កន្លងទៅអស់ជាច្រើនថ្ងៃមកហើយ បើគិតមកដល់ពេលនេះ រឿងបំណុលរបស់ លោកគីមដែលជាប់ទាក់ទើជាមួយនឹងលីដុងជេរ ឥលូវរៀងរលួសខ្លះដែរហើយ មិនសូវជានៅសល់អីប៉ុន្មានណាស់ណានោះទេ ។
"ថ្ងៃនេះគ្មានឡានក្រុងទេឬ?" នាងល្អិតថេហ្យ៉ាង កំពុងតែអង្គុយនៅចំណតឡាន ដូចតែរាល់សព្វមួយដង ពេលចេញពីរៀនរួចក៏ធ្វើដំណើរទៅផ្ទះវិញ ប៉ុន្តែថ្ងៃនេះប្លែកត្រង់ថា គ្មានឃើញឡានក្រុងមួយគ្រឿងណាបើកបរកាត់ផ្លូវនេះសោះ ។
"បើអង្គុយចាំទៀត ប្រហែលស្អែកមិនបានទៅផ្ទះផង" គិតចុះឡើង ទើបថេហ្យ៉ាងនាងសម្រេចចិត្តថា ដើរទៅផ្ទះតែម្ដង បើបន្តចាំទៀត គ្មានសង្ឃឹមអាចមានឡានទេ ព្រោះនេះចាំជាងមួយម៉ោងដែរហើយ ។
"???" នាងរៀបនឹងឆ្លងថ្នល់ទៅជ្រុងម្ខាងទៀត ប៉ុន្តៃចៃដន្យអីមានឡាន ជិះមកបង្អាក់ដំណើររបស់នាងមុន នាំឲ្យថេហ្យ៉ាងនឹកឆ្ងល់បន្តិច តែបើសង្កេតមើលមួយភ្លេត ឡានមួយនេះដូចជាប្រហាក់ប្រហែល។
"អូហ៌! លីនយូ!" នៅពេលម្ចាស់ឡាន ខាកញ្ចក់ចុះក្រោម ទើបដឹងថាជាអ្នកណា ការពិតនាយសង្ហាតាក់ស៊ីទេតើ ។
"ថ្មើនេះហើយនៅមិនទាន់ទៅផ្ទះទៀត" នាយលើកដៃមកមើលម៉ោងក្នុងនាឡិកា មុននឹងស្រដី បែបមិនដឹងថាមកពីមូលហេតុអ្វីបានជានាងមិនទាន់ទៅផ្ទះ។
"គិតទៅផ្ទះវិញយូរហើយ ប៉ុន្តែថ្ងៃនេះមិនឃើញឡានក្រុងមួយគ្រឿងសោះ" ថេហ្យ៉ាងប្រាប់ហេតុផលទាំងទឹកមុខជូរជួញ នេះក៏មកពីដល់ពេលត្រូវញ៉ាំអាហារថ្ងៃត្រង់ផង តែស្មើនឹងហើយនាងនៅមិនទាន់បានញ៉ាំអ្វីនោះទេ។
"ឡើងឡានមកអ៊ីចឹង ខ្ញុំជូនទៅ" ជ្រុលជាជួបគ្នាចៃដន្យទៅហើយ បើជិះទៅដោយមិនបានជួយក្មេងស្រីរូបនេះបីដូចជាអត់ចិត្តពេកទើបហៅឲ្យឡើងឡាន ។
"ខ្ញុំគ្មានលុយឲ្យទេណា" នាងគ្មានលុយច្រើនជាប់ខ្លួននោះទេ កាលដែលជិះឡានក្រុងរាល់ថ្ងៃព្រោះតែមានកាតសិស្ស ទើបគេយកប្រាក់តិចតួច បើឲ្យយកមកជិះឡានតាក់ស៊ីវិញ គ្មានលុយគ្រប់ទេ។
"ឡើងមក ខ្ញុំមិនយកលុយទេ ទុកថាថ្ងៃនេះធ្វើបុណ្យជាមួយសិស្សវិទ្យាល័យ" នាយដឹងតើ ថានាងគ្មានលុយ ហើយការដែលហៅនេះ មិនមែនហៅនាងចាត់ទុកក្នុងនាមជាភ្ញៀវឯណា។
ВЫ ЧИТАЕТЕ
⚜កូនបំណុលចងចិត្ត⚜(ចប់)
Фанфикшн"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
