"ប៉ះរកស្លាប់អី បើធ្វើបាបគ្នារួចហើយនោះ" ចាំបាច់អីមកចង់ប៉ះពាល់ដែរ បើនាយជាមនុស្សគ្មានធម៌មេត្តាផង ហ៊ានធ្វើបាបកូនដោយគ្មានការអាណិតអីសូម្បីតែបន្តិចនៅនិយាយទៀតថាបើកូននេះស្លាប់ទៅគេក៏មិនខ្ចីស្ដាយស្រណោះដែរ ចុះឥលូវមកចង់ប៉ះធ្វើអី ក្រែងនាយខ្លួនឯងមិនចឹង ដែលបង្កឲ្យរឿងអាក្រក់ទាំងនឹងមានឡើងមកដោយមិនខ្លាចប៉ះពាល់ដល់ទារកដែលមិនដឹងអីទាល់តែសោះ។
"ប៉ាសូមទោស~" ឮអញ្ចឹង ជុងហ្គុកបានត្រឹមតែទម្លាក់តុងសម្លេង ដោយពោលឡើងយ៉ាងទន់ភ្លន់មុននឹងលើកដៃទៅអង្អែលផ្ទៃពោះរបស់ថេហ្យុងថ្នមៗព្រមទាំងឱនមុខទៅក្រោមរិតតែជិតនឹងនាយល្អិត រួចស្រដីបន្ត៖
"ឆាប់សម្រាកទៅ ឯងហត់ហើយកុំដោយសារតែឯងធ្វើឲ្យនាំទុក្ខដល់កូនយើងអី" មិននិយាយតែមាត់ទេ ដៃម្ខាងដែលទំនេរ នាយស្រវាឱបកាយថេហ៍យកមកឲ្យចូលក្នុងរង្វង់ដៃធ្វើឲ្យផ្ទៃមុខកំលោះតូចត្រូវមកនេបនិត្យនឹងដើមទ្រូងដែលកំពុងមានកំដៅយ៉ាងជិតស្និទ្ធ។
~ពេលដែលលោកបង្ហាញទង្វើទាំងនេះមក តើលោកមានដឹងខ្លួនទេជុងហ្គុក? លោកធ្វើឲ្យខ្ញុំកាន់តែពិបាកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យខ្ញុំរិតតែរកផ្លូវដើរមិនឃើញ រិតតែមិនដឹងថាគួរជ្រើសរើសចាកចេញឬបន្ត ប៉ុន្តែតទៅ ទោះបីជាខ្ញុំមិននៅជិតលោកក៏ដោយ តែបេះដូងរបស់ខ្ញុំបានប្រគល់ឲ្យលោកហើយ វាតែងតែនៅជិតលោកជានិច្ចមិនទៅណាឡើយ~ ពាក្យពេចន៍ទាំងនេះបានត្រឹមតែនឹកឡើងនៅក្នុងចិត្តម្នាក់ឯងប៉ុណ្ណោះ ដឹងហើយ ថាគិតទៅវាគ្មានបានអ្វីទេ តែវាក៏បានអស់ចិត្តខ្លះ វាអាចជាការល្អ ពេលបាននិយាយអ្វីដែលចង់និយាយទោះបីគេស្ដាប់មិនឮក៏ធ្វើឲ្យខ្លួនឯងធូរស្រាលបានមួយកម្រិតដែរ។
___________
បន្ទាប់ពីបានឲ្យថេហ្យុងសម្រាកហើយ ឆ្លៀតពេលដែលគេគេងលង់លក់ ទើបជុងហ្គុកបានចេញមកជួបជាមួយនឹងលោកគ្រូពេទ្យសង្ហាតាមការណាត់ទុកជាយូរគួរសមដែរទម្រាំតែជុងហ្គុកចេញមកជួប ងាកមើលអ្នកចាំឯណេះឡើងស្កកខ្លួនអស់ហើយ។
"បើយើងដឹងថាឯងហ៊ានធ្វើដល់ម្លឹង យើងនឹងមិនឲ្យថ្នាំមួយនោះទៅឯងជាដាច់ខាត" នាយម្នាក់នេះស្រែកស្ដីថាឲ្យអ្នកជាមិត្តទាំងកំហឹង កាលដែលខឹងយ៉ាងហ្នឹង ព្រោះតែរឿងថ្នាំមួយនោះ ថ្នាំមួយប្រភេទដែលអាចបង្កឲ្យមនុស្សឈឺចាប់បានត្រឹមរយៈពេលខ្លី ថ្នាំនេះមានតែនាយប៉ុណ្ណោះ ព្រោះគេជាអ្នកបង្កើតឡើងផ្ទាល់ដៃ ។
ВЫ ЧИТАЕТЕ
⚜កូនបំណុលចងចិត្ត⚜(ចប់)
Фанфикшн"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
