ភាគ30៖ខ្ញុំឲ្យដៃអ្នកណា?

3.5K 221 3
                                    

@កាស៊ីណូ violet
ពេលនេះនាងល្អិតថេហ្យ៉ាងបានមកដល់កាស៊ីណូហើយ មុននឹងចុះចេញពីឡាននាងនៅអង្គុយដកដង្ហើមបន្ធូរអារម្មណ៍ជាច្រើនលើកច្រើនសារសិនសឹមចុះចេញ ។

"លោកនេះលុយ" តាំងចិត្តគិតថាមកហើយ អ៊ីចឹងកុំបាច់ចង់រារេអី បើជ្រុលធ្វើជាខ្លួនក្លាហានគួរតែក្លាហានដល់ទីបញ្ចប់ មិនមែនដើរបានបន្តិចជិតដល់ខ្វោងទ្វាហើយត្រូវបកក្រោយទៅវិញនោះទេ ដោយគិតរួចនាងល្អិតបានហុចលុយឲ្យតៃកុងឡានតាក់ស៊ី រួចប្រុងនឹងចុះទៅតែម្ដង ប៉ុនែ្តត្រូវបង្អាក់ភ្លាម ពេលតៃកុងស្រដីសួរនាំ៖

"អ្នកនាងមកទីនេះធ្វើអ្វី? បើតាមខ្ញុំស្មានមិនខុស អ្នកនាងគឺត្រឹមតែជាសិស្សវិទ្យាល័យប៉ុណ្ណោះ ហើយកន្លែងអីអស់នេះ គេមិនអនុញ្ញាតឲ្យកូនសិស្សចូលទេ" អ្នកកំលោះអាចដឹងបានព្រោះនាយក៏ធ្លាប់ចូល មើលទៅនាយសមនឹងមានអាយុបងនាងច្រើនដែរ រឿងបែបនេះគ្រាន់តែដឹងគឺធម្មតាទេ។

"ខ្ញុំមើលទៅដូចជាសិស្សមែនទេ? ខំតែងខ្លួនពិននឹងហើយនៅមើលដឹងទៀត"ផ្ដើមប្រយោគនាងតម្លើងសម្លេងព្រោះតែភ្ញាក់ផ្អើល ប៉ុន្តែនៅចុងប្រយោគនាងកែតុងសំឡេងមកវិញ។

"ហ៊ឹះ!ខ្ញុំក្រឡេកតែមួយឆ្វាច់គឺដឹងតែម្ដង នេះលួចម៉ែឪមកមិនឲ្យពួកគាត់ដឹងមែនទេ?" នាយសង្ហាចេះតែធ្វើជាសួរនាំទៅ ទាំងដែលការពិតគឺដឹងបាត់ទៅហើយ គ្មានម្ដាយឪពុកណាបណ្ដោយឲ្យកូនមកទីនេះទាំងយប់ទេ នៅតុបតែងខ្លួនបែបនេះទៀត ។

"កុំមកចេះដឹងរឿងខ្ញុំអី ខ្ញុំឲ្យលុយលោករួច អ៊ីចឹងខ្ញុំអាចចុះបានហើយ" និយាយចុះនិយាយឡើង ប្រុសនេះដូចជាចេះដឹងរឿងរបស់នាងដល់ហើយ បើគេឲ្យលុយរួចក៏ចប់ទៅ នៅមកចេះសួរដេញដោលទៅកើត។

"ខ្ញុំធានាថានាងមិនអាចចូលទៅបានទេ" ពេលថេហ្យ៉ាងរៀបនឹងចុះចេញពីឡានម្ដងទៀត នាយកម្លោះក៏ស្រដីប្រាប់ មិនមែនចេះទាយទេ តែមកពីដឹងស្រាប់ ច្បាប់កាស៊ីណូគេ គឺហាមឃាត់ក្មេងសិស្សសាលាជាពិសេសគឺសិស្សស្រីទៀត ដូចជាថេហ្យ៉ាងចង់មកបន្លំភ្នែកគេម្ដេចនឹងកើត មើលចុះរូបរាងនាងនៅតែជាអនីតិជនដដែល។

⚜កូនបំណុលចងចិត្ត⚜(ចប់)Donde viven las historias. Descúbrelo ahora