"ស្អីលោកទៀតហើយ មួយថ្ងៃនឹងចង់រករឿងខ្ញុំប៉ុន្មានដងទើបលោកឆ្អែតឆ្អន់, ហើយចូលមកបន្ទប់ខ្ញុំបែបនេះចង់មកនាំរឿងឈ្លោះទៀតមែនទេ?"
"អត់ទេ"
"ចុះមកធ្វើអី?"ថេហ្យុង
"មករំលោភយកកូនម្ដងទៀត"ជុងហ្គុកមិនឆ្លើយតែមាត់នោះទេ នាយនៅឆ្លៀតដើរមករកថេហ៍សន្សឹមៗ ធ្វើឲ្យថេហ៍ចេះតែថយជំហានទៅតាមនឹងដែរ ។
"កុំមកក្បែរខ្ញុំអី" ឮពីសម្ដីរបស់នាយក្រាស់ហើយ កំលោះតូចផ្ដើមមានអារម្មណ៍ថាភិតភ័យភ្លាម នេះមិនទាន់បានត្រៀមចិត្តផង សង្ស័យតែបាក់ស្បាតដូចលើកមុនឥលូវហើយ។
"ថី?" ស្រដីសួរនាំតែមួយម៉ាត់យ៉ាងខ្លី តែមិនខ្ចីស្ដាប់តាមទេ នាយនៅដើរទៅរកថេហ៍ជារើយៗ រហូតទាល់តែកំលោះតូចលែងហ៊ាននៅបន្តស្ទុះចូលបន្ទប់ទឹកបាត់ ។
"ឆាប់ចេញមកវិញផងកុំយូរពេក" ពេលថេហ្យុងបិទទ្វាបន្ទប់ទឹកហើយ នាយនៅឈរបន្លឺប្រាប់ពីខាងក្រៅ មុននឹងដើរទៅអង្គុយលើពូកវិញ ។
បន្ទាប់ពីនោះ ជុងហ្គុកនៅចាំរហូត កន្លងទៅអស់មួយម៉ោងហើយ ក៏ថេហ្យុងពុំទាន់បើកទ្វាចេញមកវិញដែរ។ នាយដឹងថាក្មេងនោះមិនហ៊ានចេញមក តែក៏មិនទៅណា នៅបន្តចាំទាល់តែទម្លាក់ខ្លួនគេង។
"គិតយ៉ាងម៉េចទៅ?" ឥលូវកំលោះតូច បានផ្លាស់សម្លៀកបំពាក់ដែលសើមនោះហើយ ប៉ុន្តែថាពេលនេះមិនហ៊ានចេញមកក្រៅទេ ព្រោះជុងហ្គុកមិនទាន់ទៅវិញ ។
"មានអារម្មណ៍ថាដូចជាស្ងាត់" ថេហ្យុងបើកទ្វាលោបមើលតិចៗ ដោយឃើញថាជុងហ្គុកបានស្ងាត់បាត់មាត់ឈឹង ថែមទាំងខ្លួនគ្មានកម្រើកទៀតអញ្ចឹងបានន័យថានាយគេងលង់លក់ហើយ ។
គិតបែបហ្នឹងរួច ទើបថេហ្យុងព្រមចេញមកពីក្នុងបន្ទប់ គេព្យាយាមដើរថ្នមជើងបំផុតព្រោះខ្លាចជុងហ្គុកត្រូវភ្ញាក់ ពេលដែលមកមើលឲ្យជាក់ច្បាស់ ឃើញថាជុងហ្គុកពិតជាបិទភ្នែកគេងមែន ។
"មកដេកបែបនេះ តើឲ្យខ្ញុំទៅដេកនៅឯណាទៅ? គួរដាស់គេឬក៏អត់? តែបើដាស់ហើយ គេចាប់រំលោភខ្ញុំ? នោះមិនរិតតែធ្ងន់ករទៅហើយទេ? ណ្ហើយកុំខ្វល់អី ឯងដេកក្រោមគ្រែទៅអាថេហ៍" មានតែបែបហ្នឹង ព្រោះថេហ៍មិនហ៊ានដាស់ជុងហ្គុកទេ កាលបើដាស់ទៅ ចុះប្រសិនជាភ្ញាក់ហើយ នាយធ្វើអ្វីដូចដែលនិយាយនោះ ច្បាស់ជាយ៉ាប់មិនខាន ខំគេចបានហើយមិនត្រូវឲ្យខ្លួនចូលមកក្នុងសំណាញ់វិញទេ។
BẠN ĐANG ĐỌC
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt