"នៅទៀតលែងបានហើយ"ថេហ្យុង
"ចង់ទៅណា"ជុងហ្គុក
"អាយ៎!!!" កំលោះតូចស្រែកឡើងមួយទំហឹងពេលដែលដឹងដល់ដៃមាំក្រាស់រហ័សស្ទុះមកចាប់ទាញដៃខ្លួនទៅវិញ ធ្វើឲ្យកាយតូចត្រូវដេកដួលទៅលើពូកភ្លាមៗ។
"ចង់រត់ហ្ហេស៎?"ជុងហ្គុកប្រញាប់ឡើងមកទ្រោបពីលើកាយល្អិតទាំងយកដៃឃាំងជិតមិនឲ្យថេហ៍រើបម្រាស់បាន ។
"លែងខ្ញុំទៅ ខ្ញុំគ្មានចេតនាទេ" ថេហ៍ដឹងច្បាស់ថានាយក្រាស់ចាប់ទាញខ្លួនមកវិញព្រោះតែអ្វី ទើបប្រញាប់ប្រាប់ថាគ្មានចេតនានឹងបង្កហេតុនេះឡើង។
"គ្មានចេតនាតែចង់រត់អញ្ចឹងមែនទេ?" នាយឱនមុខមករិតតែជិត ទាល់តែថេហ៍គេចមុខចេញយ៉ាងលឿន បើនៅហ៊ានសម្លឹងមើលទៀត នោះច្បាស់ជាបានប៉ះមុខគ្នាមិនខាន ។
"គឺ-គឺខ្ញុំខ្លាចលោកស្ដីឲ្យ ខ្ញុំខ្លាចលោកយកក្បាលមកបុកច្រមុះរបស់ខ្ញុំវិញ, ខ្ញុំសុំទោសណាខ្ញុំពិតជាគ្មានបំណងធ្វើឲ្យលោកឈាមច្រមុះមែន" អស់ជម្រើសហើយព្រោះគិតថា ខ្លួនមិនអាចធ្វើអ្វីបានទេ អញ្ចឹងមានតែលួងលោមគេដោយភាសាល្អៗបែបហ្នឹង។
"មុននេះថាមិនចង់ធ្វើទេ តែពេលឯងនិយាយបែបហ្នឹងអញ្ចឹងខ្ញុំបានដឹងបាត់ទៅហើយថាគួរធ្វើបែបណាជាមួយនឹងឯង"ថាចប់នាយក៏ទម្លាក់មុខទៅជិតវិះតែបុកនឹងមុខថេហ៍ហើយផ្ដើមឲ្យគេបិទភ្នែកទាំងភិតភ័យមិនហ៊ានមើលអ្វីឡើយ ដោយឃើញគេហាក់បីខ្លាចយ៉ាងនេះ ស្នាមញញឹមស្រស់សង្ហាក៏លេចរូបរាងឡើងមកលើផ្ទៃមុខរបស់នាយក្រាស់តែម្ដង ។
"ហ៊ឹស!" ឃើញអញ្ចឹង នាយមិនបានលែងងាយៗទេ ឆ្លៀតកេងចំណេញលើគេបន្តិចសិនសឹមដោះលេង។
គិតរួចទើបជុងហ្គុកទម្លាក់បបូរមាត់ទៅលើបបូរមាត់របស់ថេហ៍ទាំងមិនដឹងខ្លួន នេះធ្វើវាទាំងមិនយល់ពីចិត្តខ្លួនទាល់តែសោះ ថាហេតុអ្វីបានចង់នេបចង់និត្យកំលោះតូចរូបនេះម្លេះ?
"????"គ្រាន់តែដឹងដល់សាច់បបូរមាត់របស់អ្នកខាងលើភ្លាម ថេហ្យុងបើកភ្នែកឡើងក្រឡោត អារម្មណ៍មួយភ័យផងរីឯអារម្មណ៍មួយទៀតដូចជាពេញចិត្តម៉េចមិនដឹង ។
ŞİMDİ OKUDUĞUN
⚜កូនបំណុលចងចិត្ត⚜(ចប់)
Hayran Kurgu"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
