ភាគ61៖រត់ចោលឯងបាត់ហើយ

6.6K 346 14
                                        

គ្រាន់តែថេហ្យុងចេញបាត់ ជុងហ្គុកហាក់ដូចជានៅមិនស្រណុកឡើយ ចេះតែងាកមុខឆ្វេងស្ដាំចាំមើលថាក្មេងនោះនឹងដើរចូលមកហៅខ្លួនម្ដងទៀតឬក៏អត់ ប៉ុន្តែអត់ទេ ចាំយូររិតតែយូរទៅ នៅមិនទាន់ឃើញកំលោះតូចចូលមកទៀត នេះសង្ស័យតែទៅសង្ងំខូចចិត្តម្នាក់ឯងបាត់ហើយមិនដឹង ។

"កើតអ្វីនឹងជុង?" នាងក្រមុំរូបនេះ មិនបានទៅខ្វាយខ្វល់អ្វីឡើយ ហើយបម្រុងនឹងលោមុខទៅថើបជុងហ្គុកម្ដងទៀត តែម្ដងនេះត្រូវនាយបដិសេធដោយងាកមុខចេញរួចស្រដីឡើង៖

"ប្រញាប់រៀបចំឥវាន់អីលឿន អាលនឹងចេញទៅ ព្រោះបន្តិចទៀតម៉ាក់បងមកដល់ហើយ" ថារួចនាយក៏ងើបឈរឡើងអស់កំពស់ ធ្វើឲ្យអ្នកជាសង្សាដែលនៅមិនទាន់អស់ចិត្តនឹងរឿងនោះចាប់ផ្ដើមមុខស្អុយមួយរំពិច។

"ប៉ុន្តែអូនមិនទាន់ធ្វើរឿងនោះហើយទេ អូនមិនចង់ទៅឥលូវទេ អូនចង់យកបងមក---" នាងនិយាយបណ្ដើរ ក្រោកឡើងមកក្រសោបចង្កេះមាំទាំពីក្រោយបណ្ដើរ ប៉ុន្តែត្រូវនាយក្រាស់ដកដៃនាងចេញវិញ។

"អុននី! កុំឲ្យបងនិយាយដដែលៗអី ឆាប់រៀបចំឥវាន់ទៅ បងឲ្យអ្នកបើកឡានជូនទៅខន់ដូរ"

"អីគេ? បងឲ្យអ្នកបើកឡានជូនអូនទៅ ចុះបងអត់ជូនទៅទេ?" ក្រែងជាសង្សាគ្នានោះអី ហើយជាសង្សាម៉ាកស្អី ឲ្យអ្នកដទៃជូនទៅអ៊ីចឹង ឥលូវមេឃក៏ប្រែជាងងឹតបណ្ដើរៗទៀត អត់បារម្ភពីនាងទេឬ?

"ហឹម-អត់ទេ" ឆ្លើយហើយមិននៅឲ្យនាងសួរនាំជ្រាំដែលរហូតទេ ជុងហ្គុកគ្រាន់តែបង្ហាញទឹកមុខរាបស្មើធ្វើដូចជាធម្មតាមុននឹងដើរចេញទៅ ខុសពីកញ្ញាអុននីដែលពេលនេះកំពុងតែខឹងក្រោធជាខ្លាំងតែមិនហ៊ានធ្វើអ្វីនាយឡើយ បានត្រឹមតែអត់ទ្រាំទៅរៀបឥវាន់ទាំងមុខដូចគេចាប់យកទៅបាញ់ចោល><

ក្រោយចេញពីបន្ទប់អុននីមក នាយបានឡើងមករកថេហ្យុង ប៉ុន្តែមិនបានឃើញនោះទេ មិនថាបន្ទប់របស់គេឬរបស់ខ្លួន ។

"ថេហ៍!" នាយតាមរុករកគ្រប់សព្វកន្លែង សូម្បីតែបន្ទប់ក្រោមដំបូលក៏ឡើងទៅរកដែរ តែនៅមិនឃើញ ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin