប់ នាយហួងហែងដល់ថ្នាក់ហ្នឹង អ៊ីចឹងមិនបាច់ហូបក៏បាន ស៊ូនៅឃ្លានចុះ ព្រោះប្រុសម្នាក់នេះគម្រិះណាស់ គិតថាស្លាប់ទៅយកមីមួយនឹងទៅតាមបានឬ?
"ធ្វើខុសចេះសុំទោសបែបហ្នឹងល្អហើយ" ជុងហ្គុក នៅតែមិនលែងដៃរបស់គេដដែល នាយនៅតែកាន់ជាប់ ហើយបណ្ដើរឲ្យដើរមកកាន់ផ្ទះបាយវិញ មុននឹងដាក់ឲ្យថេហ្យុងអង្គុយចុះលើកៅអី។
",,,,," ថេហ្យុងសែនឆ្ងល់ពីកាយវិការទាំងនេះមែនទែន តែក៏ខ្ជិលសួរនាំ សុខចិត្តនៅស្ងាត់ស្ងៀមចាំមើលពីទង្វើដែលជុងហ្គុកធ្វើបន្ត ។
មិនយល់ដែរ បើមិនចង់ឲ្យគេញ៉ាំរបស់ខ្លួនទេ ចាំបាច់អីត្រូវយកគេមកវិញ? នៅហាមឃាត់ នៅចាប់ជាប់ធ្វើអី?
ភាពស្ងប់ស្ងាត់នៅតែបន្ត ដោយគ្មានអ្នកណាផ្ដើមនិយាយមុនឡើយ ចំណែកឯជុងហ្គុកវិញនៅមិនស្ងៀមទេ បន្តិចទៅនេះ បន្តិចទៅនោះ ធ្វើឲ្យថេហ្យុងតាមមើលសឹងតែវិលមុខតាមនាយ ។
15 នាទីក្រោយមក សមិទ្ធផលដែលរត់ចុះឡើងៗ របស់ជុងហ្គុក ឥលូវត្រូវបានបង្ហាញហើយ គឺនាយបានធ្វើនៅអាហារមួយចាន ពេលរួចរាល់ ក៏យកវាមកដាក់ចំពោះមុខរបស់ថេហ្យុង បង្កឲ្យភាពស្រេកឃ្លានរបស់អ្នកដែលកំពុងតែឃ្លានស្រាប់ចាប់ផ្ដើមរើកញ្ច្រោលទាមទារអាហារដែលនៅចំពោះមុខខ្លួនហើយ ។
ESTÁS LEYENDO
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
