"ឯងគិតថាធ្វើវាមួយយប់ហ្នឹងអាចមានកូនហ្ហេស៎? វាមិនងាយស្រួលដល់ម្លឹងទេ"
"អញ្ចឹងត្រូវធ្វើបែបណាបន្ត?"
"បន្តប្រាំទឹកទៀតអីគ្រប់ហើយ"ជុងហ្គុក ស្រដីឡើងទាំងញាក់ចិញ្ចើមដាក់ថេហ៍ ធ្វើឲ្យអ្នកដែលបានស្ដាប់ឮហើយប្រញាប់ស្ទុះគេចចេញពីនាយយ៉ាងលឿន។
"ឡប់!បើបន្តទៀត ខ្ញុំនឹងច្បាស់ជាសន្លប់លែងដឹងខ្លួនហើយ"ថេហ្យុង ថាតែត្រឹមនេះ ទើបបម្រុងនឹងចុះចេញទៅម្ដងទៀត ប៉ុន្តែថានាយក្រាស់មិនបានឲ្យទៅងាយៗនោះទេ ឆ្លៀតមកចាប់ដេញថេហ៍ជាថ្មី។
"ហួយ!លោកលែងខ្ញុំ"ពេលដឹងថាគេចាប់ទាញខ្លួនយកមកឱបរិតបែបហ្នឹង ទើបថេហ៍រើបម្រាស់កាយបំណងចង់ឲ្យគេលែង តែដូចដឹងអញ្ចឹងថាមិនអាចឈ្នះមនុស្សមាឌយក្សដូចជាជុងហ្គុកទេ។
"យើងមិនលែង,ក្រែងឯងជាកូនបំណុលរបស់យើងនោះអី អញ្ចឹងឯងគ្មានសិទ្ធមកប្រកែកជាមួយនឹងម្ចាស់បំណុលទេ"ដោយឮពីសម្ដីរបស់គេហើយ កំលោះតូចលែងបម្រាស់ទៀត ស៊ូនៅស្ងៀមឲ្យនាយក្រាស់ឱបខ្លួនតាមចិត្តចង់ចុះ។
"ចេះស្ដាប់បង្គាប់បែបហ្នឹងទៅទើបល្អ" ថារួច នាយសង្ហាក៏ទម្លាក់មុខមកសង្រ្គប់នៅកញ្ចឹងកខាងក្រោយរបស់ថេហ៍ ដោយគេមិនបានរើទៀតនោះនាយរិតតែបានដៃ បន្តរឿងភាគកាលពីយប់មិញតែម្ដង><
-------លុះឈានមកដល់ម៉ោងដប់ថ្ងៃ ទើបនាយក្រាស់បានបញ្ឈប់ ហើយពួកគេក៏បានសម្អាតកាយបានស្អាតរៀងខ្លួនផងដែរ។
ដោយថេហ៍គឺស្លៀកពាក់អាវដដែល ចំណែកឯជុងហ្គុកវិញពាក់ខ្វាហ្សេរព្រោះនាយត្រូវចេញទៅក្រុមហ៊ុន ។
"លោកខ្ញុំដើរមិនរួចទេ"ថេហ្យុងនៅអង្គុយលើពូកត្អូញត្អែ ប្រាប់មកកាន់ជុងហ្គុកទាំងទឹកមុខជូរហួញ ដោយសារតែភាពឈឺផ្សាធ្វើទុក្ខបុកម្និញគេពេក ។
"វៀរចុះមក" ជុងហ្គុកជ្រែងចង្កេះប្រាប់ ធ្វើរឹកហីៗហាក់បីដូចជាមិនបានខ្វល់ពីភាពឈឺស្កាត់របស់កំលោះតូចទេទាំងដែលនាយជាអ្នកបង្កសោះ។
"អ្ហឹក~មនុស្សអាក្រក់"ថេហ្យុងទម្លាក់មុខចុះ ស្របនឹងទឹកភ្នែកក៏កំពុងតែស្រក់មកជាមួយផងដែរ ឃើញគេយំបែបហ្នឹង នាយបែចិត្តមិនដាច់ទាំងដែលពីមុនមិនធ្លាប់បែបហ្នឹង។
![](https://img.wattpad.com/cover/343344081-288-k836367.jpg)
VOUS LISEZ
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt