"នាងទៅយកខ្លួនឯងទៅ" តាំងពីដឹងចរិតរបស់នាងមក ថេហ៍គេមិនដែលចូលចិត្តនាងទេ ចង់មកប្រើបានយ៉ាងម៉េច?
"នេះខ្ញុំប្រើឯងមិនបានទេ? បងជុង~"
"នាងប្រើហើយ ម្ដេចឯងមិនទៅ"
"ខ្ញុំមិនមែនជាអ្នកបម្រើនាងទេ"ថេហ្យុង
"តែឯងជាអ្នកបម្រើយើង អញ្ចឹងក៏ដូចជាអ្នកបម្រើរបស់នាងដែរត្រូវចាំ" ជុងហ្គុក ប្រាប់ទាំងដាក់កំហិតបង្ហាញចិត្តដាច់មកទាំងទ្វេ ពេលនេះធ្វើឲ្យមនុស្សពីរនាក់មានអារម្មណ៍ផ្ទុយគ្នា ម្នាក់សប្បាយរីករាយនឹងស្ថានភាពបែបនេះ ចំណែកឯម្នាក់ទៀតកំពុងតែគ្រាំគ្រាជាខ្លាំង វាខ្លាំងបីដូចជាត្រូវនរណាម្នាក់យកដុំថ្មមកគប់ចំកណ្ដាលមុខឲ្យឈឺងើបគ្មានថ្ងៃជាតែម្ដង ។
"នេះឥវ៉ាន់របស់អ្នកនាង" ភ្លាមនេះដែរ ជេហ្យុនក៏បានដើរចូលមកទាំងក្នុងដៃកំពុងតែមានឥវាន់របស់អុននី អម្បាញ់មិញនាយបានឃើញចៅហ្វាយខ្លួនទម្លាក់ថេហ្យុង តាមចិត្តនាយចង់តែស្ទុះមកមើលភ្លេតទេ តែដូចដឹងអញ្ចឹងថា ជុងហ្គុកយ៉ាងម៉េច អញ្ចឹងបើមិនបានជួយរឿងនេះ ជេហ្យុនសម្រេចថាជួយរឿងនោះវិញ ព្រោះដឹងថា ថេហ៍ក្រោកឡើងមិនរួចទេ ។
"អ--អរគុណ" អុននីងាកមកពោលអរគុណទាំងចិត្តមិនចង់ទាល់តែសោះ ប៉ុន្តែដោយសារចង់សម្ដែងនៅកាយវិកាដឹងគុណក៏ចេះតែធ្វើគួរសមទៅ របៀប Fake,
"បងជុង! អូនបានទិញរបស់សម្រាប់បងដែរ ម៉ោះ!បើកមើលវាជាមួយគ្នា" ប្រាប់រួចទើបនាងចាប់កាន់ដៃអ្នកជាសង្សាប្រុងថានឹងដើរសំដៅទៅសាឡុង ប៉ុន្តែដើរចេញមិនទាន់នឹងបានបីជំហានស្រួលបួលផងក៏ត្រូវអាក់វិញភ្លាមនោះដោយសារតែ,,,
"ថេហ្យុង!ក្រោកមិនបានមែនទេ? បងជួយ" ជេហ្យុន ដែលជាវីរៈបុរសជិះសេះសឯណេះ គិតថានឹងចូលខ្លួនមកជួយបីកាយតូច ដែលក្រោកឡើងឈរមិនបាននេះ ប៉ុន្តែថាគ្រាន់តែនាយបន្ទន់ខ្លួនរកនឹងលើកដៃទៅប៉ះថេហ៍ហើយ ស្របពេលជាមួយគ្នា នាយបែជាអាក់ខានវិញពេលដែលមានដៃមនុស្សម្នាក់ទៀតលូកមកចាប់បីកាយតូចឡើងយ៉ាងរហ័សមើលតែរន្ទះខែចិត្រ><
ВЫ ЧИТАЕТЕ
⚜កូនបំណុលចងចិត្ត⚜(ចប់)
Фанфикшн"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
