ភាគ17៖នេះឬជាជីវិតកូនបំណុល?

5.1K 263 0
                                        

"អញ្ចឹងចង់យ៉ាងម៉េច?ព្រមហើយ?" ជុងហ្គុក

"ហឹម~" ថេហ្យុង ក្រហឹមដើមកព្រមទាំងងក់ក្បាលបញ្ជាក់ថាស្របតាម ជុងហ្គុកឮបែបហ្នឹងមិនចាំយូរទេ ប្រញាប់ដោះរបស់ទើសទាល់ចេញពីខ្លួនអស់ រួចទើបឡើងទៅទ្រោបពីលើកាយតូចជាប់ ។

ជុងហ្គុកទម្លាក់មុខទៅរកសាច់កញ្ចឹងករបស់ថេហ្យុង នាយចាប់ផ្ដើមថើបពីម្ខាងទៅម្ខាងយ៉ាងសមចិត្ត ត្បិតថាកូនបំណុលរូបនេះនាយមិនចូលចិត្តពិតមែន ប៉ុន្តែលើកលែងតែរឿងហ្នឹងមួយ នាយបីដូចជាហាមឃាត់អារម្មណ៍កុំឲ្យធ្វើបែបហ្នឹងពុំបានសោះ ។

នាយចេះតែថើបជារើយៗ រហូតបង្អូសឡើងទៅលើ ហួសដល់បបូរមាត់ពណ៌ស៊ីជម្ពូរស្អាត រួចបឺតជញ្ជក់លេងយ៉ាងជក់ចិត្តដិតអារម្មណ៍ជាខ្លាំង អស់ពេលជាយូរទើបបន្តទៅដល់ចុងច្រមុះស្រួចស្លេមទៀត ថើបមកដល់ចំណុចនេះ ទើបតែចាប់ភ្លឹកថាអ្នកខាងក្រោមដូចជាស្ងាត់មាត់ចម្លែក នៅស្ងៀមធ្មឹងមើលតែម៉ារ៉ាកាំងទៅហើយ ។

"ដេកហើយ?" ពុទ្ធោអ្ហើយ!ពេលដែលងើបមុខឡើងមើលទៅ ទើបបានដឹងថាក្មេងល្អិតនៅក្រោមទ្រូងបានគេងបាត់ អញ្ចឹងបានជាស្ងាត់មាត់ឈឹង នេះជុងហ្គុកធ្វើវាអស់មួយសន្ទុះហ្នឹង ខំតែឯកឯងទេ?

"ហ៊ឹះ! មាត់គ្រាន់បើណាស់ ឥលូវមិនទាន់ដឹងស្អីផងដេកចោលយើងបាត់" ជុងហ្គុកលើកដៃទៅអង្អែលបបូរមាត់របស់ខ្លួនឯងទាំងសម្លឹងមើលទៅបបូរមាត់របស់អ្នកខាងក្រោម មិនថាថើបពេលណានោះទេ នាយតែងតែទទួលបានរសជាតិផ្អែមឆ្ងាញ់ពីមាត់គេរហូត អត់មិនបាន ថើបមួយចឹបទៀតមុននឹងគេង ។

ជុងហ្គុកទម្លាក់កាយគេងក្បែរថេហ្យុង ថែមទាំងលើកដៃមាំក្រាស់ទៅក្រសោបឱបកាយល្អិតឲ្យចូលមកក្នុងរង្វង់ដៃផងដែរ ។សង្សាខ្លួនឯងមាន នាយមិនគិតទៅគេងឱបទេ មកគេងឱបកូនបំណុលទៅវិញ ចិត្តរបស់នាយវាចេះតែយ៉ាងម៉េចហ្នឹង?
------
ព្រឹកថ្ងៃថ្មី//

ពេលដែលកំលោះតូចបើកភ្នែកឡើងមក ថ្ងៃនេះមានអារម្មណ៍ថាស្រស់ស្រាយខុសពីធម្មតា ដឹងថាមកពីអ្វីទេ? មូលហេតុមកពីបានឃើញមុខសង្ហាៗនៅជិតនឹងភ្នែកទាំងគូរបស់ខ្លួន ពេលដែលសម្លឹងយូរទៅរិតតែលោលង់ រិតតែចង់មើលមិនចង់ដកភ្នែកសោះឡើយ ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Место, где живут истории. Откройте их для себя