ក្នុងអំឡុងពេលដែលថេហ្យុងទៅរស់នៅអេស្ប៉ាញជាមួយនឹងអេរិច គឺដើម្បីតែមើលពីជំងឺរបស់ខ្លួនដែលមិនចេះជាមិនចេះស្បើយសោះ ត្រូវប្រើពេលវេលាអស់យ៉ាងយូរអន្លាយឯណោះទើបកំលោះតូចថេហ្យុងអាចមកជាដូចដើមវិញពេញលក្ខណៈដូចមនុស្សទូទៅ មិនសូវឆាប់ភ័យខ្លាចដូចពីមុន ការនិយាយស្ដីអ្វីមួយគឺដូចដើម ប្រក្រតីមកជាធម្មតា ទាស់ត្រង់បញ្ហាថា គេពិបាកសឹងតែរាល់ថ្ងៃ តែងតែនឹករលឹកដល់អ្នកដែលរស់នៅកូរ៉េគ្មានលួសនឹកទាំងកូនតូច នឹកទាំងបុរសកំណាចម្នាក់នោះ ប៉ុន្តែបន្ទាប់ពីបានទីអានមក ថេហ៍ក៏មិនសូវពិបាកចិត្តប៉ុន្មាន អាចគ្រាន់បើបានខ្លះ ហើយការព្យាបាលរិតតែរលូនបានល្អ។
រឿងថេហ្យុងមានកូនដល់ទៅពីរ ខាងគ្រួសារពួកគាត់ក៏បានដឹងនឹងជ្រាបផងដែរ គ្មានបានទៅឆ្ងល់អ្វីឡើយ អាចថាគាត់ធម្មតាហើយព្រោះពួកគាត់នេះឯងជាអ្នកឲ្យកូនចូលទៅស្រាយចំណងឲ្យ ទោះលោកគីមសាងប៊ុមនិងប្រពន្ធឥតគិតអ្វីប៉ុន្តែចំពោះលោកស្រីចនគឺគាត់ស្រលាញ់ថេហ៍ ស្រលាញ់ចៅ គាត់នឹងមិនបណ្ដោយឲ្យពួកគេឃ្លាតគ្នាឡើយ ហើយពិតណាស់ រឿងរបស់ក្មេងៗនឹងឆាប់ដោះស្រាយ ព្រោះថាមានម្នាក់កំពុងតែដឹងនូវកំហុសរបស់ខ្លួន។
"អួយ៎! លោកធ្វើស្អី?" ភ្លាមៗចង្កេះតូចមួយក្ដាប់ក៏ត្រូវដៃមាំក្រាស់ស្រវាឱបក្រសោបជាប់អឹបនឹងខ្លួនប្រាណជាបុរសរបស់មនុស្សមាឌយក្សនៅខាងក្រោយ។
"ហាងពិននេះអូនចង់ដើរទៅណា ឃើញត្រឡប់ទៅត្រឡប់មកចង់ដប់ជុំហើយនៅដើរមិនឈប់ទៀត" ការដែលឱបឲ្យឈប់ដើរបន្ត មិនមែននាយវិលមុខទេ ប៉ុន្តែចង់និយាយជាមួយថេហ៍នៅពេលនេះ ចង់ឲ្យគេងាកមកចាប់អារម្មណ៍នឹងខ្លួនខ្លះផង កុំធ្វើដូចនាយជាព្រលឹងខ្មោចតាមលងបន្លាចពេក
"រឿងខ្ញុំកុំចេះ ឆាប់លែងទៅ" ថេហ្យុងប្រឹងរើបម្រះ ប៉ុន្តែនាយក្រាស់មិនព្រមព្រលែង គេបែជាបង្វែកាយតូចឲ្យមើលខ្លួនវិញ នឹងសម្លឹងមើលភ្នែកគ្នាឲ្យចំ។
"កុំស្រែកប្រយ័ត្នកូនភ្ញាក់" ជុងហ្គុកលើកដៃមកដាក់លើបបូរមាត់ធ្វើស្យូតឲ្យស្ងាត់ ដោយពិតជាស្ងាត់បានដូចចិត្តមែនទើបនាយស្រដីបន្ត៖
YOU ARE READING
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
