"លោ--លោកមករកអ្នកណា?" ថេហ៍សួរនាំរៀងរដាក់រដុប ព្រោះមានអារម្មណ៍ថាដូចជាមិនស្រួលសោះ បុរសម្នាក់នេះចេះតែសម្លឹងមុខមិនឈប់ ព្រមទាំងបង្ហាញស្នាមញញឹមគួរឲ្យខ្លាចទៀតផង ។
"មករកអូននឹងហើយ" នាយម្នាក់នេះឆ្លើយមកយ៉ាងផុយ ទាំងដែលមិនធ្លាប់ជួបគ្នាពីមុនមកផង ហៅអូនបង ស្ដាប់ទៅធ្វើមើលតែមនុស្សជិតដិត ។
"ខ្ញុំមិនដែលស្គាល់លោកទេ*អួយ!" គ្រាន់តែថេហ៍និយាយចប់ បុរសម្នាក់នេះរុញទ្វាមួយទំហឹង ដើរចូលមកខាងក្នុងតែម្ដង មិនដឹងថាគេមកទីនេះដើម្បីអ្វីទេ តែបើតាមស្មានប្រហែលជាគ្មានបំណងល្អជាមួយនឹងថេហ្យុងឡើយ។
"ណែ៎! ជាមនុស្សឆ្កួតឬយ៉ាងម៉េចហ្នឹង?" ឃើញគេចេះតែសម្លឹងដោយបង្ហាញស្នាមញញឹមមកកាន់ខ្លួនរហូត កំលោះតូចប្រាកដចិត្តណាស់ ថានាយម្នាក់នេះមកសាងគ្រោះថ្នាក់ឲ្យហើយ។
"ហ៊ឹះ!ស៊ូធ្វើឆ្កួតមួយថ្ងៃចុះ សំខាន់ឲ្យតែបានស្គាល់រសជាតិក្មេងប្រុសដូចជាអូន" ពាក្យសម្ដីស្ដីចេញមកបែបនេះ ធ្វើឲ្យម្ចាស់សាមីខ្លួនដែលគេសម្ដៅដល់ ចាប់ផ្ដើមបុកពោះផឺតផត, ប្រុសម្នាក់នេះរោគចិត្តទេដឹង?
"កុំចូលមកជិតខ្ញុំ," ជើងទាំងគូផ្ដើមញ័រ ឈរមិននឹង ប្រុងតែរត់គេចនោះទេ ប៉ុន្តែឲ្យគេចតាមចន្លោះណាទៅ បើនាយម្នាក់នេះនៅពីមុខបែបហ្នឹង ។
"ព្រមជាមួយបងតាមសម្រួលទៅ ប្រើរយៈពេលប្រហែលជាពីរម៉ោងទេ យ៉ាងណាអូនក៏អាចមានក្ដីសុខខ្លះដែរមិនថាចឹងហ្ហេស៎?" បុរសម្នាក់នេះនិយាយបណ្ដើរ ទាំងជើងកំពុងតែឈានទៅរកថេហ៍បណ្ដើរ ឯថេហ្យុងចេះតែថយគេចពីគេជារើយៗ។
"លោកឆ្កួតទេហេស៎? ខ្ញុំមិនដែលស្គាល់លោកទេ លោកចង់បានអីពីខ្ញុំ?" បើថាធ្លាប់ទៅរករឿងអ្នកណាម្ដងក៏អាចស្មានដឹង តែនេះអត់ទេ គេនៅតែផ្ទះ សូម្បីតែសត្រូវគ្មានផង ចុះប្រុសនេះមកតាមផ្លូវណា ម្ដេចមករកខ្លួនដោយគ្មានមូលហេតុអ៊ីចឹង ជាជនបែកថ្នាំដើរមកពីណាពីណីមិនដឹង ។
"ចង់បានខ្លួនអូន"
"អាឆ្កួត!!អាយ៎!!!" ថេហ្យុងជេររួច ប្រុងនឹងរត់ចេញ តែដូចដឹងអ៊ីចឹង ថារត់ម្ដេចបាន បើប្រុសនេះឈរបាំងមាត់ទ្វាហើយនោះ ។
YOU ARE READING
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
