ភាគ6៖សន្លប់ហើយ?

4K 210 0
                                    

"ខ្ញុំៗៗ*ជុប!"ដោយសារស្លុតពេកមិនដឹងធ្វើយ៉ាងណាឲ្យគេចិត្តត្រជាក់ជាមួយនឹងខ្លួនទេ ឥឡូវមានតែចាប់ថើបមាត់របស់គេអញ្ចឹងទៅ ។

      "????"ជុងហ្គុកធ្វើភ្នែកស្លើមើលមកថេហ្យុងទាំងមិនយល់,នេះក្មេងហ្នឹងក្លាហានដល់ម្លឹង?ហ៊ានមកថើបនាយដោយមិនឲ្យដំណឹងមុនផង?

      "សូមទោស*អឹម!"ថេហ្យុងពោលសូមទោសទាំងញ័ររមាត់តតាត់ ថាចប់ភ្លាមឥលូវត្រូវជុងហ្គុកចាប់កញ្ចឹងកគេជាប់យកមកផ្ដិតបបូរមាត់សារជាថ្មី,ថើបម្ដងនេះនាយក្រាស់មិនងាយលែងនោះទេ ថើបទាល់តែថេហ៍វិះដាច់ខ្យល់ឯណោះ។

       "អ្ហឹក~"អស់ពេលជាយូរទើបបូរមាត់តូចច្រមិចមានសេរីភាពមកវិញ កំលោះតូចដង្ហក់បន្តិចររួចព្យាយាមដកដង្ហើមឲ្យមកជាធម្មតាវិញ។

       "យ៉ាងម៉េច?ជិតដាច់ខ្យល់ហើយ? ក្រែងមុននឹងខ្លាំងហ៊ានមកថើបយើងនោះអី ហើយឥលូវម្ដេចមកវេទនាអញ្ចឹង?" នាយធ្វើពើជាសួរបញ្ឈឺទាំងដែលដឹងហើយថាហេតុអីបានជាក្មេងនេះភ័យដល់ម្លឹង? មកពីនាយលេងថើបខ្លាំងៗហ្នឹងឯង។

       "ខ្ញុំថើបលោកតែតិចសោះ,តែហេតុអីលោកថើបខ្ញុំវិញខ្លាំងយ៉ាងហ្នឹង?" ចំពោះគេវិញលេងតែមួយជឹបសោះតែអ្នកកំលោះរូបនេះវិញលេងមកញក់ញីមួយទំហឹងសឹងតែរហែកមាត់គេទៅហើយ។

       "អ្នកណាបង្រៀនឲ្យឯងធ្វើបែបហ្នឹង?" នាយហួសចិត្តមិនទាន់បាត់ទេ,ដែលក្មេងនេះហ៊ានមកថើបនាយទុកជាការសុំទោស។

        "ម៉ាក់បង្រៀន"ថេហ្យុងមិនចេះលាក់លៀមនោះទេ បើគេសួរហើយក៏ឆ្លើយការពិតអញ្ចឹងទៅ,

        "ម៉ាក់ឯង?គាត់បង្រៀនយ៉ាងម៉េច?" តាមធម្មតានាយម្នាក់នេះមិនចេះសួរនាំសាំញ៉ាំនោះទេ តែមិនដឹងយ៉ាងម៉េច ចំពោះថេហ្យុងនាយបែជាចង់សួរនាំមិនឈប់។

        "គាត់អត់បង្រៀនអីណាស់ណាទេ, ពេលដែលលោកប៉ាខឹង ម៉ាក់ខ្ញុំគាត់តែងតែលួងបែបហ្នឹងអញ្ចឹងខ្ញុំក៏ធ្វើតាមគាត់"ថេហ្យុងអង្គុយរៀបរាប់ទាំងឱនមុខចុះ មិនដឹងទេថាពេលនេះជុងហ្គុកកំពុងតែសម្លឹងមើលគេមិនដាក់ភ្នែកទាល់តែសោះ។

        ",,,,,"ជុងហ្គុកស្ងាត់ស្ងៀមគិតតែពីសម្លឹងថេហ្យុង ពេលដែលស្ងាត់បែបនេះ ទើបកំលោះតូចងើបមុខឡើងមកមើលវិញ

⚜កូនបំណុលចងចិត្ត⚜(ចប់)Tempat cerita menjadi hidup. Temukan sekarang