កន្លងហួសទៅអស់ជាច្រើនខែហើយ ពេលនេះផ្ទៃពោះរបស់ថេហ៍មានទំហំធំជាងមុនខ្លាំងណាស់ មកដល់ឥលូវនេះ អាចនិយាយបានថារងចាំតែដល់ថ្ងៃសម្រាលប៉ុណ្ណោះ ព្រោះបើរាប់តាំងពីខែដំបូងដែលគេដឹងថាមានកូនមកដល់ពេលនេះ គឺអាចគ្រប់ខែហើយ។
បើនិយាយពីកញ្ញាអុននីវិញ នាងឥលូវលែងរឹកសម្បើមណាស់ តាំងខ្លួនដូចជាជំទាវចនទៅហើយ នោះមកពីអ្នកជាសង្សាតែងតែតាមចិត្តនាង ថ្នាក់ថ្នមនាងជាងទារកទៅទៀត ទាស់ត្រង់ម្យ៉ាងដែលធ្វើឲ្យជុងហ្គុកមិនសូវពេញចិត្តប៉ុន្មាននោះគឺ នាងមិនដែលមកវិមានទេ ចេញចូលៗដូចខ្មោចលងអ៊ីចឹង តាមតែចិត្តនាងនឹកឃើញ បើសួរថាជុងហ្គុកឆ្ងល់ដែលទេ? នោះប្រាកដណាស់នាយឆ្ងល់ ម្ដេចមួយរយៈក្រោយៗនឹងនាងប្លែកខ្លាំងម្លេះ ប៉ុន្តែជុងហ្គុកមិនសួរនាំទេ មិនដឹងថានាយមានគំនិតអ្វីផ្សេងពីនេះឬអត់។
"អូនមកហើយ?" ជុងហ្គុកដែលទើបតែមកពីក្រុមហ៊ុនមុននេះបន្តិច នាយបានអង្គុយចាំអុននីត្រឡប់មកវិមានវិញ នេះដោយសារតែនាយបានទូរសព្ទទៅទេ កុំអីនាងថ្ងៃនឹងនាងមិនមកទៀតហើយ ។
"បងមានអ្វីនិយាយជាមួយនឹងអូនមែនទេ?" នាងក្រមុំសួរនាំទាំងសម្ដែងនៅកាយវិការញិញក់រួចដើរទៅរកអ្នកកំលោះមុននឹងអង្គុយពីលើភ្លៅ មិនប្លែកទេថាហេតុអ្វីបានជាអាកប្បកិរិយារបស់នាងបែបនេះ ដូចបានប្រាប់ម្ដងរួចមកហើយ ថានាងលេងរឹកដូចជំទាវព្រោះបានអ្នកជាសង្សាថ្នាក់ថ្នម តាមចិត្តនាងគ្រប់រឿង។
"មាន, អូនឆាប់រើចេញពីទីនេះទៅ" មិនចាំឲ្យនាងចោទជាសំណួរបន្តថាមានរឿងអ្វី នាយសង្ហាក៏ហាស្ដីឡើងដោយទឹកមុខរាបស្មើតាមទម្លាប់បីដូចជាធម្មតាតែអ្នកមិនធម្មតានោះគឺអុននី គ្រាន់តែនាងឮហើយភ្ញាក់ផ្អើលជាខ្លាំង ម្ដេចនៅសុខៗ មកឲ្យនាងរើចេញអ៊ីចឹង ។
"ហេតុអ្វីទៅជុងហ្គុក? បងលែងចង់ឲ្យអូននៅជាមួយហើយ? ឬមួយក៏មកពីអូនមិនដែលមករកបងទើបបងដេញអូនចេញ, ជុងហ្គុកបើបែបហ្នឹង ឲ្យអូនសូមទោស អូននឹងមកនៅទីនេះវិញ អូនលែងទៅណាទៀតហើយ" តើចង់ឲ្យនាងចេញទៅឥលូវមែនទេ ទើបបានជាហៅមក? ដោយសារនាងមិនដែរនៅវិមានឬ បានជាមកប្រាប់ឲ្យនាងរើចេញ? បើអញ្ចឹងមែន មិនបានទេ នាងមិនចេញទៅណាឡើយ ព្រោះពេលនេះនាងស្រលាញ់ជុងហ្គុកហើយ។
VOCÊ ESTÁ LENDO
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfic"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt