"នាងមកតែឯងទេហ្ហេស៎?"ដុងជេរសួរនាំទាំងក្រោកឡើងពីសាឡុងដើរមកជិតនាង ធ្វើឲ្យថេហ្យ៉ាងរិតតែមិនស្រណុក ចេះតែឱនមុខចុះ ចំណែកឯជើងវិញប្រុងតែរត់គេចទេ ។
"ខ្ញុំចង់ចេញទៅវិញ" ឃើញថាទ្វាបិទមិនជិតឡើយ ព្រោះមុននឹងអុននីទើបតែចេញទៅដែរ អ៊ីចឹងហើយនាងរៀបនឹងបែខ្លួន តែភ្លាមៗ នាយម្នាក់នេះចាប់ដៃនាងរួចតម្លើងសម្លេងដាក់ភ្លេត។
"ឆ្លើយ!" សូម្បីតែនាយផ្ទាល់ ក៏មិនយល់នឹងខ្លួនឯងដែរ ថាចាំបាច់ត្រូវសួរនាំពីរឿងនេះធ្វើអី បើគ្រាន់តែដឹងថានាងហ៊ានដល់ម្លឹង ចាត់ការតាមវិធានការខ្លួនដូចរាល់ដងទៅ ។
"ខ្ញុំមកពីរនាក់មិត្តភក្តិ ឥលូវខ្ញុំចង់ចេញទៅវិញ" ថេហ្យ៉ាងនៅតែនិយាយពាក្យដដែល ទាំងមិនហ៊ានសម្លឹងមើលគេចំទេ ។
"ចង់ចេញទៅវិញ? យើងនៅមិនទាន់សួរនាំអស់ទេ, កាលដែលនាងចូលមកបន្ទប់នេះក្នុងបំណងអ្វី?" ដឹងទេថានាយមិនអនុញ្ញាតឲ្យអ្នកណាចូលមកតែផ្ដាស់ទេ ចុះក្មេងស្រីម្នាក់នេះ គិតស្អីបានជាហ៊ានថ្នាក់ហ្នឹង ហើយមកក្នុងបំណងអ្វី ហេតុអីក៏ប្រថុយប្រថានម្លេះ?
"គឺ--គឺខ្ញុំច្រឡំបន្ទប់ប៉ុណ្ណោះ"
"នៅផ្ដុំនេះមានបន្ទប់តែមួយទេ អាចដែរឬ? ដែលនាងដើរមកច្រឡំដល់ទីនេះ" ស្ដាប់ការកុហករបស់ក្មេងហើយ ធ្វើឲ្យអ្នកកំលោះហាក់អស់សំណើចឡើង តែក៏មិនបញ្ចេញ ព្រោះមិនចង់ឲ្យអ្នកខ្លះបានចិត្ត។
",,,,," ថេហ្យ៉ាងនៅឈរធ្មឹងៗ មិនហ៊ានសូម្បីតែងើបមុខឡើងសម្លឹងមើលទៅគេវិញ ស៊ូនៅញ័រខ្លួនចំប្រប់ដូចកូនសត្វគ្មានខុសអីបន្តិច។
"ជ្រុលខ្លួនចូលមកហើយ អ៊ីចឹងគួរតែដោះបំណុលក្នុងយប់នេះតែម្ដងទៅ?" ដុងជេរបន្លឺទាំងញញឹមគែម ចំណែកនាងច្រម៉ក់ ឮហើយរហ័សងើបមុខឡើងមកភ្លាម ដូចជាមានញ្ញាណស្អីមកសន្ថិតអ៊ីចឹង ។
"ដោះបំណុលស្អី ខ្ញុំគ្មានលុយទេ" នាងរៀងតម្លើងតុងសម្លេងជាងមុន រីឯភាពភ័យខ្លាចអម្បាញ់មិញ សុំខ្ចប់ទុកមួយឡែកសិន ។
"ឃើញនាងខំស្កាត់មកទាំងយប់ ស្មានតែយកស្អីផ្សេងមកសងជំនួសលុយហើយទេតើ" មាត់ស្រដី ភ្នែកវិញចេះតែមមៃមើលដើមទ្រូងរបស់នាង ហាក់កំពុងតែចង់លោលេងជាមួយនឹងក្មេងឲ្យក្លបខ្លាច។
ESTÁS LEYENDO
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfic"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt