ភាគ66៖មិនស្គាល់

4.1K 218 8
                                    


"មនុស្សគ្មានខួរ មនុស្សចិត្តខ្មៅ លោកជាប៉ាគេម៉ាកស្អីនឹង បើថាមិនចេះចិញ្ចឹមកូនទេទុកឲ្យ---" មកដល់ត្រឹមនេះថេហ្យុងបែជាគាំង និយាយបន្តលែងកើត។

"ទុកឲ្យឯងចិញ្ចឹមមែនទេ? អញ្ចឹងមកនៅទីនេះវិញមក មកជួយមើលកូន"

"កុំសង្ឃឹមឲ្យសោះ" ថេហ្យុងថារួចទើបលើកដៃរបស់ខ្លួនបំណងច្រានជុងហ្គុកឲ្យចេញ តែដូចដឹងអញ្ចឹងថាគេធ្វើអ្វីមិនកើតទេ ព្រោះរាងកាយទាំងមូលត្រូវអ្នកខាងលើគ្រប់គ្រងជាប់ហើយ។

"ហេតុអី?ក្រែងតេអានក៏ជាកូនឯងដែរមិនចឹង គ្រាន់តែធ្វើខ្លួនជាម៉ាក់របស់គេមិនបាន?" អ្នកណាដែលធ្លាប់សារភាពស្នេហ៍ប្រាប់នាយថាស្រលាញ់ ចុះឥលូវពេលនេះមានកូនជាមួយគ្នាហើយ ម្ដេចប្រែបែបនេះ គួរណាតែសប្បាយចិត្តទើបត្រូវ ដោយសារគេអាចមានកូនជាមួយមនុស្សប្រុសដែលគេស្រលាញ់ ។

"ខ្ញុំប្រាប់ហើយតើ ថាខ្ញុំមិនស្គាល់លោកទេ គ្មានហេតុផលអីដែលឲ្យខ្ញុំមកធ្វើជាម៉ាក់របស់កូនលោកឡើយ ប្រពន្ធលោកនៅឯណា? ហៅនាងឲ្យមកជួយមើលកូនទៅ" ដឹងដែលទេពាក្យសម្ដីរបស់នាយ ថេហ៍ចាំមិនដែលភ្លេច សម្ដីគ្រប់ម៉ាត់កាលពីមុន ជុងហ្គុកធ្លាប់បាននិយាយថាបើកាលណាមានកូននឹងទុកឲ្យនាយជាមួយនឹងអុននីនោះអី ឥលូវគេឲ្យហើយតើ សង្ឃឹមថាសមចិត្តណាស់ហើយ ។

"ប្រពន្ធយើងនៅចំពោះមុខយើងនេះហើយ, ប្រពន្ធដែលមិនស្គាល់ប្ដីស្គាល់កូនខ្លួនឯង" ពាក្យសម្ដីរបស់ជុងហ្គុកពេលដែលស្រដីឡើង ធ្វើឲ្យចិត្តរបស់កំលោះតូចផ្ដើមរង្គោះរង្គើជាពន់ពេក ពាក្យនេះឯងដែលគេចង់ឮជាពិសេសគឺចេញពីបបូរមាត់មនុស្សប្រុសដែលខ្លួនស្រលាញ់ ប៉ុន្តែនោះគឺគ្រាន់តែជារឿងពីមុនប៉ុណ្ណោះ បើសួរថាឥលូវនេះអារម្មណ៍គេបែបណា ប្រហែលជាអាចនិយាយបានថាធម្មតាបំផុត។

"ខ្ញុំមិនដែលមានប្ដីដូចជាលោកទេ"

"មិនចង់ស្គាល់យើងព្រោះតែរឿងអតីតឬ?"

"រវាងលោកនឹងខ្ញុំគឺគ្មានរឿងអតីតទេ"

"ថេហ្យុង!!!!"

"សូមហៅឈ្មោះខ្ញុំឲ្យត្រូវផង" ដឹងថាអ្នកខាងលើកំពុងតែច្រាលនូវកំហឹង ប៉ុន្តែថេហ្យុងធ្វើមិនដឹងមិនឮ នៅបន្លឺឡើងបីដូចជាហីៗទាំងដែលអ្នកខ្លះមិនបានហីជាមួយ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Where stories live. Discover now