ការដែលខំលើកពាក្យមើលងាយមើលថោកទាំងនេះ ព្រោះតែចង់បង្ក្រាបក្មេងម្នាក់ហ្នឹង បំណងមិនចង់ឲ្យគេទៅស្និទ្ធស្នាលនឹងអ្នកណា ប៉ុន្តែថាមិនអាចមានវីធីផ្សេងយកមកប្រើក្រៅពីស្ដីបន្ទោស ម៉ាកងាយគ្នាអញ្ចឹងទេឬ?
~ហេតុអ្វីលោកតែងតែមើលងាយខ្ញុំរហូតចឹង? ក្រែងលោកដឹងច្បាស់ក្នុងចិត្តហើយតើថាខ្ញុំស្រលាញ់លោក ទោះមានមនុស្សប្រុសល្អជាមួយនឹងខ្ញុំប៉ុន្មាននាក់ ក៏ក្នុងកែវភ្នែករបស់ខ្ញុំមានតែលោកដែរ ខ្ញុំជឿថាលោកមិនមែនល្ងង់ទេ ប៉ុន្តែវាគ្រាន់តែជាអ្វីដែលចង់នាំឲ្យខ្ញុំឈឺពេលឮសម្ដីឆ្អេះឆ្អាស់របស់លោកម្ដងៗ~ ថេហ្យុងបានត្រឹមតែបៀមពាក្យទាំងនេះនៅក្នុងចិត្ត វាពិតណាស់ នាយក្រាស់តែងចូលចិត្តបង្កឲ្យក្មេងប្រុសរូបនេះឈឺ តែបើសួរថាការស្ដីបន្ទោសមុននឹង មានបំណងដូចដែលថេហ៍គិតទេ នោះប្រហែលជាអត់ទេ វាគ្រាន់តែជាអារម្មណ៍ចម្លែក អារម្មណ៍នៃការហួងហែង បើសូម្បីតែសាមីខ្លួននៅមិនទាន់ដឹងផង។
"ស្ងាត់បែបនេះ មានន័យថាអ្វីដែលយើងនិយាយវាសុទ្ធតែជាការពិតមែនទេ? នៅមុននេះឯងធ្វើស្អីគ្នាជាមួយអាហ្យុន?" ធ្លាប់តែរាល់ដង បើត្រូវនាយចោទប្រកាន់ ក្មេងនេះគឺខំប្រកែកណាស់ មិននៅស្ងៀមអ៊ីចឹងទេ ចុះឥលូវម្ដេចមិនព្យាយាមប្រកែក ឬមួយមុនពេលដែលនាយមិនទាន់ទៅដល់ អាចនៅមានអ្វីផ្សេងទៀតក្រៅពីទង្វើទាំងនោះ?
"លោកដែលមានទំនុកចិត្តលើខ្ញុំខ្លះទេ?" បើនិយាយទៅ សួរថាគេជឿឬអត់? ចុះបើខំរៀបរាប់ហើយ ប្រុសនេះនៅតែស្ដីថាឲ្យម៉ាំងៗឥតឈប់ តើគួរបកស្រាយធ្វើអី? ដល់ពេលជ្រើសថាស្ងាត់អត់និយាយអាងថាការគិតរបស់ខ្លួនជាការពិត។
"អត់! ក្មេងដូចជាឯងគ្មានចំណុចណាដែលគួរឲ្យទុកចិត្តទេ សូម្បីតែរឿងមានកូននេះយើងនៅមិនច្បាស់ថាជឿឯងឬអត់ផង" ដូចមិនដែលឃើញថេហ៍ធ្លាប់កុហកនាយម្ដងទេ តែប្រការដែលនាំឲ្យជុងហ្គុកមិនទុកចិត្តគេ ព្រោះតែថេហ៍ ជាមនុស្សដែលនាយស្អប់ទេដឹង?
"អ៊ីចឹងរឿងកូននេះ លោកមិនជឿថាគេជាកូនរបស់លោកទេឬ?" ស្របនឹងសំណួរ ប្រអប់ទ្រូងបីដូចជាឈឺឡើងខ្ទោកៗប្រៀបបានទៅនឹងដុំថ្មធ្លាក់មកសង្កត់សង្កិតនាំឲ្យពិបាកដកដង្ហើមជាពន់ពេក ។
ВЫ ЧИТАЕТЕ
⚜កូនបំណុលចងចិត្ត⚜(ចប់)
Фанфикшн"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
