"ខ្ញុំៗ-គ្រាន់តែប្រាប់សោះ ថាឈ្លើយដែរ"
"ឈ្លើយហើយអត់ដឹងខ្លួនទៀត,ម៉ោះចាំប្រាប់" ស្ដាប់តាមសម្ដីសម្ដៅទៅគឺដឹងច្បាស់ដល់ក្រយ៉ៅតែម្ដង ថាប្រុសនេះចង់ប្រាប់ដោយវិធីណា ឃើញនាយចេះតែឱនមុខមករកខ្លួនបែបហ្នឹង ថេហ្យុងរហ័សស្ទុះក្រោកទៅឈរនៅជ្រុងម្ខាងយ៉ាងលឿន ។
"ខ្ញុំទទួលស្គាល់ក៏បាន ខ្ញុំសុំទោស លើកក្រោយលែងហ៊ានឈ្លើយទៀតហើយ ឥលូវប្រាប់បានឬនៅថាចង់នាំខ្ញុំទៅណា"ថេហ្យុង
"តាប៉ែណាស់" ជុងហ្គុកនៅតែមិនប្រាប់ដដែល ម្ដងនេះនាយចាប់អូសដៃថេហ៍ដើរចេញសំដៅទៅរកឡាន ដោយមានជេហ្យុនចាំនៅទីនេះស្រាប់ ។
"បងហ្យុន!" កំលោះតូច បន្លឺហៅជេហ្យុនទាំងញញឹមដាក់នាយ ធម្មតាទេថេហ៍ជាក្មេងរួសរាយចូលចិត្តញញឹមជាមួយនឹងអ្នកដទៃអ៊ីចឹងឯង ប៉ុន្តែថាបើមករួសរាយពេលនេះគឺខុសហើយ ។
"ហើយមិនចូលទៅ" ជុងហ្គុកដែលឈរក្បែរ សម្លឹងមើលទៅកាយវិការរបស់ថេហ៍ ដោយមិនពេញចិត្ត ទាល់តែគំហ៊កប្រាប់ទើបគេប្រញាប់ចូលទៅអង្គុយក្នុងឡានរួចនាយចាំឡើងតាមក្រោយ។
បន្ទាប់ពីរួចរាល់ស្រេច ជេហ្យុនបានឡើងមកអង្គុយនៅខាងមុខ យប់នេះនាយត្រូវធ្វើជាតៃកុងដើម្បីជូនអ្នកជាចៅហ្វាយដើរកម្សាន្ត, វាជាលើកទីមួយក្នុងប្រវត្តិសាស្រ្តរបស់ជុងហ្គុកហើយ ដែលព្រមចេញដើរលេងជាមួយនឹងនរណាម្នាក់នោះ បើកាលកន្លង សូម្បីតែអុននីជាសង្សានាយមិនដែលនឹងដើរជាមួយផង នោះក៏មកពីនាយគ្មានចំណងចំណូលចិត្តក្នុងការដើរកម្សាន្តអីបែបហ្នឹង ។
ខ្វះតែប៉ុន្មាននាទីទៀតទេ ព្រិលប្រហែលជាធ្លាក់ហើយ ពេលនេះពួកគេបានមកដល់កន្លែងកម្សាន្តមួយ គ្រាន់តែបានឃើញបរិយាកាសនៅខាងក្រៅឡាន ហាក់ប្លែកភ្នែក ទាក់ចិត្តនាយល្អិត ដោយហាមមិនឲ្យចុះចេញពីឡានមិនបាននោះទេ ។
"ការពិតលោកចង់នាំខ្ញុំដើរលេងមែនទេ?" ថេហ្យុងសម្លឹងមើលបរិស្ថានដែលមាននៅជុំវិញខ្លួនរួមទាំងភ្លើងរាត្រីចម្រុះពណ៌ជាច្រើន ឃើញហើយពិតជាស្រស់ស្រាយណាស់ ទោះបីជាត្រជាក់មែនពិត តែគេចូលចិត្តអាកាសធាតុបែបហ្នឹងណាស់ ។
KAMU SEDANG MEMBACA
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fiksi Penggemar"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
