"ថេហ៍មកលេងកូនមែនទេ?" ជុងហ្គុក
"....." គ្មានការឆ្លើយតប ព្រោះទីនេះគ្មានមនុស្សឈ្មោះថេហ៍ទេ ដឹងស្រាប់ហើយថាឥលូវកំលោះតូចមិនដូចពីមុនឡើយសូម្បីតែឈ្មោះក៏ផ្លាស់ប្ដូរដែរ ។
ទោះបីមិនរាប់រក ជ្រលក់មាត់ជាមួយនឹងជុងហ្គុកមែន ប៉ុន្តែថេហ៍បានឮពីសម្ដីមុននេះហើយ ទើបបញ្ឈប់ដំណើរ ងាកមកក្រោយវិញ សម្លឹងមើលទៅកូនតូចដែលគេងលង់លក់ក្នុងរទេះនោះ ។
~នេះគឺជាតេអានដែលលោកស្រីឧស្សាហ៍ប្រាប់ខ្ញុំមែនទេ? គេគួរឲ្យស្រលាញ់ណាស់~ ថេហ្យុងគិតនៅក្នុងចិត្ត លោកស្រីដែលគេសំដៅដល់ គឺម៉ាក់របស់នាយក្រាស់នេះឯង គាត់តែងតែរំលឹកពីចៅឲ្យថេហ្យុងដឹងឮតែរហូតនឹង។
អត់ទ្រាំនឹងកូនតូចគួរឲ្យស្រលាញ់រូបនេះមិនបានទេ ថេហ៍ក៏ដើរទៅជិត មុននឹងឱនមុខមើលបន្តិច ភ្លាមៗស្នាមញញឹមស្រាប់តែផុសឡើង ជាហេតុនាំឲ្យអ្នកដែលឈរនៅក្បែរនេះហាក់មានសង្ឃឹមខ្លះ។
~សុំទោសណា~ នាយតូចពោលពាក្យសូមទោសនៅក្នុងចិត្តតែឯង សូមទោសព្រោះអ្វី? ព្រោះមិនបានមើលថែឬយ៉ាងណា? ចុះបើត្រឡប់មកវិញហើយអាចមើលកូនបានទេតើ ឬមួយការសូមទោសនេះចង់បញ្ជាក់ថាគេមិនអាចនៅក្បែរកូនជារៀងរហូតដូចជុងហ្គុក? បើបែបហ្នឹងមែន តេអានច្បាស់ជាកំព្រាម្ដាយហើយ ។
"វីអែលឡែត-" គ្រាន់តែអេរិចរៀបនឹងហើបមាត់ហៅបន្លឺភ្លាម ជុងហ្គុកក៏ងាកមកសម្លឹងមុខនាយភ្លេត សម្លឹងទាំងចងចញ្ចឹមជាចម្ងល់ គេនៅមិនទាន់យល់ទេថាហេតុអ្វីពួកគេនៅជាមួយនឹងគ្នា ចុះនេះហៅអ្នកណា?
ឮហើយថេហ្យុងមិននិយាយអ្វីឡើយ ងើបមកអស់កំពស់វិញ រួចទើបដើរមករកអេរិច បម្រុងថានឹងដើរចេញទៅ នេះមកមើលកូនតែប៉ុន្នឹង? អត់នឹកកូនជាងនឹងទេឬ? បានជាបែខ្នងដើរចេញទៅអញ្ចឹង។
"ថេហ្យុងចង់ទៅណា? មកដល់ឃើញកូនហើយក៏ដើរចេញបែបហ្នឹងហេស?" ដឹងថាគ្មានការឆ្លើយតប ប៉ុន្តែជុងហ្គុកស៊ូធ្វើជាមុខក្រាស់ តាមសួរដដែលៗទាំងដែលអ្នកម្ខាងទៀតមិនខ្ចីស្រដីជាមួយ ។
ВЫ ЧИТАЕТЕ
⚜កូនបំណុលចងចិត្ត⚜(ចប់)
Фанфикшн"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
