45៖ឯងជាអ្នកបង្ខំយើងទេ

4.6K 246 14
                                        

          "អ្ហឹកអ្ហឺៗៗជុងហ្គុកតើលោក--" ថេហ៍រៀបនឹងបន្លឺសួរម្ដងទៀត ថាតើលោកមានចិត្តគិតបន្តិចដែលទេ ឥលូវនឹង នាយគ្មានអារម្មណ៍ថាចម្លែកអ្វីមួយទេឬយ៉ាងណា មិនគិតថាការចាក់បណ្ដោយរបស់ថេហ្យុង វាគ្រាន់តែជាពាក្យឡកឡឺយតាមសម្ដីប៉ុណ្ណោះ ធ្លាប់តែរាល់ដងប្រុសម្នាក់នេះមិនដែលនឹងជឿថេហ៍តែផ្ដាស់ឡើយ ចុះហេតុអ្វីពេលនេះនាយជឿខ្លាំងម្លេះ មិនត្រឹមតែពិននឹង នៅខឹងសម្បារជាខ្លាំងទៀត ។

          "ទៅងាប់ឲ្យបាត់ទៅ យើងលែងឲ្យឯងនៅទីនេះទៀតហើយ ឆាប់រើឥវ៉ាន់ឯងចេញទៅ" កំហឹងដែលក្រោធជាអនេកនៅពេលនេះ សូម្បីតែម្ចាស់សាមីខ្លួនក៏ពុំទប់ជាប់ដែរ នោះមកពីអ្វី? ហេតុអីបានជាមនុស្សដូចថេហ្យុង អាចបង្កឲ្យភ្លើងក្នុងចិត្តរបស់នាយក្រាស់ឆេះឆួលបានងាយដល់ម្លឹង? នាយខឹងព្រោះតែកូនក្នុងផ្ទៃជាកូនអ្នកដទៃ ចុះទៅខ្វល់ធ្វើអី? ឬមួយខុសគោលការណ៍លាក់ខណ្ឌសំណងនៃបំណុលមែនទេ ។

         "ខ្ញុំប្រាប់ហើយថាមិនទៅ ទោះលោកស្រែកដេញខ្ញុំ ជេរប្រមាថមើលងាយខ្ញុំ ក៏ខ្ញុំមិនទៅណាដែរ ខ្ញុំនឹងនៅទីនេះរហូតទាល់តែម៉ាក់របស់លោកត្រឡប់មកវិញ" ការដែលសម្រេចចិត្តនៅ មិនមែនព្រោះតែរឿងលោកស្រីចនមួយមុខគត់នោះទេ ដូចដឹងស្រាប់ហើយ ថាថេហ៍មានអារម្មណ៍បែបណាចំពោះជុងហ្គុក។

         "បានឯងជាអ្នកនិយាយខ្លួនឯងទេថេហ្យុង, បន្តនៅចុះ តែហាមស្ដាយក្រោយឲ្យសោះបើមានអ្វីកើតឡើងចំពោះឯងនឹងកូន" ពាក្យពេចន៍របស់ជុងហ្គុក បានធ្វើឲ្យអ្នកស្ដាប់ឮហើយ កើតការភ័យខ្លាចមកភ្លាមៗ តែក៏ស៊ូនៅស្ងៀម លែងនិយាយបន្ត សុខចិត្តលាក់បាំងនៅភាពរអាទាំងនោះព្រោះមិនចឹងឲ្យខ្លួនទន់ខ្សោយពេកទេ ប៉ុន្តែការធ្វើបែបនេះ រិតតែបង្កភាពក្ដៅក្រហាយទៅឲ្យអ្នកម្ខាងទៀត ដោយគិតថាក្មេងនេះផ្គើន ខំនិយាយពិននឹងហើយនៅមិនខ្លាច ទាល់តែបានជួបប្រទះជាក់ស្ដែងទើបស្រក់ភ្នែកឬ?

        "ឈាមលោកនៅតែហូរ--" ស្ងាត់អស់មួយសន្ទុះ ក្រោយពីឃើញដៃនាយក្រាស់ នៅតែមានឈាមហូរមិនឈប់ ធ្វើឲ្យចិត្តរបស់អ្នកដែលព្រួយបារម្ភ នៅមិនស្ងប់ឡើយ ចេះតែចង់ខ្វាយខ្វល់ជាមួយ ទោះដឹងថាគេមិនពេញចិត្តក៏ដោយ ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Où les histoires vivent. Découvrez maintenant