"នាងអៃឆាប់យកផ្ដៅមកឲ្យយើង! យើងចង់សំពងក្បាលរបស់អ្នកខ្លះចេញម្ដង"ជុងហ្គុក
អៃឮបែបហ្នឹង នាងមិនហ៊ាននោះទេ បានត្រឹមតែនៅឈរស្ងៀម ព្រមទាំងទម្លាក់មុខចុះសឹងតែដល់ដី ឃើញអ្នកបម្រើស្រីរបស់ខ្លួនគិតតែពីឈរស្ងៀម មិនទៅយកតាមសម្ដីខ្លួន ធ្វើឲ្យជុងហ្គុកអត់មិនបាននឹងស្រែកឡើងម្ដងទៀត៖
"នាងអៃ!!ឮយើងឲ្យទៅយកស្អីទេ?"
"ចា៎ៗ យកផ្ដៅ" នាងបន្ទោរពីក្រោយដោយខ្លាចក្រែងជាពន់ពេក នាងមិនចង់ទៅយកនោះទេ ព្រោះដឹងថានាយមានបំណងចង់វាយថេហ៍ហ្នឹងផ្ដៅ ។
"ហើយមិនឆាប់ទៅយក នាងចង់ឲ្យយើងវាយនាងថែមម្នាក់ទៀតមែនទេ?"
"ឆាប់ទៅយកទៅ ប្រយ័ត្នគាត់ទ្រាំមិនបានសំពងក្បាលឯងម្នាក់ទៀត" ស្រ្តីរៀងចំណាស់ ប្រញាប់ស្រដីប្រាប់នាងព្រោះតែខ្លាចនាងនឹងត្រូវវាយម្នាក់ទៀត ។
"តែម៉ែ ខ្ញុំអាណិតអ្នកប្រុសថេហ៍" មិនមែននាងមិនខ្លាចជុងហ្គុកទេ តែហេតុផលមកពីអាណិតដល់អ្នកដែលគ្មានកំហុស ទើបនាងនៅរារេមិនព្រមទៅយក ។
"រឿងអាណិតទុកមួយឡែកសិនទៅ នាងចង់បែកក្បាលណាស់មែនទេ នាងអៃ" ទ្រាំនឹងកូនស្រីពុំបាន ស្រ្តីជាម្ដាយ លួចក្ដិចនាងបន្តិចមុននឹងច្រាននាងឲ្យដើរទៅយកផ្ដៅតាមបញ្ជាជុងហ្គុក ។
"នេះអ្នកប្រុស" យកមកបានហើយ ទម្រាំតែហុចឲ្យជុងហ្គុក នាងនៅឈរចង់មួយម៉ោង ទាល់តែជុងហ្គុកសម្លក់ដាក់ ទើបប្រញាប់ហុចឲ្យរួចរត់ទៅឈរក្បែរម៉ែរបស់ខ្លួនវិញ ។
"ឯងប្រាកដហើយមែនទេ ដែលមិនព្រមសុំទោសអុននី?" ជុងហ្គុកឈរអង្អែលផ្ដៅបណ្ដើរនិងឆ្លៀតសួរបណ្ដើរ ចង់ដឹងថាក្មេងនេះនឹងបង្ហាញអការៈខ្លាចឬអត់? ចាំមើលក្លាហានបានប៉ុន្មានទឹក ។
"បើខ្ញុំមិនសុំទោស លោកគិតវាយខ្ញុំនឹងផ្ដៅនេះមែនទេ?" មើលចុះ ប្រុសនេះអាក្រក់បំផុត គ្រាន់តែរឿងសុំទោសមួយម៉ាត់ ដល់ថ្នាក់ចង់វាយគេផង?
"មែន" ប្រាប់បែបហ្នឹងហើយ ប៉ុន្តែក្មេងនេះនៅតែរឹងក្បាល ហ៊ានឈរស្ងៀមដោយមិននិយាយសុំទោសទៀត អញ្ចឹងមានតែលេងធម៌ក្ដៅជាមួយហើយ ។
![](https://img.wattpad.com/cover/343344081-288-k836367.jpg)
YOU ARE READING
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt