ភាគ39៖ខ្ញុំឃ្លាន

4.8K 284 10
                                        

ឮពីសម្ដីរបស់ថេហ៍ភ្លាម ផ្ដើមធ្វើឲ្យនាយក្រាស់កើតចិត្តគ្រឺតក្នាញ់ទៀតហើយ ប៉ុន្តែស៊ូខាំមាត់ រម្ងាប់នូវអារម្មណ៍ខឹងក្រោធ មិនចង់ឲ្យវាធ្លោយធ្លាយចេញមក ព្រោះមិនចង់មានបញ្ហាទៀត បើគិតតែក្ដៅគ្មានថ្ងៃត្រជាក់បែបនេះ សង្ស័យតែមានម្នាក់ហើយដែលត្រូវរងគ្រោះឥតស្រាកស្រាន ។

ជុងហ្គុកចេះមានគំនិតគិតបែបហ្នឹង ចុះរាល់ពេល នាយមិនដឹងទេ? ថាមានអ្នករងគ្រោះជាមួយនឹងកំហឹងរបស់ខ្លួនរហូតមក ឬមួយគ្រាន់តែគិតថាការធ្វើរឿងទាំងហ្នឹង គឺត្រឹមត្រូវ?

"យើងមិនចង់ឈ្លោះជាមួយឯងទេ" មិនមែនគេមិនចេះហត់ឡើយ ឲ្យតែឈ្លោះទាស់ទែងសម្ដីជាមួយនឹងថេហ៍ម្ដងៗ នាយក៏វិលវ៉ក់មិនតិចដែរ។

"មិនចង់ឈ្លោះ តែលោកតែងតែជាអ្នកផ្ដើម" បើនិយាយហើយធ្វើឲ្យដូចសម្ដីផងទៅ ចេះមកស្ដីថាមិនចង់ឈ្លោះ ទាំងដែលកាយវិការស្ដែងចេញមករកតែនាំរឿងគ្មានលួសមួយថ្ងៃ ។

"បើឯងស្ដាប់តាមយើង មិនមានះ វាក៏គ្មានរឿងអីត្រូវមកប្រកែកតវ៉ានឹងគ្នាដែរ ដូចជាឥលូវនឹងអ៊ីចឹង" នាយថាមិនខុសនោះទេ ប្រសិនថេហ៍ មិនជំទាស់ មិនរឹងរូស ស្ដាប់តាមបង្គាប់គ្រប់ម៉ាត់ នោះការឈ្លោះប្រហែលជាត្រូវកាត់បន្ថយខ្លះ ។

"ខ្ញុំតែងតែស្ដាប់លោក ធ្វើតាមបញ្ជាមិនដែលជំទាស់ ទោះបីជាលោកប្រាប់ខ្ញុំ ថាត្រូវតែបម្រើសង្សាររបស់លោក ក៏ខ្ញុំធ្វើតាមមិនប្រកែក បើមិនចឹង មិនមែនខ្ញុំព្រមមកខន់ដូរនេះទេ មកទាំងមិនដឹងថាកន្លែងនេះវាមានគ្រោះថ្នាក់ឬអត់? ពិននឹងហើយលោកនៅគិតថាខ្ញុំមានះទៀត" ពេលនាយបញ្ជារក៏ធ្វើតាមគ្រប់តែរឿង ទាស់ត្រង់ម្យ៉ាង នាយបញ្ជាមិនចេះឈប់ឈរ មុនមក បានបញ្ជារឲ្យសម្អាត ឥលូវមិនទាន់បានធ្វើអីផង មកបញ្ជារឲ្យទៅវិញជាមួយនឹងនាយទៀត នេះប្រុងចាត់ទុកគេជាមនុស្សយន្តមែនហេស៎ ទោះបីជាមនុស្សយន្តក៏វាចេះហត់អស់ថ្មត្រូវបញ្ចូលដែរ បើប្រើការម្លឹងៗ ។

"សាំច្រើនណាស់" ជុងហ្គុកដកដង្ហើមធំទាំងធុញទ្រាន់ជាខ្លាំង កាន់តែនិយាយកាន់តែវែងឆ្ងាយ ដើម្បីបញ្ចប់ភាពសាំញ៉ាំទាំងនេះ ទើបនាយឱនមកចាប់លើកកាយស្ដើងបីឡើងតែម្ដង បើចាំឲ្យកំលោះតូចឡើងដើរទៅខ្លួនឯង មិនដឹងថាថ្មើណាទើបបានទេ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Место, где живут истории. Откройте их для себя