បន្ទាប់ពីថេហ្យុងចាកចេញទៅម្ដងទៀត សកម្មភាពដែលជុងហ្គុកត្រូវធ្វើគឺមានតែដដែល គេត្រូវមើលកូនផង ទៅធ្វើការងារផង សម្រាកមិនដែលបានគ្រប់គ្រាន់ឡើយ ។
"នេះបងមិនទាន់ឈប់សម្រាកទៀត" បើនិយាយពីស្នេហាររបស់គេជាមួយនឹងអុននី គឺនៅតែដដែល ពួកគេនៅតែទាក់ទងគ្នាធម្មតា គ្រាន់តែថាអារម្មណ៍របស់ជុងហ្គុកទៅលើនាងពេលនេះគឺបានផ្លាស់ប្ដូរទាំងមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។
"បងគួរតែសម្រាកខ្លះហើយ ម៉ោះទុកសិនទៅ មកញ៉ាំអាហារសិនសឹមធ្វើបន្ត អូនបានទិញអាហារមកច្រើនណាស់សុទ្ធតែរបស់ដែលបងចូលចិត្ត" នាងចាប់ដៃអ្នកជាសង្សាចេញពី laptop ឲ្យឈប់ធ្វើការងាកមកចាប់អារម្មណ៍នឹងអាហាររបស់នាងវិញ។
មួយរយៈក្រោយមកនេះ នាងមិនសូវទៅណាទៀតឡើយ គ្រាន់តែដឹងថាជុងហ្គុកមមាញឹកខ្លាំងសឹងតែមិនមានពេលសម្រាក ទើបនាងត្រឡប់មកជួយយកឧស្សាហ៍នាយក្រាស់វិញ ដូចដឹងស្រាប់ហើយថាអុននីឥលូវស្រលាញ់ជុងហ្គុកពិតប្រាកដ ចិត្តរបស់នាងបានផ្លាស់ប្ដូរតាំងតែពីថ្ងៃដែលជុងហ្គុកយកចិត្តទុកដាក់នឹងនាងមកម្លេះ ។
"អូនមកតែម្នាក់ឯងទេ?" រាល់ដងមុននឹងនាងមក នាយតែងតែឲ្យជេហ្យុនទៅទទួល ប៉ុន្តែថ្ងៃនេះឃើញវត្តមាននាងតែឯង មិនបានឃើញកូនចៅខ្លួនមក។
"ចា៎មែនអូនមកតែម្នាក់ឯងទេ បងញ៉ាំទៅណា,អូហ្ហ៎ តេអាន!មិនទាន់គេងទេ?" ពេលក្រឡេកឃើញក្មេងតូចកំពុងតែលេងម្នាក់ឯង លើកដៃជើងខ្វៃៗតាមរបៀបទារកអីបែបហ្នឹង ឃើញអញ្ចឹងកញ្ញាអុននីក៏ដើរទៅរកហើយលេងជាមួយ។
"នឹកម៉ាំមីដែលទេកូន? ពេលម៉ាំមីមិននៅមានរករឿងដេតឌីអត់នឹង?" នាងតែងតែប្រើភាសាបែបនេះទាំងរីករាយ ជាក់ស្ដែងរាល់ពេលនាងហៅខ្លួនឯងថាម៉ាំមី ទឹកមុខជុងហ្គុកក៏មិនអំណោយផលដែរ។
ក្មេងតូចមិនដឹងអី ពេលដែលបានមនុស្សចាស់លេងជាមួយ គេចេះតែសើចស្ញេញឡើងស្រស់ ធ្វើឲ្យនាងក្រមុំឃើញហើយ កើតចិត្តក្នាញ់ជាពន់ពេក បើទោះបីមិនមែនជាកូនបង្កើតមែនពិត ប៉ុន្តែជាកូនរបស់មនុស្សប្រុសដែលនាងស្រលាញ់ អ៊ីចឹងតេអានប្រៀបបានជាកូនបង្កើតចឹង។
YOU ARE READING
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
