__មន្ទីរពេទ្យ__
នៅក្នុងបន្ទប់មួយនៃមន្ទីពេទ្យ ដែលមានសភាពស្ងប់ស្ងាត់ ឮតែសម្លេងខ្យល់ដែលហោះហើរជុំវិញ គួបផ្សំនិងសម្លេងខ្សឹកខ្សួលដែលកំពុងតែចាប់ផ្ដើមបន្លឺឡើងម្ដងបន្តិចៗរហូតទាល់តែដឹងខ្លួន ។
"អ្ហឹកៗ" បបូរមាត់ស្លេកស្លាំង ចាប់កម្រើកហើបឡើងទាំងភ្នែកនៅបិទនៅឡើយ លុះអស់ពេលមួយសន្ទុះ ទើបផ្ដើមបើកភ្នែកសន្សឹមៗ ពេលបើកស្រឡះក៏ដឹងដល់ទីកន្លែងដែលខ្លួនកំពុងស្ថិតនៅ ។
"កូនខ្ញុំ!! មែនហើយកូនរបស់ខ្ញុំ" អស់ពីយំសោកបានបន្តិច កាយតូចដែលដេកលើគ្រែ ក៏រហ័សក្រោកឡើងគ្រាន់តែនឹកដល់កូនភ្លាម ។
ថេហ្យុងលើកដៃដែលកំពុងញ័រ ទៅស្ទាបផ្ទៃពោះរបស់ខ្លួនថើៗ ទាំងក្នុងចិត្តនឹកស្ដាយស្រណោះអាឡោះអាល័យពេកក្រៃ តើហេតុអ្វី គេត្រូវជួបនូវរឿងហេតុទាំងហ្នឹង ត្រូវបាត់បង់កូន វាពិតជាអយុត្តិធម៌ចំពោះក្មេងដែលមិនបានដឹងអីណាស់ ។
ហេតុអ្វីមិនព្រមទុកឲ្យគេបានមើលឃើញពីពន្លឺថ្ងៃសិន ម្ដេចមិនទុកឲ្យគេបានឃើញពីផ្ទៃមុខលោកប៉ាសង្ហារបស់គេផង ឲ្យដឹងថា មកពីប៉ាគេ ស្អាតសង្ហាណាស់ហើយ ទើបបានជាក្មេងប្រុសដែលមាននាមជាអ្នកម៉ាក់ម្នាក់នេះ ស្រលាញ់ខ្លាំងស្ទើលេប។
"អ្ហឹកអ្ហឺៗៗ អត់ទេ! កូនខ្ញុំមិនកើតអីទេអ្ហឺៗ កូនមិនទាន់ទៅណាទេត្រូវអត់? កូនកំពុងតែនៅក្នុងពោះដដែលមែនទេ?" ឥលូវនេះមិនដឹងថាគួរធ្វើបែបណានោះទេ ក្រៅពីបង្ហាញការសោកស្ដាយ បើអាចត្រឡប់ពេលវេលាឲ្យថយក្រោយបាន គេនឹងប្រាប់គ្រប់យ៉ាង គេនឹងនិយាយការពិត តែគិតបានត្រឹមតែគិតប៉ុណ្ណោះ ពេលវេលាវាតែងតែដើរទៅមុខជានិច្ច មិនមែនថយក្រោយតាមតែចិត្តរបស់មនុស្សនោះទេ ។
"ខ្ញុំខ្លាចលោកណាស់" ភ្លាមៗកាយតូចប្រែជាញ័រទទ្រើកបីដូចជាខ្លួនកំពុងតែស្ថិតនៅលើតំបន់ទឹកកកយ៉ាងចឹង រីឯកែវភ្នែកវិញចេះតែមមីសម្លឹងមើលជុំវិញខ្លួនមិនឈប់ ឃើញថាសភាពការណ៍ ដូចជាស្ងាត់ វាដូចជាឱកាសម្យ៉ាងសម្រាប់គេ ដើម្បីឲ្យជ្រើសរើសនៅផ្លូវមួយ ។
ВЫ ЧИТАЕТЕ
⚜កូនបំណុលចងចិត្ត⚜(ចប់)
Фанфикшн"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
