"អាក្មេងនោះវាចង់ធ្វើស្អី?" ជុងហ្គុកចងចិញ្ចើម ស្រែកសួរនាំជាខ្លាំង តាមកំហឹងដែលកំពុងតែច្រាលឡើង ព្រោះតែអ្វីដែលនាយបានឃើញនោះ គឺជារូបភាពថេហ្យុងជាមួយនឹងអុននី មើលទៅបីដូចជាថេហ៍កំពុងតែចាប់នាងយ៉ាងចឹង ។
"វាច្បាស់ជាចង់ងាប់មុនអាយុហើយ"ថាចប់ ជុងហ្គុកក៏បិទ laptop ទុកមុននឹងក្រោកឡើងដើរចេញពីបន្ទប់ការិយាល័យយ៉ាងលឿន ទាំងទឹកមុខកំពុងតែបង្ហាញពីភាពខឹងសម្បារជាខ្លាំង ។
នាយសង្ហាបើកឡាន សំដៅមកកាន់ភូមិគ្រឹះនៅក្នុងល្បឿនលឿនបំផុត ប្រៀបបានទៅនឹងឡានប្រណាំងមិនខុសនោះទេ នេះបើកទាំងគ្មានគិតដល់សុវត្ថិភាពរបស់ខ្លួនឯងផង ។
__ភូមិគ្រឹះ,
អស់មួយសន្ទុះ វាមិនយូរប៉ុន្មានឡើយ ពេលនេះនាយបានមកដល់ល្មម គ្រាន់តែចុះពីឡានភ្លាម ពេលដែលចូលមកដល់ខាងក្នុង បែជាមិនបានឃើញអ្នកណាទេ សូម្បីតែអ្នកបម្រើ។"ស្ងាត់ម្លេះ?" នាយជ្រួញចិញ្ចើមបន្តិច ដោយមិនគិតអ្វី ទើបនាយបោះជំហានដើរទៅកាន់បន្ទប់អ្នកជាសង្សាតែម្ដង ។
"អុននី~"ចូលមកដល់ អ្វីដែលនាយបានឃើញនោះ គឺនាងក្រមុំកំពុងតែអង្គុយយំយ៉ាងកំសត់ហាក់បីដូចជាទើបតែជួបនឹងអ្វីមួយដែលអាក្រក់អញ្ចឹង។
"អូនកើតអី"នាយក្រាស់រហ័សចូលខ្លួនមកសួរនាំ ដោយបង្ហាញពីការព្រួយបារម្ភចំពោះនាងជាខ្លាំង
"អ្ហឹក~អូ-អូនមិនកើតអីទេ" មាត់ស្ដីឡើងថាមិនកើតអ្វីទាំងដែលនេះ នាងកំពុងតែយំមិនឈប់ថែមទាំងឆ្លើយបែបរដាក់រដុបទៀត ជុងហ្គុកម្ដេចនឹងអាចជឿបាន ។
"មិនកើតអី,ហេតុអ្វីចាំបាច់យំ? ឆាប់ប្រាប់បងមកថាមានរឿងអី អ្នកណាធ្វើអីអូន" ជុងហ្គុកនៅតែសួរនាំដដែលៗ មើលទៅនាយអន្ទះសារចង់ដឹងណាស់ ។
"គឺ,,ថេហ៍-អ្ហឹក" ដល់ត្រឹមនេះ នាងក៏និយាយលែងចេញ បានត្រឹមតែយកដៃមកខ្ទប់មុខយំរិតតែខ្លាំង ធ្វើឲ្យកំហឹងរបស់នាយក្រាស់ត្រូវកើនឡើងតាមហ្នឹងផងដែរ។
"បងដឹងហើយ" នាយស្រដីតែត្រឹមនេះ រួចទើបក្រោកឈរអស់កម្ពស់ រៀបនឹងដើរចេញតែត្រូវអុននីចាប់ដៃជាប់មុននឹងបន្លឺសួរនាំ៖
आप पढ़ रहे हैं
⚜កូនបំណុលចងចិត្ត⚜(ចប់)
फैनफिक्शन"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt