ភាគ41-42

3.5K 221 6
                                    

ស្របពេលជាមួយគ្នានេះ បន្ទាប់ពីជុងហ្គុកនិយាយរួច នាយក៏ទទួលបានមួយកំផ្លៀងពីម្រាមដៃស្រឡូនរបស់អ្នកដែលកំពុងតែអង្គុយលើភ្លៅភ្លាម ប៉ុន្តែថាម្ចាស់ដៃវិញ បែរជានៅមិនសុខ ព្រោះមានអារម្មណ៍ដូចជាខ្លួនបានបង្កឲ្យកើតមាននៅទោសកំហុសទៀតហើយ។

"មនុស្សមាត់ដាច" ទោះបីជាចិត្តគិតបែបហ្នឹងមែន តែចំពោះខួរក្បាលវិញ វាកំពុងតែបញ្ជារឲ្យហាស្ដីដាក់ប្រុសម្នាក់នេះខ្លះ កុំឲ្យចេះតែនិយាយផ្ដេសផ្ដាស់ ពាក្យពេចន៍មិនសមគួរជាមួយពេក ។

"ឯង​ក្លាហានណាស់ដែលហ៊ានទះយើង គិតចង់នាំទុក្ខដាក់ខ្លួនមែនទេ?" នាយក្រាស់និយាយបីដូចជាធម្មតាខុសពីរាល់ដង សាកតែត្រូវមួយកំផ្លៀងបែបហ្នឹង គឺដឹងតែចេញខ្លារខិនមកហើយ ។

"ខ្ញុំទះលោកព្រោះតែមាត់អត់គម្របរបស់លោកនឹងហើយ" បើខ្ជាក់តែពាក្យអសុរោះមកដូច្នោះ ឲ្យគេទ្រាំពុំវាយម្ដេចបាន មានតែចោលឲ្យមួយដៃខ្លះហើយតាមអារម្មណ៍ក្រោធមួយឆាវដែរ។

"ចុះបើយើងទះឯងវិញ?" ឮដល់សំណួរមួយនេះ រូបភាពដែលជាអតីត ជុងហ្គុកធ្លាប់ហ៊ានលើកដៃវាយផ្ទាល់ក្មេងល្អិតម្នាក់នឹងមួយដៃ វាចាប់ផ្ដើមផុសឡើងសារជាថ្មីនៅក្នុងប្រសាទរបស់ពួកគេទាំងពីររៀងខ្លួន ។

"មែនហើយ ភ្លេចគិតទៅថាលោកជាមនុស្សពិនសងសឹកណាស់, បើគិតថាសាកសមលោកធ្វើទៅ" មាត់ប្រាប់គេឲ្យធ្វើ ទាំងដែលក្នុងចិត្តពេលនេះកំពុងតែភ័យខ្លាច បើត្រូវគេទះមួយដៃមែនអីសន្លប់ស្អាតនឹងកន្លែងភ្លាមៗ។

"បើដឹងល្អ ងាកមុខទៅនោះ" ដំបូងឡើយចិត្តគំនិតនាយគ្មានទៅគិតបែបហ្នឹងទេ ប៉ុន្តែក្មេងខ្លះហាក់ផ្គើនមិនក្រែងសោះ អ៊ីចឹងគួរធ្វើតាមសម្ដីតែម្ដងទៅ

",,,," ថេហ្យុង លែងនិយាយគ្រាន់តែពេបមាត់បន្តិច ប៉ុន្តែក៏ធ្វើតាម សម្រេចព្រមបែមុខទៅម្ខាងទាំងញ័រញាក់រលាក់អស់ខ្លួនប្រាណ។

"បិទភ្នែកផង ហើយកុំយំ" មើលចុះក្មេងប្រុសនេះចិត្តសឿងណាស់ ស៊ូមិនប្រកែក សុខចិត្តខាំមាត់ ព្រមធ្វើតាមសម្ដីគេប្រាប់ នេះមិនខ្លាចទះហើយត្រូវបាក់ធ្មេញស្លាប់ទេឬ? មិនព្រមមើលដៃជុងហ្គុកទេ ក្បាលថេហ៍ពីរមិនស្មើដៃគេម្ខាងផង><

⚜កូនបំណុលចងចិត្ត⚜(ចប់)Where stories live. Discover now