ភាគ12៖ជាអ្នកបម្រើ

5.4K 270 4
                                        

       "ខ្ញុំទើបតែដឹងថាលោកជាប្រុសមាត់ឆ្កែដល់ម្លឹង*ផាច់!!!" ថេហ៍ស្រដីចប់ភ្លាម គេក៏ទទួលបានមួយកំផ្លៀងដោយសារដៃរបស់ជុងហ្គុកភ្លេត,វាជាលើកទីមួយហើយដែលមាននរណាម្នាក់លើកដៃមកទះថ្ពាល់គេបែបនេះ ទាំងដែលប៉ាម៉ាក់គេមិនធ្លាប់សូម្បីម្ដង។

        ថេហ្យុងត្រូវបែមុខទៅម្ខាងតាមកម្លាំដៃរបស់មនុស្សមាឌធំ, គេមិនហ៊ានបែមុខមកវិញទេ ព្រោះខ្លាចនាយក្រាស់បានឃើញពីទឹកភ្នែករបស់ខ្លួនកំពុងតែស្រក់ចុះអាចនឹងគិតថាគេជាមនុស្សទន់ជ្រាយផង។

        "ឯងគ្មានសិទ្ធិមកនិយាយពាក្យនេះជាមួយនឹងយើងទេត្រូវចាំក្នុងខួរផង"ថារួច ទើបជុងហ្គុកដើរចេញពីបន្ទប់នេះទៅ,ដំបូងឡើយនាយថាមកដាក់ទោសក្មេងនេះសិន តែពេលបានលើកដៃវាយគេហើយនាយបែជាមានចិត្តមិនចង់នៅក្បែរគេទៅវិញ។

         "ជាកូនបំណុលថោកណាស់មែនទេ?" ថេហ្យុងបន្លឺឡើងដោយឯកឯងទាំងសម្លេងញ័រ, គេមិនយល់ទាល់តែសោះ ឲ្យតែអារម្មណ៍ផ្ដើមមានហើយគេបែជាបង្ហាញកាយវិការបែបនេះ។

         "គេគ្មានថ្ងៃមកល្អជាមួយឯងឡើយ អាថេហ៍ឯងត្រូវតែចាំ" ដឹងទេថាឆ្លងផុតពីរាត្រីនោះទៅ តើក្មេងនេះគេមានអារម្មណ៍បែបណា? គេចេះតែគិតដល់មុខមាត់សង្ហាដែលឱនមករកខ្លួនរហូត ប៉ុន្តែពេលនេះបែជាប្រែស្រឡះ ទឹកមុខដែលជួបប្រទះឥលូវនេះ គឺបីដូចជាបិសាចយ៉ាងចឹង។

        កាយតូចទម្រេតខ្លួនគេង ទាំងមានទឹកសន្សើមជាប់នៅលើថ្ពាល់ក្រពុំ,គេខំទប់ណាស់ហើយប៉ុន្តែមិនអាចឡើយ ព្រោះថាមនុស្សប្រុសម្នាក់នោះគេមានឥទ្ធិពលមកលើចិត្តរបស់កំលោះតូចរូបនេះហើយ។
      
     ក្រោយចេញពីភូមិគ្រឹះមក ជុងហ្គុកបានធ្វើដំណើរនៅតាមដងផ្លូវសំដៅទៅរកអ្នកជាសង្សានៅឯខន់ដូរម្ដងទៀត ពេលកំពុងតែធ្វើដំណើរនេះ នាយចេះតែសម្លឹងមើលដៃខ្លួនឥតឈប់ សម្លឹងមើលទាំងមិនយល់ពីខ្លួនឯងសោះ ក្រែងនាយធ្លាប់វាយមនុស្សប្រុសរាប់ភ្លេចហើយមិនចឹង? តែម្ដេចកក្មេងប្រុសម្នាក់នេះខុសគេទៅវិញ? ពេលដែលវាយហើយនាយបែជាពិបាកនៅក្នុងខ្លួន ដូចមានកូនចិត្តចម្លែកមួយចេះតែទើសទាល់។

⚜កូនបំណុលចងចិត្ត⚜(ចប់)Where stories live. Discover now