ភាគ2៖ខ្ញុំមិនមែនចោរទេ

4.7K 244 0
                                    

"គាត់ជាអ្នកណា?" ថេហ្យុង

"ជាកូនរបស់លោកមែនទេ?" ជុងហ្គុក

"បាទមែន,ថេហ្យុងជាកូនខ្ញុំ" លោកគីមតបឆ្លើយនឹងនាយសង្ហាវិញយ៉ាងគួរសម ចំណែកឯជុងហ្គុកវិញពេលដែលបានឮហើយទើបដើរមករកថេហ៍ នាយសម្លឹងមើលគេពីចុងជើងហួសផុតមកក្បាល រួចទើបស្រដីឡើង៖

"ចង់ស្គាល់ខ្ញុំមែនទេ?"

"បាទអត់ទេ ខ្ញុំគ្រាន់តែឆ្ងល់ពេលឃើញមនុស្សប្លែកមុខតែប៉ុណ្ណោះ" ថេហ្យុង ស្រដីប្រាប់វិញធម្មតាហើយមុននឹងចូលទៅរកអ្នកជាប៉ា ។

ទោះបីជាលោកគីមគាត់ធ្វើការជាមួយនឹងជុងហ្គុកយូរយ៉ាងណាក៏ដោយ ចំពោះទំនាក់ទំនងរឿងការងាររបស់លោក គ្មានកូនម្នាក់ណាដឹងឡើយ សូម្បីតែប្រធានរបស់គាត់ ក៏មិនស្គាល់ផង។

"យ៉ាងណាក៏ត្រូវតែប្រាប់ឯងឲ្យបានដឹងផងដែរ" ឃើញគេមិនខ្វល់ជាមួយនឹងខ្លួនបែបហ្នឹង ជុងហ្គុករៀងមានអារម្មណ៍ថារអៀសបន្តិចដែរព្រោះអម្បាញមិញខំចោទសួរគេធ្វើរឹកឡើងឡូយ។

"លោក!!"លោកស្រីគីមគាត់ងាកមកសម្លឹងមុខរបស់នាយក្រាស់ បំណងមិនចង់ឲ្យនាយប្រាប់ តែគិតថាអាចឃាត់មនុស្សដូចជាជុងហ្គុកបានឬ?

"យើងជុងហ្គុក ចនសាន់អៃរីដាយ៍ជាប្រធានលោកប៉ាឯង តែពេលនេះក្លាយជាម្ចាស់បំណុលរបស់ប៉ាឯងហើយ"ជុងហ្គុក រៀបរាប់ប្រាប់បង្ហាញកាយវិការហាក់បីជាធម្មតាប៉ុន្តែចំពោះអ្នកស្ដាប់វិញមិនបានធម្មតាជាមួយនោះទេ។

"ម្ចាស់បំណុល? បានន័យយ៉ាងម៉េច" ថេហ្យុងចងចិញ្ចើមចូលគ្នា ងាកមករកជុងហ្គុកវិញទាំងមិនយល់ពីសម្ដីរបស់នាយ ។

",,,,," ជុងហ្គុកមិនបានតបស្ដីជាមួយនឹងកំលោះតូចទេ នាយបែមករកអ្នកជាកូនចៅជំនិត ដែលជាបុរសម៉ឹងម៉ាត់ម្នាក់នេះ ឃើញពីក្រសែភ្នែកអ្នកជាចៅហ្វាយខ្លួនហើយ នាយអាចយល់ការ ទើបដកនៅឯកសារម្យ៉ាងមកបង្ហាញ ។

ឯកសារនោះគឺជាលិខិតដែលបញ្ជាក់ថាលោកគីមពិតជាបានទទួលយកលុយមួយចំនួនពីក្រុមហ៊ុនពិតមែន, ថែមទាំងមានស្នាមបង្ហាញពីកូដផ្ទាល់ខ្លួនរបស់គាត់ដែលជាអ្នកដកហូតប្រាក់ទៀតផង ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Tempat cerita menjadi hidup. Temukan sekarang