ភាគ3៖ថោកដល់ម្លឹង?

6K 309 2
                                        

       នៅក្នុងអំឡុងពេលលោកស្រីចនបានចូលខ្លួនដោះស្រាយរឿងបញ្ហារបស់កូនប្រុស គាត់បានទៅជួបនឹងលោកគីមដើម្បីនិយាយគ្នាស្វែងរកដំណោះស្រាយក្រៅពីការយកលុយមកសង

          "លោកចង់គិតយ៉ាងម៉េចជាមួយនឹងកូនខ្ញុំ? មកទល់ថ្ងៃនេះហើយលោកនៅតែប្រើភាសាដដែលៗ ប្រាប់ថាគ្មានលុយអញ្ចឹងហ្ហេស៎?"

          "ខ្ញុំសុំទោសផងដែលធ្វើឲ្យលោកស្រីពិបាក ខ្ញុំពិតជាគ្មានលុយមែនតែខ្ញុំមានវិធីផ្សេងដើម្បីសងបំណុលទាំងនោះ"លោកគីមគាត់ចេះតែនិយាយយករួចខ្លួនសិនប៉ុណ្ណោះ នេះកន្លងហួសអស់បួនថ្ងៃហើយគាត់នៅតែរកនឹកវិធីដោះស្រាយពុំទាន់ឃើញ។

          "វិធីផ្សេងរបស់លោកហ្នឹងជាអ្វី?" ពេលដែលឮលោកស្រីចោទសួរបែបហ្នឹង ធ្វើឲ្យលោកគីមគាត់គាំងធ្មឹងមិនដឹងគួរឆ្លើយបែបណាទេ ។

          "ង៉ាៗៗ"ទទឹមនឹងគ្នានេះ ក៏មានសម្លេងកូនង៉ែតបានស្រែកយំដែលពេទ្យឆ្មបបានធ្វើដំណើរកាត់បន្ទប់របស់គាត់ទើបធ្វើឲ្យមានសម្លេងបែបហ្នឹង។

          "ខ្ញុំដឹងហើយ, ខ្ញុំយល់ថាខ្ញុំគឺជាឪពុកដែលគ្មានបានការ ឪពុកដែលចោរម្សៀត ប៉ុន្តែមកពីខ្ញុំទាល់ខ្លាំងណាស់ទើបសម្រេចថាធ្វើបែបនេះ, ដើម្បីជាសំណងខ្ញុំចង់ឲ្យកូនច្បងរបស់ខ្ញុំទៅកាន់លោកស្រី" គាត់ស្រដីចប់ធ្វើឲ្យអ្នកជាប្រពន្ធដែលឈរក្បែរផ្ដើមប្រតិកម្មជាខ្លាំង។

          "បងនិយាយស្អីហ្នឹង? ឡប់សតិទេហ្ហេស៎?ចង់ឲ្យកូនថេហ៍ទៅអ្នកដទៃបានយ៉ាងម៉េច? នេះមិនគិតដល់កូនទេឬ?ជាឪពុកម៉ាកស្អី?" លោកស្រីគីមហាស្ដីថាឲ្យប្ដីក្ដែងៗទាំងសម្ដែងនៅភាពខកចិត្តជាពន់ពេក នេះប្ដីគាត់អត្មានិយមដល់ម្លឹងហ្ហេស៎? ខ្លួនជាអ្នកចងតែបែជាយកកូនមកស្រាយចំណងទៅវិញ ។

         "ជាកូនប្រុសឬស្រី?"

         "បាទជាកូនប្រុស"គាត់ឆ្លើយតបនឹងលោកស្រីទាំងលើកដៃទៅអង្អែលដៃអ្នកជាប្រពន្ធថ្នមៗថែមទាំងបង្ហាញទឹកមុខឲ្យប្រពន្ធជឿជាក់មកលើគាត់ ។

         "ឲ្យមកខ្ញុំធ្វើអី?គ្មានប្រយោជន៍ទេ" ថារួចលោកស្រីបម្រុងនឹងដើរបោះជំហានដើរចេញទៅតែក៏ត្រូវអាក់ដំណើរវិញពេលដែលឮលោកគីមនិយាយ៖

⚜កូនបំណុលចងចិត្ត⚜(ចប់)Место, где живут истории. Откройте их для себя