ភាគ68៖ចាកចេញ

6K 274 7
                                        

"បើឯងហ៊ានតែធ្វើបាបគូដណ្ដឹងរបស់យើងទៀត យើងនឹងសម្លាប់ឯងជាមិនខាន" អេរិចនិយាយម៉ាត់ណាគឺម៉ាត់នឹង ថេហ្យុងប្រៀបបានជាពេជ្រដែលកំពុងច្នៃជិតរួចរាល់ បើឲ្យទៅនៅកប់ភក់ជ្រាំដូចកាលពីមុនគឺមិនបានទេ បើនាយលូកដៃស្រវាជួយគេលើកឡើងមកហើយ គឺលើកទាល់តែខ្ពស់ផុតពីដី ផុតពីអ្វីៗដែលអាក្រក់ទាំងអស់នោះ។

"គូដណ្ដឹង?" ជុងហ្គុកបន្ទោរពីក្រោយសឹងតែមិនជឿនូវអ្វីដែលខ្លួនបានស្ដាប់ឮ គ្រាន់តែឃើញថ្លើមប្រម៉ាត់នាយធ្លាក់ដល់ដី ដល់ពេលពីសម្ដីរបស់អេរិចទៀតគឺកប់ចូលទៅក្នុងដីតែម្ដង ។

"ប្រាប់មកថេហ៍ វាមិនមែនជាការពិតទេត្រូវអត់? ឯងមានកូនជាមួយនឹងយើងហើយ អាចក្លាយជាគូដណ្ដឹងគេម្ដេចនឹងកើតទៅ" រាងក្រាស់នៅតែក្បត់ចិត្តខ្លួនឯង ខំគិតថាវាមិនមែនជាការពិតទេ ទាំងដែលអារម្មណ៍ទាំងទ្វេកំពុងតែឈឺ ហើយក៏ជឿដែរ។

"ខ្ញុំមិនមែនជាថេហ្យុងទេ,ខ្ញុំវីអែលឡែតជាគូដណ្ដឹងរបស់បងអេរិច សង្ឃឹមថាលោកនឹងជ្រាប" កំលោះតូចណែនាំបន្ថែមបញ្ជាក់រិតតែច្បាស់ ថាគេមិនមែនជាថេហ៍ មិនមែនជាកូនបំណុលរបស់នាយទៀតឡើយ ដូចប្រាប់ដដែលៗអញ្ចឹង រឿងបំណុលគឺវាបានដាច់ស្រេចគ្នាអស់ហើយ។

"មិនអាចទៅរួចទេ ក្រែងឯងប្រាប់ថាស្រលាញ់យើងនោះអី ពេលនេះពួកយើងក៏មានកូនជាមួយគ្នាដែរ ថេហ៍បើមិនយល់ដល់យើងក៏សូមគិតពីកូនបន្តិចក៏បានដែរ ឯងមិនខ្លាចកូនកំព្រាទេ?"

"កុំលើកកូនមកធ្វើជាខ្សែចំណងយកចងខ្ញុំអី, បើខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនបកក្រោយទេ, ជួយមើលថែកូនខ្ញុំផង បើគិតថាមនុស្សដូចខ្ញុំអាត្មានិយមក៏បានដែរ តែយ៉ាងណាត្រូវស្រលាញ់កូនផង បើស្អប់ខ្ញុំក៏សុំកុំស្អប់កូនអី គេនៅក្មេង គេចង់មានប៉ាម្នាក់ដែលល្អ សូមមើលថែកូនឲ្យល្អផងណា" ជាពាក្យពេចន៍ផ្ដែផ្ដាំចុងក្រោយមុននឹងដើរចេញទៅ ថេហ៍ចាប់ដៃអេរិចបណ្ដើរគ្នាចេញទៅដោយគ្មានអាល័យអ្វីសូម្បីបន្តិច ការដែលប្រញាប់បែខ្លួនចេញទៅបែបនេះ ព្រោះតែចង់គេចមុខ មិនចង់ឲ្យនាយក្រាស់បានឃើញពីទឹកភ្នែកដែលងាយនឹងហូរស្រក់មួយនេះទេ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Место, где живут истории. Откройте их для себя