ភាគ15៖រសជាតិអន់ណាស់

5.3K 277 2
                                        

ជុងហ្គុកស្រែកហៅថេហ៍បន្ទាប់ពីឃើញកាយគេលេចលង់ចូលទៅក្នុងទឹកបាត់ នាយឃើញបែបហ្នឹងទើបប្រញាប់បែក្រោយលោតចូលទៅក្នុងទឹកដែរ នាយមិនហ៊ានបណ្ដោយឲ្យថេហ្យុងមានគ្រោះថ្នាក់នោះទេ ដូចដឹងអញ្ចឹងថាលោកស្រីចនគាត់ចូលចិត្តកំលោះតូចណាស់ បើសិនជាគេមានរឿងអីនោះគឺនាយក្រាស់ប្រាកដជាត្រូវស្ដីបន្ទោសជាពុំខាន។

"ថេហ៍~"ដោយយកគេឡើងមកលើគោកហើយ ជុងហ្គុកគោះថ្ពាល់ថេហ៍តិចៗជាការដាស់ តែគេមិនភ្ញាក់នោះទេ សង្ស័យតែសន្លប់បាត់ហើយទេដឹង។

"នែ៎!ភ្ញាក់ឡើង ឮយើងហៅទេ" នាយនៅតែគោះថ្ពាល់គេ ឃើញថានៅស្ងាត់ស្ងៀមដដែល អញ្ចឹងមានតែជួយដោយវិធីរបស់ខ្លួនប៉ុណ្ណោះ ។

ជុងហ្គុកលោមុខទៅទម្លាក់បបូរមាត់លើបបូរមាត់របស់ថេហ្យុងសន្សឹមៗ នាយប្រឹងបំប៉ោងមាត់ភ្លុំខ្យល់ជាជំនួយដល់ថេហ្យុង ម្ដងជាពីរដង គេនៅតែមិនទាន់ដឹងខ្លួន ទាល់តែលើកទីបី នាយបានធ្វើវាជាយូររហូតបានកំលោះតូចដឹងស្មារតីឡើង ។

"ខេះៗ" ថេហ្យុងឈ្លក់ទឹកមិនស្ទើទេ មើលតែពេលនេះចុះ ទឹកជាច្រើនបានចេញពីក្រអូមមាត់របស់គេ ។

",,,,," ឃើញកំលោះតូចដឹងខ្លួនមកវិញហើយ ជុងហ្គុកប្រញាប់លើកកាយគេឡើងតែត្រូវថេហ្យុងគ្រវាសដៃរបស់នាយឲ្យចេញ

"ចាំបាច់ជួយខ្ញុំធ្វើអី? ម្ដេចមិនទុកឲ្យខ្ញុំស្លាប់ទៅ ក្រែងវាជាបំណងរបស់លោកមិនចឹង"ថេហ្យុងស្រែកសម្លុតដាក់ជុងហ្គុកទាំងទឹកភ្នែករហាម ដឹងទេថាអម្បាញ់មិញគេភ័យខ្លាចខ្លាំងយ៉ាងណា, ថេហ៍នេះឯងជាមនុស្សខ្លាចទឹកបំផុត ហើយនាយមកធ្វើបែបហ្នឹង? អញ្ចឹងងាយស្រួលធ្វើឲ្យគេស្លាប់ណាស់។

"យើងខំជួយហើយ កុំមកសម្ដីខ្លាំងដាក់យើងប្រយ័ត្នយើងទ្រាំមិនបាន" នាយក៏មិនឲ្យចាញ់ដែរ កាលដែលជួយព្រោះមិនចង់ឲ្យមានអ្នកណាមកគ្រោះថ្នាក់ក្នុងភូមិគ្រឹះនេះប៉ុណ្ណោះ តែបើដឹងថាជួយហើយ បានមកវិញនៅពាក្យសម្ដីបែបនេះ នាយមិនខ្ចីជួយទេ។

"ទ្រាំមិនបានហើយយ៉ាងម៉េច? ច្រានខ្ញុំទម្លាក់ទឹកវិញមែនទេ? អញ្ចឹងធ្វើទៅ! ធ្វើទៅឲ្យតែលោកពេញចិត្ត ធ្វើ*អ្ហឹម!!!"មិនស្រដីតែមាត់ទេ ដៃតូចៗដែលទំនេរ ព្យាយាមលើកឡើងទៅគួក់ទ្រូងហាប់ណែនរបស់នាយដឹបៗ តែអ្វីដែលថេហ៍ទទួលបានពីជុងហ្គុកវិញនោះគឺជាការថើបបំបិទមាត់លែងឲ្យនិយាយបានបន្ត ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Opowieści tętniące życiem. Odkryj je teraz