~ចង់សម្លាប់ខ្ញុំតែម្ដងឬ?~ថេហ្យុងនៅតែនឹកឡើងនៅក្នុងចិត្តដដែល គេដឹងថាប្រុសនេះមិនអាចឮបានទេ តែបើអាចចង់ឲ្យគេចេះអានចិត្តរបស់ខ្លួនបានណាស់ ស្រួលឲ្យគេដឹងពីអារម្មណ៍របស់ខ្លួននៅពេលនេះផង ។
"ហ្ហើយ!!!" ពូកែស្ងាត់ស្ងៀមដូចរូបចម្លាក់បែបនេះ អញ្ចឹងសាកគំហ៊កដាក់ទៅមើលចេះភ្ញាក់ឬអត់ តែឥលូវដឹងហើយ គេមិនត្រឹមតែភ្ញាក់ធម្មតាទេ សូម្បីតែទឹកភ្នែកក៏កំពុងហៀរចេញមកដែរ។
"អ្ហឹក~" ព្យាយាមទប់ណាស់ ប៉ុន្តែវាមិនជាប់នោះទេ អស់សមត្ថភាពហើយ ទើបបណ្ដោយឲ្យធ្លោយចេញនៅសម្លេងយំសោកមកទាល់តែបាន ។
ជុងហ្គុកទម្លាក់ដៃទាំងគូ មកឃាំងកាយល្អិតដែលនៅក្រោមជាប់ ព្រមទាំងសម្លឹងមើលទៅកាន់ប្រឡង់ភ្នែកដែលកំពុងតែមានទឹកសន្សើមហូរហៀរមកនោះ, ចេះខ្លាចហើយ? មិនខ្លាំងនៅស្ងៀមទៀតទៅ?
"បើខ្លាចយើង ឯងត្រូវតែឈប់ឈ្លើយ" នេះជាការដាស់តឿន ប្រសិនបើមិនចង់ឲ្យរឿងថ្ងៃនេះកើតឡើងម្ដងទៀតនៅថ្ងៃក្រោយ គួរណាតែឈប់ធ្វើខ្លួនបែបហ្នឹង បើនាយបញ្ជារឲ្យធ្វើអីហើយត្រូវតែធ្វើតាមដាច់ខាត គ្មានសិទ្ធិនឹងជំទាស់នោះទេ។
"ត្រង់ណាទៅដែលថាខ្ញុំឈ្លើយនោះ?" ចង់ដឹងណាស់ថានាយក្រាស់ទៅរកឃើញចំណុចឈ្លើយរបស់ខ្លួនមកពីណា, ធ្លាប់តែមានអ្នកដទៃ ស្គាល់ថេហ្យុងគេតែងតែគោរពស្រលាញ់និងគិតថាក្មេងដូចជាគេគឺជាមនុស្សល្អស្លូតត្រង់ សុភាពរាបសារ ខុសអីតែនាយម្នាក់នេះបែជាមើលមកគេឃើញថាជាមនុស្សឈ្លើយទៅវិញ។
"ហ៊ានតមាត់ជាមួយនឹងយើង មិនស្ដាប់បង្គាប់ ទាំងនេះហើយគឺជាចំណុចឈ្លើយរបស់ឯង" ទាំងនេះក៏អាចរាប់បានថាឈ្លើយដែរ មកពីមិនដឹងថាខ្លួនឯងឈ្លើយអញ្ចឹងហើយ ទើបមិនចេះកែប្រែចរឹតខ្លះ ហ៊ានណាស់តមាត់មិនឈប់ ប៉ុន្តែបើប៉ះជាមួយនាយក្រាស់ឲ្យស្ពៃ ក្មេងនេះត្រូវតែរាបដូចកន្ទេល ។
~ឆ្កួតទេហ្ហេស៎? ពេលអត់និយាយក៏ថាឈ្លើយ ហើយពេលនិយាយថាហ៊ានតមាត់ នៅតែថាឈ្លើយទៀត~ម្ដងនេះថេហ្យុងនិយាយក្នុងចិត្តតែឯង ព្រោះមិនដឹងថាត្រូវបន្ទរឡើងបែបណាទៀតទេ បើនិយាយទៅខ្លាចគេថាហ៊ានតមាត់ទៀត ។
BẠN ĐANG ĐỌC
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt