គ្រាន់តែបានឃើញរូបភាពដ៏សោកសៅនៅខាងមុខហើយ ជុងហ្គុកមិនចាំយូរឡើយ នាយដឹកដៃកូនតូចដើរត្រឡប់ក្រោយ បំណងថានឹងទៅវិញប៉ុន្តែត្រូវទច់ដំណើរពេលឮតេអានបន្លឺឡើង៖
"ដេតឌី! ក្រែងថាចូលហាងនោះអី ម៉េចបកក្រោយវិញចឹង" សំណួររបស់កូនប្រុសធ្វើឲ្យនាយសង្ហាចាប់ឆួលច្រមុះឆឹបៗ ពេលបានឱនមកមើលទឹកមុខមិនដឹងអីរបស់ក្មេងទៀត រិតតែមានអារម្មណ៍ថាពិបាកដូចជាអួលស្ទើតែស្រដីមិនកើត ។
"តេអាន,បើដេតឌីប្រាប់រឿងមួយនៅពេលនេះកូននឹងជឿដែលទេ" ជុងហ្គុកបន្ទន់ខ្លួនអង្គុយចោងហោង ឲ្យស្មើនឹងកម្ពស់ដែលតេអានកំពុងតែឈរ
ហេតុតែមិនទាន់យល់ពីសម្ដីរបស់មនុស្សចាស់ ប៉ុន្តែក្មេងដូចជាតេអានឆ្លាតណាស់ គេជឿជាក់នឹងកែវភ្នែករបស់លោកប៉ាខ្លួននៅពេលនេះ មើលទៅដឹងដល់ចិត្ត ដឹងដល់អារម្មណ៍ទាំងទ្វេតែម្ដង
"គ្មានហេតុផលអីដែលឲ្យអូនមិនជឿដេតឌីទេ ដេតឌីមានអ្វីចង់ប្រាប់ក៏និយាយមក អូនជឿតែទាំងអស់នឹងទោះបីជាពាក្យកុហក ក៏មិនកុហកនាំឲ្យអូនអាក្រក់ដែរអូនដឹង" តូចតែខ្លួនមែនប៉ុន្តែគំនិតវិញមិនតូចដូចមាឌឡើយ រាល់ពេលលោកប៉ាម្នាក់នេះនិយាយអីគេតែងតែយល់ គ្រាន់តែថារឿងខ្លះគេចាប់យកមិនបានព្រោះតែនៅតូចពេក។
"ម៉ាំមីតេអានគឺនៅទីនេះ" គ្រាន់តែប្រាប់កូនឲ្យដឹង ប្រហែលជាមិនខុសទេ កាលដែលមិនព្រមឲ្យកូនស្គាល់ម្ដាយគេនោះទើបខុស ។
"ពិតមែនឬ? ម៉ាំមីអុននីឬក៏--"
"ម៉ាំមីថេហ៍! កូនហៅអ្នកមីងអុននីបែបហ្នឹងមិនបានទេ" ព្រោះតែបែបហ្នឹងទេតើ ទើបព្រឹកមិញម្ដាយខ្លួនខឹងណាស់ មកពីតេអានហៅអ្នកជាសង្សាថាម៉ាំមីសោះ ។
"គាត់ឲ្យហៅចេះតែហៅទៅ ចុះឯណាម៉ាំមីថេហ៍ អូនចង់ជួប អូនចង់ឃើញមុខ" ដឹងហើយ អាល្អិតនៅលែងសុខចេះតែបែមុខមើលឆ្វេងមើលស្ដាំចាំមើលវត្តមានមនុស្សដែលខ្លួនចង់ជួប ប៉ុន្តែគួរឲ្យសោកស្ដាយភ្លេចគិតទៅថាខ្លួនមិនធ្លាប់ឃើញមុខ អ៊ីចឹងមើលមិនស្គាល់នោះទេ ។
YOU ARE READING
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
