ភាគ24៖ខ្ញុំមិនបានស្រលាញ់គេទេ

4.9K 247 6
                                        

"ទឹកសំបោរខ្ញុំប្រលាក់ពេញកអាវរបស់លោកហើយ" ទោះបីជាដឹងបែបហ្នឹងហើយ ជុងហ្គុកនាយមិនបានខ្វល់ឡើយ បន្តពរថេហ៍ឡើងទៅជាន់ខាងលើរួចមកចូលក្នុងបន្ទប់របស់ខ្លួនធ្វើរឹកធម្មតា, នេះគ្មានអារម្មណ៍ថាឆ្អើមទេ? ក្រែងនាយស្អប់ថេហ៍ណាស់ហ្ហេស៎?

ចូលមកដល់ខាងក្នុង នាយដាក់ឲ្យថេហ្យុងអង្គុយលើពូកសិនសឹមងាកមកដោះអាវរបស់ខ្លួនចេញ មុននឹងគប់ទៅគ្របក្បាលរបស់ថេហ៍

"គគ្រិច~យកទៅបោកចេញ" ជុងហ្គុកប្រាប់រួច នាយងាកមកដោះនាឡិកាដាក់លើតុ ចំណែកឯថេហ្យុងវិញនៅឡេឡង់ៗ ឆ្ងល់ថាម្ដេចនាយយកខ្លួនមកក្នុងបន្ទប់នេះ ឬមួយចង់ប្រើបោកអាវឲ្យ អូហ៌!យល់ហើយ។

"ទៅណា" ពេលដែលឃើញថេហ្យុងក្រោកឈរប្រុងនឹងដើរចេញ ជុងហ្គុកក៏ទាញដៃមកវិញថែមទាំងឱបរិតចង្កេះតូចមួយក្ដាប់យ៉ាងជុំឆ្លៀតនៅសល់ដៃទៀតផង ឱបគ្មានណែនទេ><

"ក្រែងលោកប្រើខ្ញុំឲ្យយកអាវទៅបោកនោះអី" ថេហ្យុងឆ្លើយតបទាំងមិនហ៊ានងើយមុខឡើងទៅលើទេ ព្រោះនាយម្នាក់នេះចេះតែឱនមុខមករហូត ឆ្ងល់ដែរបើគ្រាន់តែសួរធម្មតាទៅថី ចាំបាច់អីនៅឆ្លៀតឱបរិតថែមទាំងទម្លាក់មុខមកជិតធ្វើឲ្យដឹងដល់ខ្យល់ដង្ហើមទៀត បើភាសាសាមញ្ញ ទង្វើបែបនេះគេថាចង់កេងចំណេញច្បាស់ណាស់ ។

"អ្នកណាថាឲ្យបោកឥលូវ? ទុកសិនទៅ" មិនថាតែមាត់ទេ នាយក្រាស់បានទាញអាវរបស់ខ្លួនចេញពីដៃថេហ៍ហើយទើបបែមកឱបគេសារជាថ្មី ម្ដងនេះការឱបដូចជាស្និទស្នាលជាងមុន កំលោះតូចចង់គេចមុខចេញក៏មិនបានដែរ ត្រូវតែមានការប៉ះពាល់គ្នាខ្លះហើយ។

"ខ្ញ-ខ្ញុំថប់ដង្ហើម" មិនមែនមកពីថប់ដង្ហើមទេ តែដោយសារចង់គេចចេញមិនបាន ឥលូវត្រូវជុងហ្គុកឱនមកជារើយៗ ប្រុងឱនទាល់តែប៉ះមុខគ្នាឬទើបឈប់

"អាម្នាក់នោះជាអ្នកណា?" ជុងហ្គុកមិនខ្វល់ពីសម្ដីរបស់ថេហ៍ទេ ពេលនេះនាយនៅមិនទាន់អស់ចិត្តនឹងអ្នកកំលោះដែលបានជូនថេហ្យុងមកនោះ។

"អ្នកដែលជូនខ្ញុំមកមែនទេ?" ក្នុងចិត្តដឹងច្បាស់ហើយថាគេចង់សំដៅលើអ្នកណា តែគ្រាន់ចង់សួរបញ្ជាក់ ព្រោះថាការគិតរបស់ថេហ៍តែងតែផ្ទុយពីជុងហ្គុករហូត។

⚜កូនបំណុលចងចិត្ត⚜(ចប់)Место, где живут истории. Откройте их для себя